គ្រូតាផ្នែកចិត្តវិទ្យា ប្រាប់ស្នៀតទាញចំណាប់អារម្មណ៍ភ្ញៀវ៦ មិនចំបាច់និយាយ មានតែកាយវិការក៏អាចឱ្យអតិថិជនចង់ទិញ
នារី AUTOJANUARY 2 2023822 views

អ្នកលក់ភាគច្រើនតែងតែគិតថា ទាល់តែនិយាយច្រើនទើបមានភ្ញៀវ ទាល់តែដើរតាមភ្ញៀវទើបលក់ដាច់ ប៉ុន្តែពួកគាត់មិនបានដឹងទេថា ភាសាកាយវិការបានដើរតួរយ៉ាងសំខាន់ក្នុងការរកស៊ី។ ជាក់ស្តែងដោយលោក Albert Mehrabian ដែលត្រូវបានគេស្គាល់ថាជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យា ហើយក៏ជាគ្រូបង្វឹកនិយាយជាសាធារណៈ និងអ្នកជំនាញភាសាកាយវិការលោកបានចែងច្បាប់ថា ការប្រាស្រ័យទាក់ទងជាមួយអារម្មណ៍គួរតែប្រើត្រឹមកំរិត៧% ពាក្យសម្តី៣៨% និងកាយវិការ ៥៥%។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យក៏បានលើកយកចំណុចសំខាន់ៗចំនួន ៦ មកចែកជូនអ្នករកស៊ីទាំងឡាយ ដោយអ្នកលក់មិនបាច់និយាយច្រើនពេកទេ មានត្រឹមកាយវិកាទាំងនេះ ក៏អាចឱ្យអតិថិជនចង់ទិញបានដែរ៖

១. រក្សាទំនាក់ទំនងភ្នែកនៅពេលអតិថិជនកំពុងនិយាយ

ការប៉ះភ្នែកបានអនុញ្ញាតឱ្យអតិថិជនដឹងថាអ្នកកំពុងស្តាប់អ្វីដែលពួកគេកំពុងនិយាយ តាមរយៈការរក្សាកែវភ្នែកសម្លឹងទៅកាន់អតិថិជនពេលកំពុងនិយាយ វាប្រាប់ពួកគេថាអ្នកកំពុងយកចិត្តទុកដាក់លើរឿងរបស់ពួកគេ។

ទឹកមុខរបស់អ្នកក៏ដើរតួយ៉ាងសំខាន់ក្នុងរបៀបដែលអតិថិជននឹងមានប្រតិកម្មផងដែរ ប្រសិនបើអ្នកបង្ហាញការអាណិតអាសូរ និងការយល់ចិត្តក្នុងប្រតិកម្មរបស់អ្នក ពួកគេនឹងដឹងថាអ្នកយកចិត្តទុកដាក់ចំពោះបញ្ហារបស់ពួកគេ។

២. អនុវត្តឥរិយាបថល្អ

ឥរិយាបថជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំនុកចិត្ត ឥរិយាបថ​កាន់​តែ​ល្អ អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​អតិថិជន។ នេះធ្វើឱ្យវាទំនងជាថាពួកគេនឹងជឿជាក់លើដំណោះស្រាយរបស់អ្នក ជាពិសេសនៅពេលដែលការពន្យល់មានភាពស្មុគស្មាញបន្តិច។

៣. ញញឹមនៅពេលដែលវាសមរម្យ

អ្នកគួរតែស្វែងរកឱកាសដើម្បីញញឹមជាមួយអតិថិជនជានិច្ច ព្រោះវាមិនត្រឹមតែបង្ហាញថាអ្នករីករាយក្នុងការជួយប៉ុណ្ណោះទេ ប៉ុន្តែអ្នកមានអារម្មណ៍ចូលចិត្ត ចំពោះករណីនេះផងដែរ។ ប្រសិនករណីដែលអាកប្បកិរិយារបស់អ្នក មានទឹកមុខមិនពេញចិត្ត ឬមិនចាប់អារម្មណ៍ នោះអតិថិជននឹងដឹងភ្លាមថាការយកចិត្តទុកដាក់របស់អ្នកគឺនៅកន្លែងផ្សេង ហើយមិនផ្តោតលើការដោះស្រាយបញ្ហានោះទេ។

៤. ជៀសវាងចលនាដែលមិនចាំបាច់

នៅពេលនិយាយជាមួយអតិថិជន ឬស្តាប់ការឆ្លើយតបរបស់ពួកគេ ចូរឈរស្ងៀម ហើយកំណត់ចលនាត្រឹមតែដៃរបស់អ្នកប៉ុណ្ណោះ។ កាយវិការដៃអាចជួយបង្ហាញចំណុចមួយ និងបង្ហាញពីភាពរីករាយរបស់អ្នកចំពោះករណីនេះ​ តែត្រូវប្រាកដថាអ្នកកុំធ្វើវាច្រើនពេក ព្រោះកាយវិការដៃច្រើនពេកក៏អាចរំខានផងដែរ។

ក្នុងករណីដែលអ្នក​ធ្វើ​ចលនា​ដែល​មិន​ចាំ​បាច់​អាច​រំខាន​អារម្មណ៍ភ្ញៀវ ឬអាក្រក់ជាងនេះទៅទៀត ពួកគេអាចសង្ស័យថាអ្នកមិនចាប់អារម្មណ៍ក្នុងការសន្ទនា ហើយផ្តោតលើកិច្ចការផ្សេងទៀត។

៥. កុំធ្វើកាយវិការហួសហេតុពេក

បន្ថែមពីលើការទំនាក់ទំនងភ្នែក មានសញ្ញាសម្គាល់រាងកាយផ្សេងទៀតដែលអ្នកអាចប្រើក្នុងអំឡុងពេលស្តាប់ដូចជា ងក់ក្បាលដើម្បីបង្ហាញថាអ្នកយល់ ឬយល់ព្រមជាដើម។

៦. និយាយខ្លាំងៗ ច្បាស់ និងជឿជាក់

ក្នុងករណីដែលអ្នកត្រូវនិយាយ អ្នកត្រូវថាកម្រិតសំឡេងរបស់អ្នកក៏អាចបង្ហាញពីភាពជឿជាក់របស់អ្នកចំពោះការឆ្លើយតបរបស់អ្នកផងដែរ។ ដូច្នេះហើយអ្នកត្រូវ​ប្រាកដ​ថា​និយាយ​ឱ្យ​ច្បាស់​ហើយ​ជៀសវាង​ការ​និយាយ​រអ៊ូរទាំ។ យកចិត្តទុកដាក់ចំពោះចង្វាក់របស់អ្នកផងដែរ ព្រោះថាការនិយាយលឿនពេកអាចធ្វើឲ្យអតិថិជនច្រឡំ ហើយទុកឱ្យពួកគេនូវសំណួរច្រើនជាងចម្លើយ។

អត្ថបទដោយ៖​ កញ្ញា នៅ​ ថាត់សណា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia