ចម្លែកគ្មាន២! Amazon ជះលុយ ២.៥ ពាន់លាន$ សង់អគារថ្មី ខណៈនេះគឺជាចំណុចពិសេស
Bunthoeun KoemAPRIL 28 2022484 views

ក្រុមហ៊ុន​Amazon ត្រូវបានគេស្គាល់ថាគឺជាក្រុមហ៊ុនលក់ទំនិញខ្នាត់យក្សដែលធំជាងគេនៅលើពិភពលោក។ ហើយពេលនេះក្រុមហ៊ុនត្រូវបាន ទទួលបានភ្លើងខៀវក្នុងការបើកឱ្យសាងសង់អគារការិយាល័យកណ្ដាលទីពីររបស់ខ្លួន ដែលទំនើប និងមានរូបរាងចម្លែកខុសគេ នៅសហរដ្ឋអាមេរិកក្នុង រដ្ឋ Virginia ។ 

Skynews Amazon Helix Nbbj 5258936

យោងតាមសារព័ត៌មាន INDEPENDENT បានឱ្យដឹងថា ក្រុមព្រឹក្សាភិបាល របស់សហរដ្ឋអាមេរិកបានអនុម័តជាឯកច្ឆ័ន្ទនូវអគារដែលមានប្រវែង ៣៥០ ហ្វីត ឬស្មើនិង ១០៦ ម៉ែត្រ ដែលមានទំហំធំល្មមសម្រាប់ផ្ទុកបុគ្គលិកបានជាង ២៥,០០០ នាក់នៅពេលសាងសង់រួចរាល់។

ការរចនារូបរាងជារង្វង់របស់អគារនេះមានលក្ខណៈពិសេសត្រង់ថានៅផ្នែកខាងក្រៅដែលរុំជុំវិញអគារគឺជារុក្ខជាតិដើមឈើពណ៌បៃតងនៅក្នុងសោភ័ណភាពតាមរចនាប័ទ្មបែបព្រៃភ្នំ។ ក្រុមហ៊ុន Amazon បាននិយាយថា អគារនេះត្រូវបានបង្កើតឡើងដើម្បីអោយមនុស្សភ្ជាប់ទំនាក់ទំនងជាមួយនិងធម្មជាតិ ។ អគារដែលមានរាងគូទខ្យងចម្លែកខុសគេគ្មានពីរនេះ មើលទៅពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ប៉ុន្តែទន្ទឹមនឹងនេះក៏ផ្ទុះការសើចចំអកពេញបណ្ដាញអ៊ីនធឺណែតផងដែរ ដោយសារតែគេបានយករូបរាងរបស់វា (រូបរាងអគារ) ទៅប្រដូចនឹងដើមណូអែល។

ក្នុងនោះដែរក្រុមហ៊ុន Amazon និយាយថា ខ្លួនរំពឹងថា គម្រោងនេះនឹងត្រូវសាងសង់បញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥ ដែលតម្លៃនៃការសាងសង់មានទំហំទឹកប្រាក់ ២,៥ ពាន់លានដូល្លារ និងមានកម្ពស់ ២២ ជាន់។

ក្រុមហ៊ុនបានបញ្ជាក់ថាក្រោយការសាងសង់បញ្ចប់ជាស្ថាពរនៃ អគារដ៏ចម្លែកនេះនឹងបើកទទួលស្វាគមន៍សាធារណជន២ដងក្នុង១ខែ ដើម្បីឱ្យពួកគេមានឱកាសបានគយគន់ភាពស្រស់ស្អាតនៃរចនាប័ទ្មផ្នែកខាងក្រៅ៕

អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ

 

Amazon Headquarters Helix 15726

Download (1)

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia