កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន All Dreams Cambodia និង N&A Cambodia សូមប្រកាសអំពីកិច្ចព្រមព្រៀងសហការដ៏សំខាន់រយៈពេលបីឆ្នាំជាមួយ ណាហ្គាវើលដ៍ (NagaWorld) ដើម្បីបង្កើត "មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ" ឱ្យក្លាយជាមហោស្រពល្ខោនអូប៉េរ៉ាដ៏លេចធ្លោជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
អ្វីដែលកាន់តែអស្ចារ្យនោះកម្មវិធីមហោស្រពល្ខោនអូប៉េរ៉ានិងទស្សនវិស័យ គឺស្ថិតក្រោមការដឹកនាំសិល្បៈរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស និងអ្នកដឹកនាំរឿងជនជាតិអ៊ីតាលីដ៏ល្បីល្បាញ Vincenzo Grisostomi Travaglini ពិធីបុណ្យនេះនឹងបង្ហាញស្នាដៃសំខាន់ៗចំនួនបីគឺ៖ Don Giovanni 2025,La Bohème 2026,ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល Francophonie លើកទី២០ និងLa Traviata (2027)។

ការសម្តែងល្ខោនអូប៉េរ៉ា Don Giovanni របស់លោក Mozart នៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះនឹងក្លាយជាល្ខោនអូប៉េរ៉ាដំបូងគេបង្អស់លើពិភពលោកដែលធ្វើការគណនា និងទូទាត់សងទាំងស្រុងនូវផលប៉ះពាល់កាបូនរបស់ខ្លួន ដោយរាប់បញ្ចូលទាំងបុគ្គលិក អ្នកសម្តែង ព្រមទាំងការធ្វើដំណើរនិងការស្នាក់នៅរបស់ទស្សនិកជនទាំងមូលផងដែរ។
លោក Jacques Guichandut ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia និងជា នាយកផលិតកម្ម បានពន្យល់ថា៖ "សម្រាប់ការសម្តែងដែលគួរតែក្លាយជាលើកដំបូងបង្អស់ទូទាំងពិភពលោក ផលប៉ះពាល់កាបូនសរុបនៃព្រឹត្តិការណ៍នឹងត្រូវបានវាស់វែងយ៉ាងទូលំទូលាយ។ នេះបានកំណត់នូវស្តង់ដារថ្មីមួយដោយគ្របដណ្តប់លើប្រភពនៃផលប៉ះពាល់ទាំងអស់ ដែលបង្ហាញថាការសម្តែងលំដាប់ថ្នាក់ពិភពលោក និងការទទួលខុសត្រូវបរិស្ថានអាចដើរទន្ទឹមគ្នាបាន"។
ផលិតកម្មនេះនឹងប្រមូលផ្តុំសិល្បករអន្តរជាតិ និងក្នុងស្រុកជាង ៨០នាក់ រួមមាន ជនជាតិអ៊ីតាលី-បារាំង-ជប៉ុន-កូរ៉េ-ម៉ាឡេស៊ី វង់តន្ត្រីស៊ីមហ្វូនីចំនួន ៤០ រូប ដែលមានតន្ត្រីករមកពីសមាគមវង់តន្ត្រីយុវជនអង្គរ (Angkor Youth Orchestra Association) និងសិល្បករសៀក និងរបាំមកពីអង្គការ ហ្វារពន្លឺសិល្បៈ។

ផលិតកម្មនេះបានទទួលការគាំទ្រពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសរសេរថា៖ "En me réjouissant de l'avancée de votre projet Don Giovanni, je vous félicite pour vos efforts constants pour la promotion de la musique et de l'amitié entre les peuples." (ខ្ញុំរីករាយចំពោះវឌ្ឍនភាពនៃគម្រោង Don Giovanni របស់លោកហើយខ្ញុំសូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកក្នុងការលើកកម្ពស់តន្ត្រីនិងចំណងមិត្តភាពរវាងប្រជាជាតិ)។
ដោយឡែក សម្រាប់ស៊េរីល្ខោនអូប៉េរ៉ាប្រចាំឆ្នាំនៅរោងមហោស្រព NABA មានគោលបំណងកំណត់ទីតាំងរបស់កម្ពុជាជាមជ្ឈមណ្ឌលសម្រាប់ព្រឹត្តិការណ៍វប្បធម៌កម្រិតខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយទាក់ទាញទស្សនិកជនអន្តរជាតិតាមរយៈកញ្ចប់សេវាកម្មផ្តាច់មុខជាមួយដៃគូអាកាសចរណ៍ និងការចូលរួមជាមួយសារព័ត៌មានឯកទេស និងឥទ្ធិពលវប្បធម៌។

ឯកសារមហោស្រពបានបញ្ជាក់ថា៖ "មហោស្រពនេះត្រូវបានតម្រូវតាមយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់កិច្ចការទូតវប្បធម៌ និងគាំទ្រដល់ការលេចធ្លោរបស់ប្រទេសជាតិជាវេទិកាវប្បធម៌ក្នុងតំបន់"។ គំនិតផ្តួចផ្តើមនេះរួមចំណែកដល់អំណាចទន់វប្បធម៌របស់កម្ពុជា ខណៈពេលដែលផ្តល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសិល្បៈ និងទេពកោសល្យក្នុងស្រុក។
ចក្ខុវិស័យទៅមុខ និងការបែងចែកប្រាក់ចំណេញ ភាពជាដៃគូរយៈពេលបីឆ្នាំនេះបង្កើតនូវប្រតិទិនវប្បធម៌ប្រចាំឆ្នាំនៅ រោងមហោស្រព NABA ដោយមានផែនការពង្រីកលើសពីល្ខោនអូប៉េរ៉ា រួមទាំងការប្រកួតប្រជែងចម្រៀងក្រុមអន្តរជាតិ (International Choral Competitions) ក្នុងការសហការជាមួយ INTERKULTUR ដែលរួមមានការប្រកួតប្រជែងក្រុមចម្រៀងជាតិ (National Choir Contest) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល Francophonie ឆ្នាំ២០២៦ និងពានរង្វាន់ក្រុមចម្រៀងរ៉ូយ៉ាល់ (Royal Choral Awards) ក្នុងឆ្នាំ២០២៧។ ការបែងចែកប្រាក់ចំណេញពីផលិតកម្ម ផ្តល់អាទិភាពដល់ចីរភាពមានដូចជា៖
- ១៥% ត្រូវបែងចែកសម្រាប់ការបម្រុងទុកសម្រាប់ការសម្តែងនាពេលអនាគត។
- ១៥% សម្រាប់គម្រោងបណ្តុះបណ្តាល។
- ១០% សម្រាប់អង្គការមិនមែនរដ្ឋាភិបាល (NGO) និងគំនិតផ្តួចផ្តើមសហគមន៍។
- ៤០% សម្រាប់សំណងសមរម្យដល់អ្នកផលិត។
- ២០% សម្រាប់សិល្បករ។
ជាមួយគ្នានោះដែរ ភាពជាដៃគូប្រវត្តិសាស្ត្ររយៈពេលបីឆ្នាំ បើកដំណើរការមហោស្រពល្ខោនអូប៉េរ៉ាលំដាប់កំពូលរបស់កម្ពុជា ជាមួយនឹងការផលិតដែលគ្មានកាបូនជាលើកដំបូងរបស់ពិភពលោក។
១.ភាពជាដៃគូយុទ្ធសាស្ត្រទាំងបី ដែលកែប្រែសភាពវប្បធម៌របស់កម្ពុជា៖ សម្ព័ន្ធភាពដែលមិនធ្លាប់មានពីមុនមកនេះ បានបង្រួបបង្រួមនូវកិច្ចព្រមព្រៀងសំខាន់ៗចំនួនបីដែលនឹងដំណើរការរហូតដល់ឆ្នាំ២០២៨ ដោយកំណត់ទីតាំងរបស់កម្ពុជាជាមជ្ឈមណ្ឌលតំបន់សម្រាប់សិល្បៈសម្តែងលំដាប់ថ្នាក់ពិភពលោក ព្រមទាំងត្រួសត្រាយផ្លូវនៃទំនួលខុសត្រូវលើបរិស្ថាននៅក្នុងវិស័យវប្បធម៌។
២. ភាពជាដៃគូជាមួយណាហ្គាវើលដ៍ ២០២៥–២០២៨៖ កិច្ចសហការរយៈពេលបីឆ្នាំជាមួយ ណាហ្គាវើលដ៍ ផ្តល់នូវសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ រោងមហោស្រព NABA ដែលមាន ២,០០០ កៅអី នៅណាហ្គា ២ (Naga 2) សម្រាប់រៀបចំស៊េរីព្រឹត្តិការណ៍វប្បធម៌ និងការកម្សាន្តនានា ដោយចាប់ផ្តើមពីការសម្តែងរឿង Don Giovanni របស់លោក Mozart នៅថ្ងៃទី១២ និងទី១៤ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះរួមមានការគាំទ្រទីកន្លែង ការផ្តល់សេវាបដិសណ្ឋារកិច្ច និងគំរូនៃការចែករំលែកចំណូលដែលធានានូវកំណើនប្រកបដោយចីរភាពសម្រាប់ឆាកល្ខោនអូប៉េរ៉ារបស់កម្ពុជា។
៣. ភាពជាដៃគូដឹកជញ្ជូនបៃតង៖ ស្របតាមការប្តេជ្ញាចិត្តអព្យាក្រឹតភាពកាបូនរបស់ពិធីបុណ្យ មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Vireak Buntham Express និង TADA Cambodia ដើម្បីបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី (EVs) ឲ្យបានច្រើនបំផុតសម្រាប់ការដឹកជញ្ជូនសិល្បករ អ្នកបច្ចេកទេស និងភ្ញៀវ VIP ពេញមួយរយៈពេលផលិតកម្ម។ ក្រុមហ៊ុន Vireak Buntham ដែលជាក្រុមហ៊ុនដំណើរការរថយន្តវ៉ាន់ និងឡានក្រុងប្រណីតអគ្គិសនីដំបូងគេរបស់ប្រទេសកម្ពុជារវាងទីក្រុងធំៗនិង TADA ជាមួយនឹងយានយន្តអគ្គិសនីដែលកំពុងពង្រីកខ្លួន និងគំរូសេវាហៅរថយន្តដោយមិនគិតកម្រៃជើងសារ នឹងផ្តល់នូវដំណោះស្រាយដឹកជញ្ជូនតាមផ្លូវគោកដែលមានការបំភាយឧស្ម័នទាប ដែលកាត់បន្ថយផលប៉ះពាល់កាបូនបានយ៉ាងច្រើន។
ព័ត៌មានអំពីស្ថាប័ន
- អំពី All Dreams Cambodia និង N&A Cambodia
All Dreams Cambodia គឺជាក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ឈានមុខគេ និងជាអ្នករៀបចំព្រឹត្តិការណ៍វប្បធម៌ ដែលមានបទពិសោធន៍ជាង ១៣ ឆ្នាំក្នុងការលើកកម្ពស់បេតិកភណ្ឌ និងទេសចរណ៍ប្រកបដោយចីរភាពរបស់កម្ពុជា។
- អំពី NagaWorld
ណាហ្គាវើលដ៍ (NagaWorld) គឺជារមណីយដ្ឋានរួមបញ្ចូលគ្នាលំដាប់កំពូលរបស់ប្រទេសកម្ពុជា ដែលមានបន្ទប់ស្វីត និងបន្ទប់ប្រណីតចំនួន ១៦៥៨ ហាងលក់អាហារ និងភេសជ្ជៈជាង ២០ កន្លែង ក្លឹប និងស្ប៉ាប្រណីតដែលឈ្នះពានរង្វាន់ចំនួន ២ និងរោងមហោស្រព NABA ដ៏ទំនើបដែលមានកៅអីចំនួន ២០០០ នៅណាហ្គាវើលដ៍ ២។ វាក៏មានសាលផ្សារទំនើបក្រោមដីដំបូងគេរបស់ប្រទេសកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុន China Duty-Free Group រួមជាមួយនឹងសេវាកម្មកម្សាន្តយ៉ាងទូលំទូលាយ និងកន្លែងប្រជុំលំដាប់ខ្ពស់។
- អំពី Vireak Buntham Express
Vireak Buntham Express គឺជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងភស្តុភារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលដំណើរការរថយន្តវ៉ាន់ និងឡានក្រុងប្រណីតអគ្គិសនី ដែលតភ្ជាប់គោលដៅសំខាន់ៗនៅទូទាំងព្រះរាជាណាចក្រ។
- អំពី Tada
TADA គឺជាសេវាកម្មហៅរថយន្តដោយមិនគិតកម្រៃជើងសារ ដែលដំណើរការនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងរថយន្តអគ្គិសនីដែលកំពុងពង្រីកខ្លួន ដោយផ្តល់នូវដំណោះស្រាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងកន្លែងផ្សេងៗទៀត។
- ព័ត៌មានអំពីការលក់សំបុត្រ
ការសម្តែងរបស់ Don Giovanni៖ ថ្ងៃទី១២ និង១៤ ខែធ្នូ ឆ្នាំ២០២៥ នៅ NABA Theatre នៅក្នុងអគារ NagaWord រាជធានីភ្នំពេញ សំបុត្រអាចរកទិញបានតាមរយៈ https:/www.phnompenhopera.com ។ ឬមួយវិញទៀតបងប្អូនអាចទំនាក់ទំនង និងការលក់សំបុត្រ
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
- Mona Hard (Marketing Director)
- Email: mona@phnompenhopera.com
- Website: www.phnompenhopera.com
- Tel: +855 78 756 875
- SENG Kruy (Project Coordinator)
- Email: kruy@phnompenhopera.com
- Website: www.phnompenhopera.com
- Tel: +855 12 465 695



