ទីក្រុងបាំងកក៖ ថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2022 កន្លងទៅ ក្រុមហ៊ុន Tan Chong International Limited និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Motor Image (Cambodia) Co. Ltd. និងក្រុមហ៊ុន Subaru បានរួមគ្នាបង្ហាញរថយន្ដ Subaru Forester ម៉ូដែលថ្មី ដំឡើងក្នុងប្រទេស ថៃ ជាមួយបច្ចេកវិទ្យា EyeSight 4.0 ដែលគ្រោងដាក់លក់ក្នុងទីផ្សារកម្ពុជានៅដើមឆ្នាំក្រោយនេះ ដោយមានវត្តមានអ្នកសារព័ត៌មានមកពី កម្ពុជា ម៉ាឡេស៊ី វៀតណាម និងថៃបានចូលរួមយ៉ាងច្រើនកុំករ។
បំពេញបន្ថែមជាមួយនឹងបច្ចេកវិទ្យា ពាក់កណ្ដាលស្វ័យប្រវត្តិ ADAS កម្រិត ២, បច្ចេកវិទ្យា EyeSight 4.0 ដែលឈ្នះពានរង្វាន់ការពារ សុវត្ថិភាពរបស់ Subaru នេះកាន់តែមានភាពឈ្លាសវៃជាងមុន ដោយវាមានបំពាក់ជាមួយ Stereo Camera ជាមួយមុខងារច្នៃប្រឌិតថ្មី។
ក្នុងនោះ វាមានភ្ជាប់ជាមួយមុខងារ X-MODE ដែល Subaru ចេញជាលើកដំបូងក្នុងឆ្នាំ ២០១២ លើ Subaru Forester ជំនាន់ទី ៤ ដោយវាមានភ្ជាប់បច្ចេកវិទ្យាស្នូលរបស់ Subaru, Symmetrical All-Wheel Drive (SAWD) និងកម្ពស់បាតរថយន្ដខ្ពស់របស់ Forester ជួយឲ្យអ្នកបើកបរមានទំនុកចិត្តលើសុវត្ថិភាព និងការបើកបរប្រកបដោយភាពងាយស្រួល ធ្វើឲ្យ Subaru Forester ក្លាយជារថយន្ដ SUV ដ៏ពិសេស ដែលអាចធ្វើដំណើរទៅបានគ្រប់ទីកន្លែង។
តាមសម្ដីលោក Glenn Tan អនុប្រធាន និងជានាយកផ្នែកគ្រប់គ្រងក្រុមហ៊ុន Tan Chong International Limited បានមានប្រសាសន៍ថា៖
យើងមានមោទនភាពណាស់ក្នុងការបង្ហាញរថយន្ត Forester ថ្មីនេះមកកាន់ទីផ្សារកម្ពុជា តាំងពីការចេញលក់រថយន្ត Forester XT ក្នុងឆ្នាំ 2015 មក។ រថយន្ត SUV ដ៏វិសេសវិសាលនេះ ត្រូវបានវិភាគរចនាឡើងវិញ ដោយយកចិត្តទុកដាក់លើ សុវត្ថិភាពអ្នកបើកបរ និងអ្នកដំណើរខ្លាំងជាមុន ។ ក្រៅពីរក្សាបច្ចេកវិទ្យាស្នូល និងមុខងារសុវត្ថិភាពជាង 100 របស់ Subaru, The New Forester ត្រូវបានកែលម្អ ឲ្យកាន់តែប្រសើរឡើងថែមទៀតលើបច្ចេកវិទ្យា EyeSight 4.0 Advanced Driver Assist Technology ដែល Forester ធានាថាកាន់តែសុវត្ថិភាពផ្តល់ភាពរីករាយក្នុងការបើកបរ និងផាសុខភាពជាងមុន។
លោកបានបន្ថែមថា៖
ក្រុមហ៊ុន Motor Image និង TCSAT ពេលនេះកំពុងទទួលអ្នកទស្សនកិច្ចពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន មកពីប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ដែលនឹងចូលរួមជាមួយពួកយើងនៅលើផ្លូវ Pathumthani Speedway ដើម្បីបើកបរសាកល្បង Forester ថ្មីនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន TCSAT ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង 100,000 ម៉ែត្រការ៉េនៅ Ladkrabang ក្រុងបាងកក សម្រាប់ដំឡើង Subaru Foresters សម្រាប់ទីផ្សារ ថៃ ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ជាមួយសមត្ថភាពដំឡើងរថយន្ត 4 ម៉ូដែល និង 100,000 គ្រឿង ក្នុងមួយឆ្នាំ។ ការស្ថាបនាឡើងដើម្បីធានាបាននូវគុណភាពខ្ពស់ តាមស្តង់ដារផលិតកម្មតឹងរ៉ឹងដូចគ្នានៅប្រទេសជប៉ុន, TCSAT បានឆ្លងកាត់ការត្រួតពិនិត្យពី Subaru ដោយជោគជ័យ លើនីតិវិធីត្រួតពិនិត្យគុណភាព ធានាថារាល់រថយន្តដែលផលិតនៅ TCSAT មានសុវត្ថិភាព ផាសុខភាព និងអាចទុកចិត្តបាន។
ក្នុងនោះដែរ Subaru Forester បានពង្រឹងលើមុខងារសុវត្ថិភាពសំខាន់ៗដូចជា ៖
EyeSight 4.0 Advanced Driver Assist Technology
បច្ចេកវិទ្យា EyeSight 4.0 Advanced Driver Assist Technology មានមុខងារថ្មីៗ ផ្ដល់បទពិសោធន៍បើកបរ ប្រកបដោយសុវត្ថិភាព និងផាសុខភាពជាងមុន ដោយមាន Stereo Camera កែលម្អថ្មី ឆ្លាតវៃ និងមិនមានការរំខាន ដល់កញ្ចក់មើលក្រោយ ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
EyeSight 4.0 មានមុខងារពិសេស ៩ និង ៣ ជាមុខងារថ្មី ដែលមានដូចជា៖
- Autonomous Emergency Steering: ជួយកាច់ចង្កូតឡានចេញពីយានជំនិះ ឬឧបសគ្គនៅខាងមុខ ដើម្បីបញ្ចៀសគ្រោះថ្នាក់ (ក្នុងល្បឿនដល់ 80km/h)
- Adaptive Cruise Control (ACC): មានបូកផ្សំនឹងមុខងារ Lane Centering Function ដែលជួយ ជួយរក្សារថយន្ត ឲ្យនឹងលើផ្លូវ មិនថាផ្លូវត្រង់ ឬ ផ្លូវកោង ជំនួយការបើកបរលើផ្លូវធំ (Highway) ដោយរក្សាគម្លាតរថយន្តសមស្របពីរថយន្តខាងមុខ ជួយបន្ថយល្បឿន ឬបង្កើនល្បឿនដោយស្វ័យប្រវត្តិ។
- EyeSight 4.0’s Lane Departure Warning: បូកមុខងារ Lane Departure Prevention ជួយ ឲ្យសញ្ញាកម្រើកចង្កូត ពេលឡានខុសគន្លង ខណៈកំពុងធ្វើដំណើរក្នុងល្បឿន 60 គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះ។
Pre-Collision Braking និង Adaptive Cruise Control
EyeSight 4.0 Pre-Collision Braking អាចចាប់រូបភាពចរាចរណ៍បានកាន់តែច្រើន ដោយសារតែការអភិវឌ្ឍប្រព័ន្ធកាមេរ៉ា Stereo ថ្មីដែលមិនត្រឹមតែមើលឆ្វេងស្ដាំទេ តែមើលរូបភាពបញ្ឈរផងដែរ ដែលជួយរកមើលឧបសគ្គ ប៉ះទង្គិចដែលអាចកើតមានឡើង ទាំងនៅក្នុងគន្លង ខ្លួនឯងផ្ទាល់ នៅគន្លងនៅក្បែរផងដែរ (ឧ. មើលយានជំនិះដែលធ្វើដំណើរក្នុងទិសដៅផ្ទុយ និងអ្នកថ្មើរជើងឆ្លងកាត់ផ្លូវឆ្វេង-ស្ដាំ)។
Subaru Rear Vehicle Detection (SRVD)
ឧបករណ៍ចាប់សញ្ញារ៉ាដា ពិនិត្យមើលចរាចរណ៍ដែលពីខាងក្រោយរថយន្ត ដែលឲ្យសញ្ញាអ្នកបើកបរអំឡុងពេលផ្លាស់ប្តូរគន្លង និងខណៈពេលកំពុងបើកបញ្ច្រាស បម្រុងចូល ឬចាកចេញពីចំណត។
High Beam Assist (HBA)
ជំនួយភ្លើងឡើងចុះ (HBA) ជួយឲ្យការមើលផ្លូវប្រសើរឡើងជាពិសេស ពេលយប់ ឬនៅកន្លែងងងឹត កាត់បន្ថយហានិភ័យនៃការប៉ះទង្គិចដែលអាចកើតមាន។ ដោយពឹងផ្អែកលើកាមេរ៉ា EyeSight ពីរ HBA ផ្លាស់ប្តូរខ្ពស់ និងទាបដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឱ្យអ្នកបើកបរកែតម្រូវចង្កៀងមុខ ឬបារម្ភខ្លាចចាំងភ្នែកអ្នកបើកបរផ្សេងទៀតនោះទេ ដោយវា អាចតម្រូវពន្លឺចង្កៀងខ្លាំង-ខ្សោយបាន តាមកាលៈទេសៈបើកបរ ឡើងចុះតាមស្ថានភាពដូចជាលើផ្លូវមានពន្លឺធម្មតា (អំពូលបំភ្លឺផ្លូវ), មានយានជំនិះមកបញ្ច្រាសទិស ជាដើម សក្ដិសមសម្រាប់ការបើកក្នុងទីប្រជុំជន និងតំបន់ផ្លូវលំ ដូចនៅប្រទេសវៀតណាមជាឧទាហរណ៍។
ការធ្វើអោយប្រសើរឡើងនូវមុខងារ X-MODE និងជាក់លាក់តែមួយគត់ ៖ សុវត្ថិភាព, វិចារណញាណ, ភាពបត់បែន និងភាពងាយស្រួល
ជំនួយដល់អ្នកបើកបរដោះស្រាយបញ្ហាផ្លូវលំបាក ដោយគ្រាន់តែចុចបូតុង X-MODE ដែលមានបន្ថែមប្រព័ន្ធ Symmetrical All-Wheel Drive របស់ក្រុមហ៊ុន Subaru អនុញ្ញាតឱ្យម្ចាស់រថយន្ត Forester ថ្មីបើកបរកាន់តែមានទំនុកចិត្ត ជាពិសេសសម្រាប់អ្នកដែលមិនសូវស្ទាត់នៅលើផ្លូវមានផ្ទៃមិនស្មើគ្នា ឬទីជម្រាលពិបាក។ អ្នកបើកបរអាចជ្រើសរើសរវាងមុខងារ 'Snow/Dirt' និង 'Deep Snow/Mud' តម្រូវស្ថានភាពបើកបរ។ លើសពីនេះទៅទៀត មុខងារ X-MODE Auto Restore នឹង លោតទៅមុខងារ 'Standby' ពេលរថយន្ដបើកបរលើសល្បឿន 40 គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្តាច់ត្រលប់មកវិញនៅពេលដែលល្បឿនធ្លាក់ចុះក្រោម 35 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាលពីមុន X-MODE នឹងបិទដំណើរការក្នុងល្បឿន 40km/h ហើយត្រូវដំណើរការឡើងវិញដោយចុចដៃប្រសិនបើចាំបាច់ ដូច្នេះការអភិវឌ្ឍនេះ អនុញ្ញាតឱ្យអ្នកបើកបរ ផ្ដោតអារម្មណ៍បានលើ លើការបើកបរក្នុងស្ថានភាពលំបាក ព្រមគ្នាជាមួយនឹងប្រព័ន្ធ X-MODE របស់ Subaru។
ក្រៅពីនេះក៏មាន X-MODE Hill Descent Control ដែលជួយដល់អ្នកបើកបររក្សាល្បឿនសមស្រប តាមស្ថានភាពផ្លូវទោះ លើផ្លូវរអិល ចុះចំណោទ ដូចនៅតំបន់មួយចំនួនក្នុងប្រទេស ថៃ វៀតណាម ម៉ាឡេស៊ី និងកម្ពុជា ធ្វើឲ្យអ្នកបើកបរមានទំនុកចិត្តមួយកម្រិតទៀត។ សម្រាប់មុខងារនេះវាដំណើរការកាន់តែរលូនពេលអ្នកបើកបរសម្រេចចិត្តបង្កើនល្បឿនក្នុងអំឡុងពេលចុះបន្តិចម្តងៗជាមួយនឹងដំណើរការ X-MODE ជាមួយការកំណត់ជាន់ហ្វ្រាំងស្វ័យប្រវត្តិរបស់មុខងារ Hill Descent Control នៅក្នុង X-MODE ស្រាប់ ពេលបើកយឺតៗចុះចំណោទ ក្នុងល្បឿន (20km/h ឬតិចជាងនេះ) មិនសម្រាប់តែការបើកផ្លូវ off-road ប៉ុណ្ណោះទេ ការបើកបរក្នុងក្រុង ពេលចុះ-ឡើងចំណោត ផ្លូវចង្អៀត ដូចជាចំណតរថយន្ត មានអាគារការិយាល័យបក់បែនច្រើន និងផ្សារទំនើប ជាដើម មិនមែនជាបញ្ហាសម្រាប់ Forester ជំនាន់ថ្មី នេះឡើយ។
ចូលមកដល់ការរចនារូបរាង ក្នុងក្រៅវិញម្ដង Subaru Forester សេរីថ្មី ត្រូវបានរចនារូបរាងខាងក្រៅថ្មីស្រឡាង ជាមួយប៉ាណាមុខកាច ចង្កៀងមុខ និងទំហំកង់ថ្មី 18 អ៊ីង ធ្វើឲ្យការបើកបរលក្ខណៈផ្សងព្រេងកាន់តែមានរសជាតិ។ ក្នុងនោះជើងក្រោម ក៏ត្រូវបានប្រែសម្រួលឡើងវិញ ឲ្យជិះកាន់តែ Smooth និងគ្រប់គ្រងការបើកបរបានល្អ។
Subaru Forester ថ្មី ត្រូវបានផ្ដល់ជូនជាមួយជម្រើស ៣ ពណ៌ដូចជា ពណ៌លោហៈសំរឹទ្ធដិត (Brilliant Bronze Metallic), ពណ៌សំបកឪឡឹក (Cascade Green Silica) និង ពណ៌ប្រផះដែកស្រូប/ដែកឆក់ (Magnetite Grey Metallic) បន្ថែមពីលើការពេញនិយមរបស់អ្នកប្រើប្រាស់ ក៏មានពណ៌ផ្សេងទៀតឲ្យជ្រើសរើសដូចជា ពណ៌សគុជ (Crystal White Pearl), ពណ៌ប្រាក់ (Ice Silver Metallic), ពណ៌ខ្មៅរលោង (Crystal Black Silica) និង ពណ៌ខៀវ Horizon Blue Pearl។
ចូលទៅខាងក្នុង កៅអីខាងក្រោយអាចបត់ចុះបានសម្រាប់ ដឹកឥវ៉ាន់បានច្រើនសម្រាប់ដំណើរកម្សាន្ដឆ្លងខេត្ត ឬដឹកឥវ៉ាន់ ផ្សេងៗទៀតជាដើម។ ក្នុងនោះអំពូលភ្លើង LED លើតាបឡូ ត្រូវបានរៀបចំថ្មី ផ្តល់ពន្លឺភ្លឺជាងមុន និងប្រើថាមពលតិច, មានទំពក់ដឹកទំនិញខាងលើផ្នែកខាងក្រោយ បន្ថែមពីលើទំពក់ទំនិញខាងក្រោយចំនួនបួន (ល្អឥតខ្ចោះសម្រាប់គ្រួសារដែលធ្វើដំណើរផ្សងព្រេង!) សណ្ដោងដឹកឥវ៉ាន់ច្រើន។
Outstanding Driveability and Technology
ជាមួយនឹងបច្ចេកវិទ្យា Subaru Core Technologies ទាំងបួន Forester ថ្មីនេះមានការកែលម្អជាច្រើនលើសពីជំនាន់មុនរបស់វា ដែលរួមចំណែកដល់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ផាសុខភាពនិងសុវត្ថិភាពប្រសើរឡើងជាអតិបរមា ក្នុងនោះរួមមាន៖
- Subaru Global Platform (SGP)៖ រចនាឡើងដើម្បីបង្កើនស្ថេរភាពត្រង់ត្រង កាត់បន្ថយសំលេងរំខាន និងរំញ័រ និងការបង្កើនភាពងាយស្រួលនៃការជិះ។ ជាមួយគ្រោងឆ្អឹងរឹងមាំ ផ្លាស់ប្តូរពីរបៀបដែលរថយន្ត Subaru បើកបរតាមស្ថានភាពផ្លូវ ដែលដើរតួជា មូលដ្ឋានគ្រឹះ សម្រាប់ Subaru ជំនាន់ក្រោយទៀតផងដែរ ដែលជាបំណងអនាគតរបស់ Subaru ក្នុងការផ្ដល់សុខ សុវត្ថិភាពដល់អ្នកប្រើប្រាស់។
- Symmetrical All-Wheel Drive (SAWD)៖ មានតួនាទី ចែកចាយថាមពលទៅកាន់កង់ទាំងបួនសម្រាប់ការគ្រប់គ្រង ក្នុងកម្រិតអតិបរមា ដោយ SAWD ផ្តល់នូវការអូសទាញទ្វេដង និងសុវត្ថិភាពទ្វេដង ដោយត្រួតពិនិត្យគ្រប់កង់ទាំងអស់ និងគ្រប់គ្រងរថយន្តនៅពេលបត់បែន។
- Boxer Engine៖ម៉ាស៊ីន Boxer ជាស្នូលនៃដំណើរការរបស់ Subaru ឬត្រូវបានហៅឈ្មោះថា ម៉ាស៊ីន ប៊ីស្តុង ផ្តេក ដែលប្រៀបទៅនឹងចលនារហ័សដូចកណ្តាប់ដៃរបស់អ្នកប្រដាល់។ មានចំណុះ ២.០ លីត្រ ពីស្ដុងផ្ដេក ចំណុចកណ្តាលទំនាញទាប តុល្យភាពដ៏ល្អ និងរំញ័រតិចបំផុត ផ្ដល់តុល្យភាពខ្ពស់ជាមួយប្រអប់លេខ (CVT) លេខដៃ ប្រាំពីរវគ្គ ដំណើរការបានល្អ ទាំងការបង្កើនល្បឿន និងស៊ីប្រេងតិច។
- EyeSight Advanced Driver Assist Technology៖ ជាប្រព័ន្ធជំនួយដល់ការបើកបរដ៏ឆ្លាតវៃ ដែលអាចឱ្យអ្នកបើកបរមើលឃើញជុំវិញខ្លួន និងអាចស្កែនរកគ្រោះថ្នាក់ដែលលាក់កំបាំងណាមួយ។
បច្ចេកវិទ្យាស្នូលទាំងនេះ ស្របតាមទស្សនវិស័យរបស់ Subaru ដោយគិតដល់អ្នកប្រើប្រាស់ជាអាទិភាព ជាមូលហេតុដែល Subaru ត្រូវបានរចនាឡើងជាមួយវិស្វកម្មពិសេស ផាសុខភាព និងទំនុកចិត្តក្នុងការបើកបរ ជាពិសេស គឺសុវត្ថិភាពខ្ពស់ ដែល Subaru យកចិត្តទុកដាក់ កែតម្រូវ សាកល្បងម្ដងហើយ ម្ដងទៀត អភិវឌ្ឍអស់រយៈពេលជាង 50 ឆ្នាំ បូកបញ្ចូលជាមួយមុខងារផ្សេងទៀតដូចជា Subaru Global Platform ដែលកែលម្អរថយន្ដនេះឲ្យកាន់តែប្រសើរឡើងលើ សុវត្ថិភាព ផាសុកភាព ។
Subaru Forester ចាប់ផ្ដើមបើកកក់ បញ្ជាទិញទុកមុន នៅខែ ធ្នូ ឆ្នាំ 2022 នេះ ដោយព័ត៌មានបន្ថែមទាក់ទងនឹងរថយន្ដអាចទំនាក់ទំនងទៅកាន់វេបសាយ Subaru ផ្ទាល់ ឬ Facebook Page Subaru ។