(ភ្នំពេញ)៖ មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ដែលជាមន្ទីរពេទ្យ ឯកទេសសួត និងផ្លូវដង្ហើមដំបូងគេនៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីអបអរសាទរការសម្ពោធជាផ្លូវការ និងគម្រប់ខួប ១ឆ្នាំរបស់ខ្លួន លើទីតាំងស្ថិតនៅអគារលេខផ្ទះលេខ ៥៥បេ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ពិធីបើកសម្ពោធជាផ្លូវការ និងអបអរសាទរគម្រប់ខួប១ឆ្នាំ នៃមន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លោកវេជ្ជបណ្ឌិត វ៉ា ម៉េង ជាក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស បានថ្លែងថា ការផ្តួចផ្តើមគំនិតក្នុងការបង្កើតមន្ទីរសម្រាកព្យាបាលឯកជនមួយនេះឡើង ដើម្បីចូលរួមជាកម្លាំងចលកក្នុងការផ្តល់សេវាសុខភាពជូនដល់ប្រជាជនឱ្យទទួលបាននូវការព្យាបាលដែលមានគុណភាព និងសេវាសុខភាពស្ដង់ដារ អមជាមួយគ្នានេះដែរ មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ក៏បានបំពាក់នូវម៉ាស៊ីន Endoscope និងម៉ាស៊ីននានាដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីព្យាបាលដល់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ ដូចបណ្តាប្រទេសអភិវឌ្ឍន៍។
នាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស រូបនេះ បានអះអាងថា មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់សេវាសុខភាពឱ្យកាន់តែល្អដើម្បីឱ្យប្រជាពលរដ្ឋបានទទួលនូវការព្យាបាលជាមួយគ្រូពេទ្យឯកទេស ដែលប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារព្រមទាំងជួយកាត់បន្ថយការចេញទៅទទួលសេវានៅក្រៅប្រទេស ក៏ដូចជាកាត់បន្ថយការចំណាយថវិការរបស់ប្រជាជន។
មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ជាមន្ទីរពេទ្យ ជាមន្ទីរសម្រាកព្យាបាលមានក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកជំនាញៗ ដែលមានបទពិសោធជាយូរឆ្នាំ និងបានបញ្ចប់ការសិក្សាមកពីក្រៅប្រទេស ក្នុងការពិនិត្យ ពិគ្រោះ ព្យាបាលនិងផ្តល់សេវាកម្មវេជ្ជសាស្ត្រប្រកបដោយការយកចិត្តទុកដាក់ មានគុណភាព ស្របតាម ស្តង់ដារ និងមានក្រមសីលធម៌ ដល់ប្រជាជនកម្ពុជា ដែលមិនចាំបាច់ទៅពិនិត្យ និងព្យាបាលនៅ បរទេសទៀតឡើយ។ ម្យ៉ាងទៀតសោត មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស មានទីតាំងធំទូលាយ ជាមួយនឹងការរចនាអគារស្តង់ដារ អនាម័យខ្ពស់ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺមានលក្ខណៈផា សុកភាព ដើម្បីផ្តល់អារម្មណ៍កក់ក្តៅ ប្រៀបដូចជាផ្ទះរបស់អ្នកជំងឺផ្ទាល់។
កាន់តែពិសេសនោះ មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស បានបំពាក់ឧបករណ៍ និងម៉ាស៊ីនវេជ្ជសាស្រ្ត ទំនើបៗដូចជា៖ ម៉ាស៊ីនវះកាត់សួត ម៉ាស៊ីនឆ្លុះទងសួត ម៉ាស៊ីនវះកាត់ពោះ ម៉ាស៊ីនវះកាត់តម្រងនោម ដោយចោះ ម៉ាស៊ីនពិនិត្យលើមុខងារសួត ម៉ាស៊ីនព្យាបាលវិបត្តិដំណេក ម៉ាស៊ីនតេសត្តវិបត្តិដំណេក ម៉ាស៊ីនជំនួយដង្ហើមទំនើប ម៉ាស៊ីនជំនួយចលនាសួត ស្កានែរ ម៉ាស៊ីនអេកូសាស្ត្រ ម៉ាស៊ីនថតកាំ រស្មីអ៉ិច ម៉ាស៊ីនឆ្លុះក្រពះពោះវៀន ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ និងមន្ទីរពិសោធន៍ទំនើបស្តង់ដារ។
មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស មានផ្តល់សេវាកម្មជាច្រើនដូចជា៖ ផ្នែកវះកាត់ពោះ ទ្រូង និងទូទៅ ផ្នែកឯកទេសផ្លូវដង្ហើម និងសួត ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលកម្រិតធ្ងន់ ផ្នែកជំងឺក្រពេញ និងទឹកនោមផ្អែម ផ្នែកសើស្បែក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកជំងឺផ្លូវចិត្តនិងវិកលវិទ្យា ផ្នែកប្រព័ន្ធរំលាយអាហារ និងក្រពះពោះវៀន ផ្នែកបេះដូង តម្រងនោម ប្រព័ន្ធប្រសាទ ព្រមទាំងផ្នែក ស្តារនិតិសម្បទា ឬការព្យាបាលដោយចលនាជាដើម។
មិនត្រឹមតែប៉ុនណ្ណោះ ក្នុងឱកាសសម្ពោធជាផ្លូវការ និងគម្រប់ខួប១ឆ្នាំ មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស មានការផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃពិសេស ៣០% លើកញ្ចប់ពិនិត្យសុខភាព ក្រោយកើតកូវីដ១៩ កញ្ចប់ពិនិត្យសុខភាព សម្រាប់អ្នកពិសារបារី និង បញ្ចុះតម្លៃ ៥០% កញ្ចប់ពិនិត្យសុខភាពទៅលើ ផ្លូវដង្ហើម និងសួត។ ដូច្នេះ សម្រាប់ពុកម៉ែបងប្អូន ដែលមានចំណងចង់មកពិនិត្យសុខភាព នៅមន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស ជាពិសេស សំរាប់ពុកម៉ែ បងប្អូន ដែលធ្លាប់បានឆ្លងជំងឺកូវីដ១៩ និងទទួលបានការបញ្ចុះ តម្លៃជូនរហូតដល់ ៣០% ភ្លាមៗ។
Facebook Pge: https://www.facebook.com/airplusclinic.kh
098 933 533 / 092 633 533 / 071 6 333 455