មិនធម្មតា! Alibaba ជះទុ.នជាង ៦០០លា.ន$ ចាប់ដៃជាមួយ Lazada វាតទីផ្សារនៅអាស៊ីអាគ្នេយ៍
SOKLY SODECEMBER 12 2023122 views

Lazada ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ដ៏ធំមួយនៅអាស៊ីអាគ្នេហ៍ បានទទួលដើមទុនចំនួន ៦៣៤លានដុល្លារបន្ថែមពីក្រុមហ៊ុនមេរបស់ខ្លួន Alibaba Group។ នេះបើយោងតាមការចុះផ្សាយរបស់ Tech in Asia។

 

ប្រភពដដែលបានឱ្យដឹងថា មូលហេតុចម្បងនៅពីក្រោយការបណ្ដាក់ទុនបន្ថែមបែបនេះគឺដើម្បី ជួយ Lazada នៅក្នុងដំណើរការរៀបចំយុទ្ធសាស្រ្ត ទប់ទល់ជាមួយដៃគូប្រជែងធំៗមួយចំនួន ដែលកំពុងវាយលុកដណ្ដើមយកទីផ្សាររបស់ខ្លួន។

 

ជាក់ស្ដែងមានក្រុមហ៊ុនខ្នាតយក្សមួយចំនួនដែលកំពុងលេចធ្លោរខ្លាំងដូចជា Shopee ជាដើម។ (Shopee Pte. Ltd. ក្រោមឈ្មោះពាណិជ្ជកម្ម Shopee គឺជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់ប្រទេសសិង្ហបុរីដែលមានឯកទេសខាងពាណិជ្ជកម្មអេឡិចត្រូនិច)

2020 10 20

 

មិនមែនតែ Lazada ទេ សូម្បីតែ Alibaba ដែលជាក្រុមហ៊ុនមេខ្លួនឯងផ្ទាល់ ក៏កំពុងរងសម្ពាធពីសំណាក់ដៃគូប្រកួតប្រជែងធំៗនៅក្នុងប្រទេសចិន ដែលមានដូចជា PDD Holdings និង Tencent ជាដើមផងដែរ។

 

នៅក្នុងរបាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ខ្លួន Alibaba បានប្រកាសថា ខ្លួនបានលុបចោលគម្រោង Cloud Intelligence Group ដោយសារតែរងសម្ពាធពីការរឹតបន្ដឹងពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះផ្នែកពាណិជ្ជកម្មឌីជីថលអន្តរជាតិ មានកំណើន៥៣% ពីមួយឆ្នាំទៅមួយឆ្នាំ នៃប្រាក់ចំណូលសម្រាប់ត្រីមាសទីពីរ នៃហិរញ្ញវត្ថុឆ្នាំ២០២៤ របស់ខ្លួន។

 

សូមជម្រាបផងដែរថា Lazada គឺជាក្រុមហ៊ុនដែលមានជំនាញផ្ដល់សេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិចឈានមុខគេនៅអាស៊ីអាគ្នេយ៍។ វាដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសចំនួន៦រួមមានដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន៕

Lazada Fi

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia