ក្រុមហ៊ុនចិន Alibaba របស់សេដ្ឋី Jack Ma គ្រោងចេញ AI ថ្មីមួយ អាចអានចិត្តមនុស្សដាច់
Ping Chou EngMARCH 13 202597 views

ក្រុមហ៊ុនចិន Alibaba Group របស់មហាសេដ្ឋី Jack Ma បានប្រកាសបញ្ចេញគំរូបញ្ញាសិប្បនិមិត្តថ្មី (AI) មួយ ដោយបញ្ជាក់ថា វានឹងមានសមត្ថភាពអាចអានអារម្មណ៍មនុស្ស ដើម្បីប្រជែងសមត្ថភាពឱ្យខ្លាំងលើសពីម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន OpenAI

 

តាមប្រភពពី Bloomberg ចុះផ្សាយនៅថ្ងៃទី១២ ខែមីនា បាន​ឱ្យដឹងថា អ្នកស្រាវជ្រាវនៃ Alibaba លោក Tongyi Lab បាននិយាយដោយបើកចំហថាគំរូបច្ចេកវិទ្យាថា R1-Omni ថ្មីរបស់ពួកគេដែលកំពុងស្រាវជ្រាវនឹងអាចអានអារម្មណ៍មនុស្ស ផ្តល់ការពិពណ៌នាសម្លៀកបំពាក់ និងបរិស្ថានជុំវិញផងដែរ។

 

បើតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba លោក Eddie Wu បានប្រាប់កាលពីខែកុម្ភៈកន្លងទៅថាបច្ចុប្បន្ននេះបញ្ញាទូទៅសិប្បនិម្មិតគឺជា គោលបំណងចម្បង របស់ក្រុមហ៊ុន Alibaba ហើយភាពវៃឆ្លាតខាងអារម្មណ៍ គឺជាជំហានដ៏សំខាន់មួយនៅលើផ្លូវទៅកាន់គោលដៅនោះ។

 

យ៉ាងណាមិញគេសង្កេតឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅទីក្រុង Hangzhou មួយនេះក៏កំពុងខ្នះខ្នែងបញ្ចេញឧបករណ៍ AI ថ្មីៗរបស់ខ្លូន ដើម្បីទទួលបានតំណែងឈានមុខគេនៅក្នុងវិស័យ AI

 

ជាក់ស្តែងដូចជាការបញ្ចេញគំរូបញ្ញាសិប្បនិម្មិត Qwen 2.5 កាលពីខែកុម្ភៈ ហើយអះអាងថាអាចវ៉ាដាច់AI របស់ចិន DeepSeek ក្រោយ DeepSeek មានការទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីការឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមករាកន្លងទៅថ្មីៗនេះ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia