សូមជ្រាបជាដំណឹង! ក្រុមហ៊ុនជម្រះបញ្ជីប្រកាសឲ្យម្ចាស់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ១នេះដាក់ពាក្យទាមទារសិទ្ធិលើបំណុលរបស់ខ្លួន!
Toeuy Hong•OCTOBER 19 2026•5 views

ក្រុមហ៊ុន ហ្គ្រេន សនថុន  (ខេមបូឌា) លីមីធីត ដែលជាអ្នកជម្រះបញ្ជីរបស់ ធនាគារឯកទេស អង្គរ កាពីតាល បានប្រកាស ឱ្យអ្នកទាមទារសិទ្ធិលើបំណុលទាំងអស់ សូមប្រញាប់ដាក់ពាក្យសុំទាមទារសិទ្ធិលើបំណុលរបស់ខ្លួន។

 

នៅក្នុងសេចក្ដីប្រកាស ក្រុមហ៊ុន ហ្គ្រេន សនថុន  (ខេមបូឌា) លីមីធីតបានឲ្យដឹងថាធនាគារឯកទេស អង្គរ កាពីតាល ត្រូវបានធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាបណ្ណនិងបានតែងតាំងក្រុមហ៊ុន ហ្គ្រេន សនថុន  (ខេមបូឌា) លីមីធីតជាអ្នកជម្រះបញ្ជីកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៥កន្លងទៅ។


ដូច្នេះប្រសិនបើអ្នកទាមទារសិទ្ធិលើបំណុលទាំងអស់ ត្រូវដាក់ពាក្យសុំទាមទារសិទ្ធិលើបំណុលក្នុងរយៈពេល ៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបញ្ជាក់នូវឈ្មោះ, អាសយដ្ឋាន, លេខទំនាក់ទំនង, ព័ត៌មានលម្អិត ឬការតវ៉ា និងឈ្មោះអាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធស្តីពីសិទ្ធិទាមទារ។ សូមអាចសេចក្ដីប្រកាសខាងក្រោមនេះ។ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia