Alliance Laundry Systems (ALS) បង្ហាញពីការរីកចម្រើនរបស់ទីផ្សារបោកអ៊ុតនៅអាស៊ីប៉ាស៊ីហ្វិក ដែលកើតចេញពី ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ហើយជាហេតុដែលនាំឱ្យមានកំណើននៃការប្រើប្រាស់សេវាកម្មបោកអ៊ុតកាន់តែច្រើនឡើង។ ក្រុមហ៊ុន ALS បានប្រកាសអំពីការវិនិយោគទុនជាង ៤.៥ លានដុល្លារអាមេរិក ដើម្បីពង្រីករោងចក្រ របស់ខ្លួននៅក្នុងប្រទេសថៃ។ ការពង្រីកនេះមានគោលបំណងអភិវឌ្ឍទៅលើនវានុវត្តន៍ ឱ្យកាន់តែទំនើបដែលអាច បំពេញតាមតម្រូវការរបស់វិនិយោគិន និងអ្នកប្រើប្រាស់ ក៏ដូចជាបង្កើនកិច្ចប្រតិបត្តិការអាជីវកម្មក្នុងតំបន់ ស្របតាម ការប្តេជ្ញាចិត្តរបស់យើងចំពោះទំនួលខុសត្រូវទៅលើសង្គម និងបរិស្ថាន។
ថ្មីៗនេះ យើងបានប្រារព្ធខួបលើកទី ៥ របស់ យើងនៅក្នុងប្រទេសថៃ ជាមួយនឹងព្រឹត្តិការណ៍ 'Wealth Investment 2024: Wealth Transfer' ដែលផ្តោតលើគោល គំនិតរបស់ ESG Sustainability។ ក្នុងព្រឹត្តិការណ៍នេះ ALS បានដាក់បង្ហាញនូវម៉ាស៊ីន ខំបូ (Combo) ថ្មី ដែល អាចបោកគក់ និងសម្ងួតនៅក្នុងម៉ាស៊ីនតែមួយ ហើយមានសមត្ថភាពអាចបោកគក់ក្នុងចំណុះ ១៣ គីឡូក្រាម និង ២៤ គីឡូក្រាម ព្រមទាំងបានបំពាក់នូវផ្ទាំងអេក្រង់សម្រាប់ចុច ជាមួយនឹងការរចនាថ្មី។ លើសពីនេះទៅទៀត យើងបានណែនាំនូវប្រភេទម៉ាស៊ីនបោកគក់ និងសម្ងួតថ្មីបែបឧស្សាហកម្ម ក្រោមម៉ាកយីហោ Primus និង Ipso របស់យើង ក្នុងគោលបំណងដើម្បីបង្កើនការលក់នៅលើទីផ្សារ និងពង្រឹងជំហររបស់យើងក្នុងនាមជាអ្នកផ្ដល់ដំណោះស្រាដែលឈានមុខគេនៅក្នុងឧស្សាហកម្មបោកគក់លើពិភពលោក។
លោក Benjamin Dobbs នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Alliance Laundry Systems LLC បានកត់សម្គាល់ថា តំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសដូចជាអូស្ត្រាលី និងនូវែលសេឡង់ កំពុងបង្ហាញពីសក្ដានុពលនៃកំណើនដ៏សំខាន់សម្រាប់ភ្នាក់ងារបោកគក់ ដោយសារអ្នកវិនិយោគបានទទួលស្គាល់នូវឱកាសសម្រាប់ការធ្វើអាជីវកម្មនៅទីនោះ។ ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងឥរិយាបថរបស់អ្នកប្រើប្រាសត្រូវបានកត់សម្គាល់ ដូចជាកំណើននៃការប្រើប្រាស់សេវាកម្មបោកគក់ងាយស្រួលជាដើម សូម្បីតែនៅក្នុងប្រទេសថៃ អ្នកប្រើប្រាស់បានពេញចិត្តជាមួយភាពងាយស្រួលនៃការបោកគក់ ហើយអាចសន្សំសំចៃពេលវេលារបស់ពួកគាត់។ ហេតុនេះហើយ ទើបសហគ្រិនថៃកំពុងពង្រីកហាងរបស់ខ្លួន និងបង្កើនចំនួនម៉ាស៊ីនបោកគក់ផងដែរ។
លោក Benjamin Dobbs បានបញ្ជាក់ថា៖ “នៅឆ្នាំ ២០២៥ ខាងមុខ យើងរំពឹងថានឹងមានកំណើនអ្នកប្រើប្រាស់សេវាកម្មបោកគក់ជាបន្តបន្ទាប់នៅក្នុងទីផ្សារបោកគក់ទាំងមូល ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ យើងកំពុងកំណត់គោលដៅលក់សរុបនៅក្នុងទីផ្សារ APAC ឱ្យឈានដល់ ៤ ពាន់លានបាតក្នុងឆ្នាំ ២០២៤ ហើយក្រុមហ៊ុនក៏គ្រោងនឹងបោះជំហានចូលទៅក្នុងទីផ្សារថ្មីៗ នៅក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ។ ដើម្បីគាំទ្រដល់កំណើនរបស់ ALS យើងកំពុងវិនិយោគទុនជាង ៤.៥ លានដុល្លារអាមេរិក ដើម្បីពង្រីកបន្ទប់ពិសោធន៍ថ្មី នៅឯរោងចក្ររបស់យើងដែលស្ថិតក្នុងប្រទេសថៃ។ ការពង្រីកនេះនឹងពង្រឹងសមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលអាចបំពេញទៅតាមតម្រូវការអតិថិជន។ ទោះបីជាមានបញ្ហាប្រឈមពីផលិតផលក្លែងក្លាយក៏ដោយ ប៉ុន្តែបទពិសោធន៍ជាង ១១៦ ឆ្នាំរបស់ ALS អាចធានាបានថា អ្នកប្រើប្រាស់អាចជឿជាក់លើគុណភាពនៃផលិតផលរបស់យើង”។
លោក Sukree Kirai នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Alliance Laundry Systems LLC បានរៀបរាប់ថា៖ ALS បានទទួលភាពជោគជ័យជាខ្លាំងនៅក្នុងប្រទេសថៃ។ បច្ចុប្បន្នយើងមានភ្នាក់ងារបោកគក់ប្រមាណ ៣,៤៨៩ នៅទូទាំងប្រទេសដែលកំពុងប្រើប្រាស់ម៉ាស៊ីនរបស់ ALS ជាមួយនឹងការព្យាករណ៍ពីកំណើននៃការប្រើប្រាស់រហូតដល់ ៩% នៅចុងឆ្នាំ ២០២៤។ ALS កាន់កាប់ចំណែកទីផ្សារ ៧០% ក្នុងចំណោមភ្នាក់ងារបោកគក់ចំនួន ៥,០០៧ ដែលមានតម្លៃទីផ្សារសរុបប្រហែល ១៣.៥ ពាន់លានបាត។ ភាពជោគជ័យនេះ គឺកើតឡើងដោយសារតែបទពិសោធន៍ដ៏ល្អប្លែកពីគេដែលអតិថិជនទទួលបានពីម៉ាស៊ីនបោកគក់របស់ ALS។
លោកបានបន្ថែមថា៖ "រដូវភ្លៀវនាពេលបច្ចុប្បន្ន បង្កឱ្យមានភាពលំបាកកាន់តែខ្លាំងសម្រាប់ការហាលសម្លៀកបំពាក់នៅតាមផ្ទះ ដែលជាហេតុនាំឱ្យមានកំណើនអតិថិជនជ្រើសរើសប្រើប្រាស់ម៉ាស៊ីនបោកគក់កាន់តែច្រើនឡើង។ អតិថិជនអាចបែងចែកជាបីក្រុម៖ ទី១ គឺអតិថិជនធម្មតា ដែលមានចំនួនប្រហែល ៦៥% នៃអ្នកប្រើប្រាស់សរុបចំនួន ១.៨៥ លាននាក់ ដែលពួកគាត់បានចុះឈ្មោះជាសមាជិក ដើម្បទទួលបានប្រូម៉ូសិន។ អតិថិជនប្រភេទនេះ គឺគាត់កម្រនឹងត្រឡប់ទៅប្រើប្រាស់ម៉ាស៊ីនបោកគក់នៅតាមផ្ទះវិញណាស់។ ទី២ គឺអតិថិជនដែលប្រើប្រាស់ម្ដងម្កាល ដែលមានប្រហែល ៣០%។ ហើយទី៣ គឺអតិថិជនថ្មី ដែលមានប្រហែល ៣% ទៅ ៥%។ នៅឯប្រទេសជិតខាងដូចជា ម៉ាឡេស៊ី និង សិង្ហបុរី ភ្នាក់ងារបោកគក់គឺជាផ្នែកមួយដែលជួយឱ្យការរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែងាយស្រួល ប្រៀបដូចជាតូបលក់ទំនិញអ៊ីចឹង ដែលអតិថិជនអាចរកបានទំនិញនៅក្បែរខ្លួន និងចំណេញពេលវេលាថែមទៀតផង"។
"ក្នុងឱកាសគម្រប់ខួប ៥ឆ្នាំ របស់ ALS Thailand ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ 'Wealth Investment 2024: Wealth Transfer' ក្រោមគោលគំនិតរបស់ ESG Sustainability។ អ្នកជំនាញដែលមានបទពិសោធន៍ បានចែករំលែកការយល់ដឹងអំពីប្រតិបត្តិការអាជីវកម្ម ការគ្រប់គ្រង និងទិសដៅនាពេលអនាគត។ ALS មានភ្នាក់ងារចែកចាយចំនួន ១៣ នៅក្នុងប្រទេសថៃ ដែលតំណាងឱ្យម៉ាកចំនួន ៤ គឺ Speed Queen (ភ្នាក់ងារចែកចាយចំនួន ៤) Huebsch (ភ្នាក់ងារចែកចាយចំនួន ១ ) Ipso (ភ្នាក់ងារចែកចាយចំនួន ២) និង Primus(ភ្នាក់ងារចែកចាយចំនួន ២) រួមជាមួយភ្នាក់ងារចែកចាយចំនួន ៤ ផ្សេងទៀត នៅក្នុង OPL (On-Premise Laundry) ដែលកំពុងបម្រើសេវាកម្មជូនដល់សណ្ឋាគារ មន្ទីរពេទ្យ និងកន្លែងបោកគក់ខ្នាតធំៗ។ លើសពីនេះទៅទៀត ម៉ាស៊ីនបោកគក់ដែលភ្ជាប់មកជាមួយនឹងអេក្រង់ថ្មីសម្រាប់ចុច ព្រមទាំងការរចនាថ្មី ក្រោមម៉ាកយីហោ Primus និង Ipso នឹងមានលក់ក្នុងត្រីមាសនេះផងដែរ"។
លោក Pavel Mino អ្នកគ្រប់គ្រងផលិតផលនៅក្រុមហ៊ុន Alliance Laundry Systems LLC បានបន្ថែមថា “ALS បន្តឈានទៅមុខក្នុងការច្នៃប្រឌិត រួមទាំងផ្នែកបច្ចេកវិទ្យា ជាមួយនឹងការដាក់បង្ហាញនូវម៉ាស៊ីន ខំបូ (Combo) ថ្មីរបស់យើង ដែលមាន ២ទំហំគឺ៖ ទំហំ ១៣ គីឡូក្រាម និង ទំហំ ២៤ គីឡូក្រាម។ ម៉ាស៊ីនទាំងនេះត្រូវបានរចនាឡើងសម្រាប់ផ្ដល់ជូនអតិថិជននូវប្រសិទ្ធភាព ដែលអាចធ្វើការបោកគក់ និងសម្ងួតក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដោយមិនចាំបាច់ផ្ទេរសម្លៀកបំពាក់ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយទៀត។ លក្ខណៈពិសេសសំខាន់ៗរួមមាន៖ ការសន្សំសំចៃ ទឹក ភ្លើង និងហ្គាស ដែលធ្វើឱ្យម៉ាស៊ីនបោកគក់នេះល្អជាងគូប្រជែងដែលស្ថិតក្នុងប្រភេទតែមួយ។ ជាមួយនឹងបន្ទះខាងមុខធ្វើពីដែកអ៊ីណុក និងអេក្រង់សម្រាប់ចុចទំហំ ៧ អ៊ីង ហើយមានភាសារហូតដល់ទៅ ៣៤ ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនបន្ថែមពីលើមួយផ្នែកទៀត។ ម៉ូដែលនេះតំណាងឱ្យការច្នៃប្រឌិតកម្រិតខ្ពស់បំផុតរបស់ ALS បង្ហាញពីភាពទាន់សម័យ ដែលមានរូបរាងតូចល្មម និងប្រសិទ្ធភាពខ្ពស់ ចំណេញទាំងទីតាំងសម្រាប់ទុកដាក់ និងសន្សំសំចៃថាមពលផងដែរ។
លោក Benjamin Dobbs បានសន្និដ្ឋានថា “ឆ្នាំនេះ បន្ថែមពីលើការពង្រីករោងចក្ររបស់ពួកយើងនៅក្នុងប្រទេសថៃ និងការបើកដំណើរការផលិតផលថ្មី ALS ក៏កំពុងផ្តល់អាទិភាពដល់ការទទួលខុសត្រូវផ្នែកបរិស្ថាន និងសង្គមផងដែរ។ រោងចក្ររបស់យើងបានដំឡើងដំបូលសូឡាដែលបានមកពីថាមពលពន្លឺព្រះអាទិត្យ ដែលបង្កើតថាមពលរហូតដល់ទៅ ៤០% នៃថាមពលអគ្គិសនីរបស់យើង។ យើងក៏បានផ្លាស់ប្តូរទៅប្រើប្រាស់យានជំនិះអគ្គិសនី (EVs) និងដំឡើងស្ថានីយ៍សម្រាប់សាកយានជំនិះអគ្គិសនី (EVs) ទាំងនោះ ដើម្បីកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស ហើយយើងក៏មានគម្រោងដំឡើងប្រព័ន្ធកែច្នៃទឹក ដើម្បីគាំទ្រដល់ប្រតិបត្តិការនៅក្នុងមន្ទីរពិសោធន៍របស់យើងផងដែរ។


