បច្ចុប្បន្ននេះ រូបភាពដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ឬប្រើក្នុងកិច្ចការងារផ្សេងៗ។ ប៉ុន្ដែអ្វីដែលជាបញ្ហានោះ ដែលមនុស្សជាច្រើនបានលើកឡើងនោះ គឺពួកគេមិនសូវមានពេលវេលាគ្រប់គ្រាន់ ឬខ្វះគំនិតច្នៃប្រឌិតក្នុងការឌីហ្សាញ។ ដើម្បីរួមចំណែកដោះស្រាយបញ្ហាខាងលើនេះ ថ្ងៃនេះ ចាបក្រហម នឹងធ្វើការលើកយកនូវវេបសាយ២ ដែលអាចជួយអ្នកអាចឌីហ្សាញរូបភាពស្អាតៗត្រឹមរយៈពេលខ្លីដូចខាងក្រោម៖
១. Canvas៖ គឺផ្លែតហ្វមមួយដែលមានគំរូរូបភាព វីដេអូ និងទម្រង់ឯកសារផ្សេងៗ ជាច្រើនរាប់មិនអស់ ដែលអ្នកប្រើប្រាស់អាចធ្វើការច្នៃប្រើតាមតម្រូវការរបស់ខ្លួននៅលើអនឡាញផ្ទាល់តែម្ដង ពោលគឺ Canvas ល្អសម្រាប់អ្នកដែលមិនសូវចង់ប្រើកម្មវិធី (Software) កាត់តផ្សេងៗ។
២. Freepik៖គឺជាឃ្លាំងដ៏ធំមួយដែលមានផ្ទុកគំរូរូបភាព និងឯកសារឌីហ្សាញស្រាប់ជាច្រើន ដែលអ្នកអាចយកមកច្នៃប្រើបាន។ ប៉ុន្ដែយ៉ាងណាក៏ដោយ តាមរយៈ Freepik គឺសំបូរទៅដោយគំរូជាប្រភេទ File Photoshop ឬ Adobe illustrator ជាដើម ដែលតម្រូវឱ្យអ្នកចេះប្រើកម្មវិធីទាំងអស់នេះ ដើម្បីអាចឌីហ្សាញបាន។