មិនធ្លាប់មានពីមុន! ក្រុមហ៊ុន Amazon គ្រោងកាត់បុគ្គលិកទ្រង់ទ្រាយធំបំផុតខ្ទង់ ៣ ម៉ឺននាក់ ព្រោះមូលហេតុ២នេះ
Kan DaraOCTOBER 29 20255 K views

ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញដ៏ធំជាងគេនៅលើពិភពលោក Amazon ត្រូវបានរាយការណ៍ថា គ្រោងនឹងកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រប្រមាណ ៣០,០០០ នាក់ ដែលស្មើនឹងប្រហែល ៨% នៃកម្លាំងពលកម្មសរុប ខណៈនឹងចាប់ផ្តើមអនុវត្តនៅចុងខែតុលា ឆ្នាំ ២០២៥។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Rueters

 

យោងតាមរបាយការណ៍ អ្នកគ្រប់គ្រងកំពូលរបស់ Amazon បានលើកឡើងថា មូលហេតុសំខាន់នៃការកាត់បន្ថយនេះ គឺដោយសារក្រុមហ៊ុនកំពុងផ្លាស់ប្តូរទិសដៅទៅរកការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើម។ ការផ្លាស់ប្តូរនេះគេរំពឹងថានឹងជួយឲ្យ Amazon មានសមត្ថភាពប្រកួតប្រជែងបានខ្ពស់ជាងមុន នៅក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្លាំងជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា និងសេវាកម្ម Cloud

 

ក្នុងនោះរបាយការណ៍ពី GeekWire ក៏បានបញ្ជាក់ផងដែរថា ផ្នែកដែលនឹងរងផលប៉ះពាល់ចម្បងរួមមាន Human Resources (People Experience & Technology – PXT), Devices & Services, និង Global Corporate Operations។ ការកាត់បន្ថយបុគ្គលិកនៅផ្នែកទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដែល Amazon ចង់បន្តអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដោយផ្តោតលើបុគ្គលិកដែលមានជំនាញខ្ពស់ និងអាចប្រើប្រាស់បច្ចេកទេសស្វ័យប្រវត្តិកម្មបានយ៉ាងមានប្រសិទ្ធភាព៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia