ចង់រៀនធ្វើម្ហូប និងបង្អែមខ្មែរ ដើម្បីបើកហាងរកស៊ីអាចរៀនតាម App នេះបានមានបង្រៀនមួយចប់
ធី ស្រីល័ក្ខAUGUST 30 20232 K views

មេផ្ទះសម័យឌីជីថល មិនត្រឹមតែដាំស្លរតាមទម្លាប់ធម្មតាទេ ពោលគឺត្រូវចេះកែច្នៃទាំងរសជាតិ សោភ័ណភាព និងគុណភាពឱ្យម្ហូបអាហារកាន់តែមានភាពទាក់ទាញ ពីមួយជំនាន់ ទៅមួយជំនាន់។ ដើម្បីចូលរួម ផ្ដល់ជាគំនិតធ្វើម្ហូប ឱ្យម្ហូបនោះកាន់តែមានឱជារសឆ្ងាញ់ ឬសម្រាប់បងប្អូនចេះហើយចង់បើកជាងហាងដើម្បីរកស៊ី ពេលនេះ Business Cambodia សូមណែនាំ App ខ្មែរចំនួន៣ ដែលអាចជួយបង្រៀនធ្វើម្ហូបដោយឥតគិតថ្លៃ៖

១. Khmer Cooking Recipe : នេះគឺជា App របស់ខ្មែរ ដែលបង្ហៀន និងប្រាប់ពីរូបមន្តល្អៗ ក្នុងការធ្វើម្ហូប សម្រាប់បុរស ឬស្ត្រីអនុវត្តន៍តាម។ នៅក្នុង App នេះបានបែងចែកនូវប្រភេទម្ហូបខ្មែរដូចជា ប្រភេទសាច់ មុខម្ហូបប្រចាំថ្ងៃ មុខម្ហូបថ្មី សម្លរឆា សម្លរស្ងោរ អាំង/ចៀន និងម្ហូបផ្សេងៗទៀត។ គូបញ្ជាក់ថា នៅពេលបងប្អូន ចង់ចេះធ្វើម្ហូបណាមួយ គ្រាន់តែចុចចូលមើល នៅគេនឹងលម្អិតពីរៀបធ្វើ គ្រឿងផ្សំ មួយចប់ឱ្យអ្នកទាំងអស់គ្នាអាចធ្វើតាមបាន។

8

២. Khmer Cooking Video : នៅលើ App នេះគឺប្រមូលផ្ដុំទៅដោយវីដេអូធ្វើម្ហូបជាច្រើនរយមុខ។ មិនតែប៉ុណ្ណោះ តាមវីដេអូនីមួយៗ សុទ្ធតែបានបង្ហាញពីវិធីសាស្រ្ត គ្រឿងផ្សំ  របៀបធ្វើ និងលម្អិតព័ត៌មានមួយចំនួនទៀត។ ក្នុង App នេះដែរគេបានបែងចែកជាប្រភេទវីដេអូថ្មីៗ ប្រភេទសាច់គោ ប្រភេទសាច់ជ្រូក សាច់មាន់ ត្រី គ្រឿងសមុទ្រ បង្អែម និងវីដេអូទាក់ទងនឹងការធ្វើម្ហូបជាច្រើនទៀត។

9

៣. Khmer Food : មិនខុសគ្នាពី App ទី១ប៉ុន្មានទេ នៅលើ App Khmer Food ក៏បានបង្ហាញនូវិធីសាស្ត្រ រូបមន្ត និងរបៀបធ្វើម្ហូបជាច្រើនមុខ សម្រាប់មេផ្ទះទាំងបុរសនឹងស្រ្តីចូលទៅរៀន។ ក្នុង App នេះគេបានលម្អិតពីគ្រឿងផ្សំ វិធីធ្វើ ជាលក្ខណៈអក្សរ មិនមានជាវីដេអូនោះទេ។

10

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia