ខ្ចីប្រាក់តាមទូរស័ព្ទ! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បើកឱ្យអតិថិជនខ្ចីប្រាក់ ដោយគ្មានទ្រព្យ
Meng SonglyJUNE 10 2022676 views

សង្គមជាតិកាន់តែជឿនលឿន សេវាកម្មធនាគារក៏បានវិវត្តន៍ខ្លួនមកប្រើប្រាស់ប្រព័ន្ធឌីជីថល។ ក្នុងនោះដែរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ក៏មានដាក់ឱ្យអតិថិជនប្រើប្រាស់សេវាកម្មរបស់ខ្លួនតាមបែបឌីជីថលនៅលើទូរស័ព្ទដៃ មិនតែប៉ុណ្ណោះថ្មីៗនេះ AMK ថែមទាំងបានចេញសេវាកម្មផ្ដល់ប្រាក់កម្ចីថ្មីមួយ ដែលអាចឱ្យអតិថិជនខ្ចីប្រាក់ដោយគ្រាន់តែប្រើទូរស័ព្ទដៃ ព្រមទាំងមិនទាមទារទ្រព្យធានាទៀតផង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខាងលើនេះ បានធ្វើសេចក្ដីប្រកាសអំពីសេវាកម្មកម្ចីឌីជីថលថ្មីរបស់ខ្លួន ដោយលើកឡើងថា អតិថិជនទាំងអស់អាចខ្ចីប្រាក់បានរហូតដល់ទៅ ១ពាន់ដុល្លារ ជាមួយនឹងការប្រាក់ ១.៥%ក្នុងមួយខែ ព្រមទាំងមិនមានទាមទារទ្រព្យបញ្ចាំអ្វីទាំងអស់។ លើសពីនេះពេលចង់ខ្ចីប្រាក់ អតិថិជនមិនចាំបាច់អញ្ជើញទៅដល់ទីតាំងរបស់ AMK ផ្ទាល់ទេ ព្រោះគ្រាន់តែប្រើទូរស័ព្ទដៃក៏ខ្ចីបានដែរ។

ប្រការខាងលើនេះពិតជាល្អណាស់សម្រាប់លោកអ្នកដែលកំពុងតែមានតម្រូវការចាំបាច់បន្ទាន់ដូចជា ត្រូវការលុយមកទិញសម្ភារៈចាំបាច់សម្រាប់បង្កើតចំណូល បើចំពោះកសិករវិញអាចថាកំពុងត្រូវការលុយទិញថ្នាំបាញ់ស្មៅឬជីដាក់ដំណាំជាដើម ប៉ុន្តែមិនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយ ឬបង្វិលលុយមិនទាន់។ ហេតុនេះសេវាកម្មកម្ចីរបស់ AMK នឹងអាចជួយដោះស្រាយនូវបញ្ហាទាំងអស់នោះ ថែមទាំងដោះស្រាយបានលឿនទាន់ចិត្ត និងទាន់ពេលវេលាទៀតផង។

សូមបញ្ជាក់ផងដែរថា ឯកសារចាំបាច់ដែលអតិថិជនត្រូវប្រើដើម្បីស្នើកម្ចីផ្ទាល់ខ្លួននេះមានដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ, កាតសម្គាល់ការងារ ឬកិច្ចសន្យាការងារ, លិខិតបញ្ជាក់ប្រាក់ខែ ឬរបាយការណ៍៣ខែ ឬ១ខែចុងក្រោយ ចំណែកឯកម្មកររោងចក្រវិញមិនតម្រូវឱ្យមានរបាយការណ៍ប្រាក់ខែឡើយ។

យ៉ាងណាមិញប្រសិនបើលោកអ្នកកំពុងតែមានតម្រូវការលុយកាក់បន្ទាន់ និងចង់ប្រើសេវាកម្មកម្ចីឌីជីថលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សូមទាក់ទៅសួរព័ត៌មានលម្អិតបន្ថែមទៀតតាមរយៈ Page ផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ៕

អត្ថបទដោយ៖ សូ សុខលី

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia