កូនខ្មែរ១រូប ធ្លាប់រកស៊ីបរាជ័យរហូត៤ដង តស៊ូរហូតអាចបើកហាងលក់សម្លៀកបំពាក់ធំ១នៅប្រទេស ថៃ

ការរកស៊ីតែងតែមានឡើងមានចុះជារឿងធម្មតាទេ តែសំខាន់នោះក្នុងនាមយើងជាអ្នករកស៊ីម្នាក់នៅពេលដែលយើងបរាជ័យផ្ទួនៗគ្នា សំណួរសួរថាតើយើងហ៊ានក្រោកឈរឡើងម្តងទៀតទេបើរកស៊ីពេលណាក៏បរាជ័យបែបនេះ ច្បាស់ណាស់ប្រសិនជាយើងធ្លាប់បរាជ័យក្នុងការរកស៊ីមានមនុស្សតិចបំផុតដែលហ៊ានក្រោកឡើងវិញហើយចាប់ផ្តើមជាថ្មីម្តងទៀត។

ក្នុងនោះមានកូនខ្មែរ១រូប ដែលមានឈ្មោះថា លោក Alex Rayuth ដែលលោកធ្លាប់បានរកស៊ីសម្លៀកបំពាក់បរាជ័យរហូតដល់ទៅ៤ដង តែលោកហ៊ានងើបឡើងវិញរកស៊ីមុខរបរលក់សម្លៀកបំពាក់ដដែលរហូតអាចបង្កើតហាងល្បីឈ្មោះមួយនៅប្រទេសថៃដែលហាងរបស់លោកមានឈ្មោះថា Alex Rayuth Shop

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក Rayuth បានបង្ហើបពីដើមទងជីវិតខ្លួនថា តាំងពីឆ្នាំ២០១២ មកម្លេះលោកបានដួលរលំហាងចំនួន ៤ដងហើយ តែអំឡុងពេលជំងឺកូវីដ១៩ចាប់ផ្តើមវាយលុកកាន់តែខ្លាំង លោក Rayuth ក៏ចាប់ផ្តើមបិទហាងទី៤របស់លោក ដោយសល់លុយត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ហើយលោកក៏បានរត់មករស់នៅក្នុងប្រទេសថៃដើម្បីប្រកបរបររកស៊ីលក់អនឡាញ។

ព្រោះតែស្រលាញ់ខាងវិស័យលក់សម្លៀកបំពាក់ ទោះបរាជ័យជាច្រើនដងក៏មិនចុះចាញ់ដែរ បន្ទាប់ពីបិទហាងនៅប្រទេសកម្ពុជាជាលើកចុងក្រោយ លោកក៏មកប្រកបអាជីវកម្មធ្វើជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញធម្មតាម្នាក់ដោយឡាយលក់នៅលើហ្វេសប៊ុក។ ក្រោយពីរកស៊ីឡាយលក់អនឡាញនៅប្រទេសថៃ បានរយៈពេលអស់ជាងកន្លះឆ្នាំ ដោយបានសន្សំលុយសល់ខ្លះ លោកបានប្រកាសជ្រើសរើសបុគ្គលិកឱ្យមកជួយរៀបឥវ៉ាន់ ដោយការពីមុនៗមកលោកឡាយលក់  តបឆាតភ្ញៀវ រៀបឥវ៉ាន់លោកធ្វើតែម្នាក់ឯងគត់។

7

ព្រោះតែរកស៊ីដោយមានភាពស្មោះត្រង់ ពីមួយថ្ងៃទៅមួយថ្ងៃការរកស៊ីនៅប្រទេសថៃរបស់លោក Rayuth កាន់តែរីកចម្រើនខ្លាំងទៅៗ រហូតមកដល់ពេលបច្ចុប្បន្ននេះលោកមានបុគ្គលិកជួយជាច្រើននាក់ មិនតែប៉ុណ្ណោះលោកក៏ជាកូនខ្មែរមួយរូបដែលអាចប្រែវាសនាពីជនចំណាកស្រុក ប្រែក្លាយជាម្ចាស់ហាងធំមួយនៅប្រទេសថៃត្រឹមវ័យ២៨ឆ្នាំ។

10

លោក Alex Rayuth បានបន្ថែមថា បច្ចុប្បន្ននេះរបររកស៊ីលក់សម្លៀកបំពាក់របស់លោកគឺលក់ដាច់ខ្លាំងណាស់ ដោយសារមានបងប្អូនប្រជាជនខ្មែរជួយគាំទ្រ និងមានអ្នករកស៊ីល្បីៗនៅប្រទេសកម្ពុជាជួយទិញជាហូរហែរ ហើយសម្លៀកបំពាក់របស់លោកក្នុងមួយថ្ងៃអាចឡាយលក់ដាច់ជិត១ពាន់អាវឱ្យណោះ ហើយលោកពិតជាមានអារម្មណ៍រំភើប នឹងសូមអរគុណដល់បងប្អូនប្រជាជនខ្មែរទាំងអស់ដែលតែងតែគាំទ្រទិញសម្លៀកបំពាក់ពីហាងរបស់លោក។

នេះជារឿងដ៏គួរឱ្យសរសើរខ្លាំងមែនទែន សម្រាប់លោក Rayuth ដែលខំតស៊ូជម្នះឧបសគ្គរហូតមានលទ្ធភាពអាចបើកហាងនៅប្រទេសថៃបាន ហើយនេះគឺមិនមែនជារឿងចៃដន្យឡើយ ព្រោះគ្រប់យ៉ាងដែលអាចកើតមានឡើងដូចសព្វថ្ងៃនេះគឺកើតចេញពីការខំប្រឹងរបស់គាត់ ហើយអ្វីដែលគួរឱ្យរំភើបនោះបុរសដែលមានឈាមជ័រជាខ្មែររូបនេះបានកំពុងតែត្រៀមនឹងបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសថៃឱ្យកាន់តែច្រើន ក្រោមស្លាកយីហោជារបស់ខ្មែរផងដែរ។

12

ជាចុងក្រោយលោក Alex Rayuth ក៏បានលើកឡើងដោយបានស្នើការសុំទោសទៅកាន់អតិថិជនដែលហាងរបស់លោកមានសភាពយឺតយ៉ាវបន្តិចក្នុងរយៈពេលចុងក្រោយនេះដោយសារលោករវល់នឹងនឹងការរត់ឯកសារបើកដំណើរការហាងថ្មីនៅប្រទេសថៃ និងរវល់រៀបចំហាងនិងទីតាំងឡាយលក់ថ្មី ដូច្នេះសង្ឃឹមថាអតិថិជននឹងមិនខឹងហើយបន្តជួយទិញសម្លៀកបំពាក់លោកបន្ថែមទៀត។ ​ចង់បានសម្លៀកបំពាក់ពីប្រទេសថៃក្នុងតម្លៃធូរថ្លៃកុំភ្លេចតាមដានផេក Alex Rayuth Shop៕

Photo 2022 06 08 10 50 3113

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia