តិចអត់ដឹង នៅសៀមរាប មានឧទ្យានក្រោមបាតសមុទ្រ? ហើយដឹងទេ ចូលម្ដង អស់ម្នាក់ប៉ុន្មាន?
Nim Pranun JULY 5 20243.5 K views

ឧទ្យានក្រោមបាតសមុទ្រ ANGKOR WILDLIFE & AQUARIUM ប្រហែលជាមានបងប្អូនមួយចំនួនធ្លាប់បានស្គាល់រួចមកហើយ ដែលជាទីតាំងដំបូងបំផុតនៅកម្ពុជា មានអាងពិព៍រណ៍ត្រីបែបនេះ។ ក្រៅពីមានអាងពិព័រណ៍ត្រី ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ដូចខាងក្រោមបាតសមុទ្រ នៅទីនេះក៏មាន ឧទ្យានសត្វព្រៃធម្មជាតិ ម្ហូបអាហារនិងភេសជ្ជៈឆ្ងាញ់ពិសារផងដែរ។

បន្ទាប់ពីដំណើរការទីនេះ មើលឃើញថាមានការចាប់អារម្មណ៍ច្រើនពីបងប្អូន ហើយចំពឡបងប្អូនដែលពុំទាន់បានស្គាល់គួរឆ្លៀតឱកាសទស្សនា ហើយនេះគឺតម្លៃចូលទស្សនា៖  បែកចែកជា២ប្រភេទ ដោយភ្ញៀវជាតិ មនុស្សធំ 10$ កុមារ 5$ រីឯភ្ញៀវបរទេស​ មនុស្សធំ 18$ កុមារ $10 ។

448733406 775918708061374 8327974599818005442 N

គួរបញ្ជាក់ផងដែរថា ឧទ្យាន ANGKOR WILDLIFE & AQUARIUM ស្ថិតនៅលើផ្ទៃដីជាង១០០ ហិកតា ក្នុងភូមិក្បិន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ជារមណីយដ្ឋានដ៏អស្ចារ្យ និងមានអាងពិព័រណ៍ចិញ្ចឹមត្រីទឹកសាប និងទឹកប្រៃជាង ១ ០០០ប្រភេទ ដោយបែងចែកជា ៣ ដំណាក់កាល ដំណាក់កាលទី១ មានបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វព្រៃ ទី២ពង្រីកទ្រង់ដាក់សត្វធំៗដូចជាសត្វដំរីជាដើម និងការរៀបសួនផ្កាអូគីដេនៅកម្ពុជា និងទី៣ ការបង្តើតឱ្យមានកន្លែងស្នាក់នៅ៕

Angkor Wildlife Aquarium 1

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia