អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី គឺជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ដោយការចាប់ដំបូងមានត្រឹមតែផ្ទះពីរល្វែងតែប៉ុន្តែបើកបានរយៈពេល២ឆ្នាំ អ្នកឧកញ៉ាអាចទាញសិស្សបានរហូតដល់ទៅ ៧៥០០នាក់។
ថ្លែងនៅក្នុងកម្មវិធីសារៈសំខាន់នៃការលក់ប្រកបដោយវិជ្ជាជីវៈ និងគុណធម៌ដែលមានរយៈពេលជិត១២នាទី កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា “ការលក់គឺមិនមែនចង់បានតែម៉ូយទេ តែយើងរកវិធីសាស្រ្តឱ្យគេបានផល សម្រាប់ផលប្រយោជន៍គេ ឱ្យគេជឿនលឿន ហើយជោគជ័យនៅថ្ងៃអនាគត”។ ក្នុងនោះដែរអ្នកឧកញ៉ាវេជ្ជបណ្ឌិតក៏បានបង្ហើបក្បួនដែលលោកធ្លាប់ប្រើផលបំផុតក្នុងការបើកសាលាចែករំលែកផងដែរ។ ដោយក្នុងនោះរួមមាន៖
ប្រាប់អតិថិជនឱ្យចំ៖ ជារឿងដែលប្លែកមួយព្រោះធម្មតាសាលាទូទៅភាគច្រើន គ្រាន់តែចុះឈ្មោះចូលអាចចូលរៀនហើយ ប៉ុន្តែបើក្រឡេកមកមើលសាលាលោកឧកញ៉ាវិញ មុនចូលរៀន តម្រូវឱ្យអាណាព្យាបាលនិងកូនៗមកជាមួយគ្នា ដើម្បីមកសម្ភាសន៍ជាមុនសិន ខណៈសំណួរដែលយើងតែងតែសួរនោះគឺ តើថ្ងៃអនាគត់គាត់ចង់រៀនអ្វី?
អ្នកខ្លះចង់ធ្វើពេទ្យ អ្នកខ្លះចង់ធ្វើនេះ អ្នកខ្លះចង់ធ្វើនោះ ដូច្នេះហើយលោកប្រាប់ថា ទោះរៀនដល់ស្លា.ប់ទៀត ក៏ធ្វើពេទ្យមិនបានដែរ? ព្រោះគាត់ដាក់កូនរៀនសាលាដែលក្រសួងមិនទទួលស្គាល់ ពោលរៀនចប់គឺចប់ហើយ ដូចនេះអាណាព្យាបាលនឹងភ្ញាក់ខ្លួនព្រោះគាត់មិនបានចាប់អារម្មណ៍។
ខ្វាយខ្វល់ពីអតិថិជន៖ សម្រាប់អាព្យាបាលដែល ដាក់កូនឱ្យរៀនសាលាច្រើនកន្លែង អ្នកឧកញ៉ាវេជ្ជបណ្ឌិតតែងតែណែនាំ ឱ្យរៀនតែមួយកន្លែងៗបានហើយ ព្រោះពេលកូនពួកគាត់ទៅរៀនសាលារៀនមួយបរិយាកាសផ្សេង ហើយទៅសាលាមួយទៀតបរិកាសផ្សេងមួយទៀត ដូច្នេះក្មេងចាប់មិនទាន់ទេ ហើយបណ្តាលឱ្យក្មេងមានចរិកពិបាកកែរថែមទៀត។
ដើម្បីជាដំណោះស្រាយលោកបានលើកឡើងថា ឪពុកម្តាយជ្រើសរើសសាលាតែមួយឱ្យគាត់រៀនបានហើយ ហើយត្រូវជ្រើសសាលាណាមួយដែលទុកចិត្ត មានកម្មវិធីគ្រប់មុខ ហើយឪពុកម្តាយក៏ត្រូវយកចិត្តទុកដាក់ដែរ។
មិនចង់តែបានម៉ូយ៖ ត្រង់ចំណុចនេះលោកបណ្ឌិតបានលើកឡើងថា សម្រាប់កូនៗរបស់អតិថិជនណាដែលមានអាយុក្រោម៩ ឆ្នាំលោកណែនាំមិនទាន់ឱ្យរៀនភាសាខ្មែរនិងអង់គ្លេសដំណាលគ្នាទេ ពោលគឺលោកឱ្យរៀនខ្មែរឱ្យចេះស្ទាត់សិន ដល់ពេលគាត់អាយុ៩ឆ្នាំ ចាំរៀនអង់គ្លេស ដូច្នេះគាត់រៀនចេះច្បាស់ទាំងពីរ។
មិនបង្ខំភ្ញៀវ៖ កន្លែងនេះលោកបានលើកឡើងថា មាន Sale តាមធនាគាភាគច្រើនចូលចិត្តបង្ខំ ដោយតេមកឱ្យលោកដាក់ payroll ជាមួយ ខណៈការធ្វើបែបនេះអតិថិជនមិនពេញចិត្តទេ តែផ្ទុយទៅវិញជាអ្នកលក់ត្រូវទៅរកឱ្យដល់ទីតាំងភ្ញៀវ សួរសុខទុក្ខភ្ញៀវ សួរភ្ញៀវកំពុងជួបបញ្ហាអ្វីខ្លះ ហើយសេវាកម្មបែបហ្នឹងលោកគ្រូមានអ្នកផ្តល់ឱ្យនៅ ហើយធនាគាផ្សេងគេធ្វើយ៉ាងម៉េចខ្លះ ហើយស្វែងរកចំណុចខ្វះរបស់ភ្ញៀវ ដោយមានអ្វីយើងអាចជួយបំពេញបាន យើងជួយ ដោយធ្វើបែបនេះភ្ញៀវពេញចិត្តហើយ មិនរំខានភ្ញៀវរំខានភ្ញៀវទៀត។
គួរជម្រាបផងដែរថា ចំណុចសំខាន់ៗទាំងលើនេះហើយ ធ្វើឱ្យសាលារបស់លោកបណ្ឌិតកាន់តែជាទំនុកចិត្ត និងជាភាពកក់ក្តៅដល់មាតាបិតាសិស្ស ដែលជាហេតុធ្វើឱ្យសាលា AIS ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ និងអាចពង្រីកខ្លួនជាច្រើនសាខាទាំងក្នុងក្រុង និងតាមបណ្តាខេត្តនានា៕


