មិនត្រឹមតែមានរូបរាងសង្ហាទាក់ចិត្តបណ្ដាអ្នកគាំទ្រប៉ុណ្ណោះទេ លោក ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន ( ANTOINE DE LAPPARENT) កូនបារាំងកាត់ខ្មែរ ដែលប្រជាជនយើងស្គាល់ថាជាកីឡាករហែលទឹកជម្រើសជាតិកម្ពុជាត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក៏មានសមត្ថភាពពិសេសអាចនិយាយបានដល់ទៅ៣ភាសាថែមទៀតផង។
តាមរយៈការថ្លែងនៅក្នុងវីដេអូសម្ភាសន៍របស់ សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញឱ្យឃើញថា កីឡាករហែលទឹកជម្រើសជាតិកម្ពុជារូបនេះ អាចនិយាយបានទាំងភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរយើងបានយ៉ាងល្អ។
ដូចដែលលោកអ្នកជ្រាបស្រាប់ហើយថា ភាសាខ្មែរយើង មិនមែនជាភាសាសកលទេ ហើយក៏ត្រូវបានគេចាត់ទុកថាជាភាសាមួយដែលពិបាករៀន ប៉ុន្តែលោក ឡាប៉ារ៉ង់ បែរជាអាចនិយាយបានយ៉ាងច្បាស់។ អ្វីដែលរឹតតែពិសេសគឺ គាត់អាចផ្ដល់បទសម្ភាសន៍ជាភាសាខ្មែរបានថែមទៀត។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ លោក ឡាប៉ារ៉ង់ ទទួលបានចំណាត់ថ្នាក់លេខ៧ នៅក្នុងវិញ្ញាសា Backstroke ៥០ម៉ែត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះ៕
អត្ថបទដោយ៖ សូ សុខលី