រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ — ក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៊ិនសួរេន និង ក្រុមហ៊ុន HARMONY ICAR (ក្រុមហ៊ុនចែកចាយផ្លូវការរថយន្ត BYD ប្រចាំប្រទេសកម្ពុជា) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់ (MOU) ដើម្បីបង្កើតស្តង់ដារថ្មីមួយសម្រាប់ការការពារការធ្វើដំណើរឆ្លាតវៃ និងសេវាកម្មដឹកជញ្ជូនប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “កសាងក្តីសុបិនប្រកបដោយទំនុកចិត្ត” ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់ជូនបទពិសោធន៍នៃការប្រើប្រាស់យានយន្តថាមពលថ្មី ដែលមានសុវត្ថិភាព ឆ្លាតវៃ និងប្រកបដោយទំនុកចិត្តសម្រាប់ប្រជាជនកម្ពុជា។
កិច្ចសហការនេះជាការរួមបញ្ចូលគ្នារវាងឧត្តមភាពឈានមុខគេកម្រិតសកលលោក លើបច្ចេកវិទ្យាយានយន្តថាមពលថ្មីរបស់ BYD ជាមួយនិងជំនាញសេវាកម្មធានារ៉ាប់រងក្នុងស្រុកប្រកបដោយទំនុកចិត្តរបស់ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកការធ្វើដំណើរពណ៌បៃតង និងប្រព័ន្ធអេកូឡូស៊ីដឹកជញ្ជូនដ៏ទំនើប។
ភាពជាដៃគូដែលកើតចេញពីទំនុកចិត្ត នវានុវត្តន៍ និងអនាគតរបស់កម្ពុជា
ក្នុងពិធីចុះហត្ថលេខានេះ ថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ បានបញ្ជាក់ថា កិច្ចសហការនេះ មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធម្មតានោះទេ ប៉ុន្តែជាចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រឹងទំនុកចិត្តអតិថិជន និងការធ្វើទំនើបកម្មទាំងវិស័យយានយន្តព្រមទាំងសេវាធានារ៉ាប់រងនៅកម្ពុជា។
លោក ឆាយ ឆីងឈឹង អគ្គនាយក និងជាតំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៊ិនសួរេន ម.ក បានលើកឡើងថា៖ “កិច្ចសហការនេះ មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរួម ការប្តេជ្ញាចិត្តរយៈពេលវែង និងទំនុកចិត្តយ៉ាងមុតមាំលើអនាគតនៃឧស្សាហកម្មយានយន្តឆ្លាតវៃប្រកបដោយចីរភាពនៅកម្ពុជា”។

លោកបានបន្ថែមថា៖ “នៅ អង្គរ ជេនេរ៉ល អ៊ិនសួរេន យើងជឿជាក់ថា ការធ្វើដំណើរបែបទំនើបទាន់សម័យ គួរតែភ្ជាប់មកនូវជាមួយនឹងការការពារបែបទំនើបដូចគ្នា។ យានយន្តថាមពលថ្មីដែលមានគុណភាពខ្ពស់ គួរតែទទួលបានសេវាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត និងពោរពេញដោយប្រសិទ្ធភាព ដើម្បីផ្តល់ជូនភាពកក់ក្តៅ និងសន្តិភាពផ្លូវចិត្តពេញ100%ជូនលោកអ្នករាល់គ្រប់ការធ្វើដំណើរ និងគ្រប់ពេលវេលា”។
លោក ឆាយ ឆីងឈឹង ក៏បានបញ្ជាក់ពីបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការគាំទ្រអនាគតថាមពលបៃតងរបស់កម្ពុជា តាមរយៈនវានុវត្តន៍ និងដំណោះស្រាយការពារដែលផ្តោតលើអតិថិជនជាចម្បង។
“ភាពជាដៃគូរបស់យើងជាមួយ ក្រុមហ៊ុន HARMONY ICAR គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងបច្ចេកវិទ្យា និងការការពារ។ យើងមានគោលបំណងធំមួយរួមគ្នា ក្នុងការបង្កើតបទពិសោធន៍ប្រើប្រាស់យានយន្តដែលងាយស្រួល សុវត្ថិភាព និងគ្មានក្តីបារម្ភ សម្រាប់ប្រជាជនកម្ពុជាព្រមទាំងជំរុញការប្រើប្រាស់ការធ្វើដំណើរបៃតងទូទាំងប្រទេស” ។

ដើម្បីជាសក្ខីភាពនៃការប្តេជ្ញាចិត្តនេះ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៊ិនសួរេន បានដាក់ជូននូវ “ដំណោះស្រាយធានារ៉ាប់រងយានយន្តគ្មានកម្រិតមិនធ្វើសំណង” ដែលផ្តល់ជូននូវបទពិសោធន៍ដោះស្រាយសំណងកាន់តែរលូន បង្កើនប្រសិទ្ធភាពសេវាកម្ម និងផ្តល់នូវសន្តិភាពផ្លូវចិត្តពេញលេញរាល់ពេលធ្វើដំណើរ។ តាមរយៈកិច្ចសហការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន HARMONY ICAR អតិថិជននឹងទទួលបាននូវទំនុកចិត្ត និងភាពងាយស្រួលបន្ថែមទៀត ដែលជាផ្នែកមួយនៃបទពិសោធន៍កាន់តែទូលំទូលាយក្នុងការបើកបរ ព្រមទាំងជួយពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរួមគ្នារបស់ម៉ាកសញ្ញាទាំងពីរ ក្នុងការគាំទ្រដល់ការរីកចម្រើននៃការធ្វើដំណើរបែបឆ្លាតវៃ (Smart Mobility Ecosystem) នៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក Charlie Yang នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន HARMONY ICAR សាខាប្រទេសកម្ពុជា បានបង្ហាញពីទំនុកចិត្ត និងមោទនភាពចំពោះទីផ្សារយានយន្តក្នុងប្រទេសកម្ពុជា ដែលកំពុងតែបន្តរីកចម្រើនឥតឈប់ឈរប្រកបដោយសក្តានុពល ពិសេសសម្រាប់ការអភិវឌ្ឍយានយន្តឆ្លាតវៃ។

“BYD គឺជាអ្នកដឹកនាំពិភពលោកលើវិស័យយានយន្តថាមពលថ្មី។ ចាប់តាំងពីចូលមកទីផ្សារកម្ពុជា យើងបានបន្តផ្តោតលើការអភិវឌ្ឍក្នុងស្រុក និងសេវាកម្មក្នុងស្រុក ដោយផ្តល់ជូនយានយន្តអគ្គិសនីដែលមានសុវត្ថិភាព គុណភាពខ្ពស់ និងរួមចំណែកក្នុងការថែរក្សាបរិស្ថាន សម្រាប់ប្រជាជនកម្ពុជា” ។ កិច្ចសហការជាមួយ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៊ិនសួរេន នឹងជួយពង្រឹងប្រព័ន្ធសេវាកម្មរបស់ BYD នៅកម្ពុជា និងផ្តល់ជូនអតិថិជននូវបទពិសោធន៍បើកបរដែលមានសុវត្ថិភាព ងាយស្រួល និងគ្មានក្តីបារម្ភ” ។
“ទីផ្សារយានយន្តថាមពលថ្មីនៅកម្ពុជា កំពុងបន្តរីកចម្រើនយ៉ាងមានស្ថិរភាព ហើយតម្រូវការរបស់អតិថិជនចំពោះការការពារដែលគួរឱ្យទុកចិត្ត ក៏កើនឡើងជាបន្តបន្ទាប់។ តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរ នឹងបំពេញបន្ថែមភាពខ្លាំងឱ្យគ្នាទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយសុខុមាលភាពនៃវិស័យយានយន្តថាមពលថ្មីនៅកម្ពុជា” ។

ភាពជាដៃគូយុទ្ធសាស្ត្រនេះកត់សម្គាល់នូវរបត់ថ្មីដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ទិដ្ឋភាពទីផ្សារយានយន្តប្រកបដោយចីរភាពកាន់តែទូលំទូលាយរបស់ប្រទេសកម្ពុជា ដែលជួយលើកកម្ពស់កេរ្តិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាទីផ្សារជឿនលឿនមួយនៅក្នុងតំបន់ ដែលកំពុងចាប់យកនវានុវត្តន៍ ការធ្វើដំណើរប្រកបដោយភាពវៃឆ្លាត និងសេវាកម្មការពារដែលពោរពេញដោយទំនុកចិត្តខ្ពស់។

ផលិតផលធានារ៉ាប់រងយានយន្តរបស់ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៊ិនសួរេន ត្រូវបានបង្កើតឡើងដោយផ្អែកលើចំណុចលេចធ្លោសំខាន់ៗចំនួន ៨ ដែលផ្តោតលើការធានាពិត សេវាកម្មពិត និងសន្តិភាពផ្លូវចិត្តរបស់អតិថិជនជាចម្បង៖
· ធានារ៉ាប់រងយានយន្តដែលគ្មានកម្រិតមិនធ្វើសំណង
· ប្តេជ្ញាអនុវត្ត “គោលការណ៍គ្មានកម្រៃក្រៅផ្លូវការ” គ្រប់ដំណាក់កាលនៃសេវាកម្ម
· ផ្តល់សេវាដោះស្រាយសំណង២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុងសប្តាហ៍ និង៣៦៥ថ្ងៃក្នុង១ឆ្នាំ
· សេវាកម្មបាញ់ថ្នាំរហ័ស គាំទ្ររហូតដល់ ២ផ្នែក និងធានាដោះស្រាយជូនលឿនបំផុតក្នុងពេល ២ថ្ងៃ
· ផ្តល់ជូនការត្រួតពិនិត្យយានយន្ត១០ចំណុចដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលយានយន្ត អង្គរ អូតូ ឃែរ
· អតិថិជនអាចយកយានយន្តទៅជួសជុលដោយមិនតម្រូវឲ្យបង់ប្រាក់ជាមុន និងទទួលសេវាកម្មរហ័សពី
មជ្ឈមណ្ឌលយានយន្ត អង្គរ អូតូ ឃែរ
· ផ្តល់ជូនសេវាសណ្តោងយានយន្តនៅក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ
· ផ្តល់ជូនសេវាជួយទិញប្រេងសាំង ឬកូវអាគុយរថយន្ត ឬផ្លាស់ប្តូរកង់សាគួរនៅក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ
អំពីក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៊ិនសួរេន៖ គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅជំនាន់ថ្មីដែលមានភាគទុនិកជាកូន
ខ្មែរ កសាងឡើងដោយទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
សម្រាប់ព័ត៌មានបន្ថែម៖
· ឈ្មោះក្រុមហ៊ុន: ក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៊ិនសួរេន ម.ក (Angkor General Insurance PLC.)
· ទីស្នាក់ការកណ្តាល: ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
· លេខទូរស័ព្ទដោះស្រាយសំណង ២៤/៧: 1800 20 24 24 (ឥតគិតថ្លៃ)
· ព័ត៌មានទូទៅ: +855 78 24 24 24 / +855 87 24 24 24
· អ៊ិនម៉ែល: info@agi.com.kh
តាមដានពួកយើងតាមរយៈបណ្តាញសង្គម៖
· Facebook: https://www.facebook.com/share/1BNd1o5tay/?mibextid=wwXIfr
· Telegram: t.me/angkorgeneral
· Linkedin: https://www.linkedin.com/company/angkor-general-insurance-hiring/
https://www.facebook.com/reel/2033157054293290



