ឱកាសល្អ កម្រមានណាស់! វិទ្យាស្ថានល្បីឈ្មោះ១ ប្រកាសផ្ដល់អាហារូបករណ៍១០០% សម្រាប់អ្នកជាប់នឹងផ្តល់ទាំងប្រាក់ខែឱ្យទៀត
ធី ស្រីល័ក្ខSEPTEMBER 21 2023263 views

ថ្មីៗនេះ CGTI ឬវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា បានឱ្យដឹងថា “𝐂𝐆𝐓𝐈 កំពុងតែជ្រើសរើសសិស្ស-និស្សិតអាហារូបករណ៍ប្រចាំឆ្នាំ២០២៤ ចំនួន៥៥កន្លែង សម្រាប់ប្អូនៗដែលមិនទាន់បានដាក់ពាក្យ សូមប្រញាប់ឡើង ទោះជាប់ថ្នាក់ទី១២ ឬធ្លាក់ក៏ដោយ។ ប្រលងលើកទី២ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣។ ដាក់ពាក្យស្នើសុំអាហារូបករណ៍ : https://forms.gle/MUUehVQ1iWnC5HBq9។

អ្វីដែលកាន់តែពិសេសនោះ សម្រាប់អ្នកដែលបានជាប់អាហារូបករណ៍រៀននៅក្នុងវិទ្យស្ថានខាងលើ នឹងទទួលបានអត្ថប្រយោជន៍មានជាច្រើនដូចជា៖

១. ផ្តល់កន្លែងស្នាក់នៅក្នុងពេលសិក្សា

២. ផ្តល់អាហារថ្ងៃត្រង់ អាហារសម្រន់

៣. ទទួលបានហ្វឹកហ្វឺនការងារ និងប្រាក់ហ្នឹកហ្នឺនចាប់ពី ២៨០ ដុល្លាឡើងទៅ

៤. សាលាជួយរកការងារអោយធ្វើ

សូមបញ្ជាក់ថា សម្រាប់សិស្សានុសិស្សដែលចង់ស្វែងរកទីតាំងសាលាអាចចូលទៅកាន់លីង: https://goo.gl/maps/RsDasBERRpyBVc5i7

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមក៖
០៩៧ ៨២៤ ៧៧៦៦, ០៩៧ ៥៩០ ៥២០៥
០១២ ៩០៥ ២០៥,០៩៦ ៩២០ ២០៣៤
 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia