ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា នឹងបើកជើងហោះហើរត្រង់ពីសៀមរាបទៅ Phu Quoc ចាប់ពីថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២៥
Hang ChhenglyOCTOBER 8 2025

 

ផ្តល់ជូនជើងហោះហើរចំនួន ដងក្នុង សប្តាហ៍ ក្នុងតម្លៃសរុបចាប់ពី ៧៩ដុល្លារ* ក្នុងមួយលើក។ ជើងហោះហើរថ្មីនេះនឹងតភ្ជាប់តំបន់ទេសចរណ៍ដែលកំពុងពេញនិយម ក្នុងប្រទេសអាស៊ានទាំង២ ក្នុងរយៈពេលត្រឹមតែ ម៉ោងប៉ុណ្ណោះ។Air

រាជធានីភ្នំពេញ-ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ - ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា នឹងចាប់ផ្តើមបើកដំណើរការជើងហោះហើរត្រង់ពី ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់កោះ Phu Quoc នៃប្រទេសវៀតណាម ដែលជាព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងការពង្រីកការតភ្ជាប់ និជំរុញ កំណើនវិស័យទេសចរណ៍ក្នុងតំបន់។

ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ ជើងហោះហើរនេះនឹងចាប់ផ្តើមដំណើរការ ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ដែលផ្តល់ជូនអ្នកដំណើរជាមួយនឹងតម្លៃសមរម្យ    និងភាពងាយស្រួលក្នុងការហោះហើរតភ្ជាប់រវាងគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ប្រទេសអាស៊ានទាំង២ ជាមួយនឹងតម្លៃប្រូម៉ូសិនពិសេសចាប់ពី ៧៩ ដុល្លារ*  ជើងហោះហើរថ្មីនេះ        បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា ក្នុងការផ្តល់ជូនការហោះហើរដែលមានតម្លៃសមរម្យព្រមទាំងការតភ្ជាប់ដែលលឿនជាងមុននិងសេវាកម្មកាន់តែល្អប្រសើរនៅទូទាំងតំបន់។ អ្នកដំណើរ អាចកក់សំបុត្រយន្តហោះចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២ខែតុលា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ តាមរយៈកម្មវិធី AirAsia Move ឬនៅលើគេហទំព័រ airasia.com

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បានមាន ប្រសាន៍ថា “ អ៊ែរ អេស៊ា ខេមបូឌា ពិតជាមានមោទនភាពក្នុងការបើកដំណើរការជើងហោះហើរត្រង់រវាង ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងកោះ Phu Quoc នៃប្រទេសវៀតណាម។ ជើងហោះហើរត្រង់ថ្មីនេះ មិនត្រឹមតែជួយដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងបើកឱ្យមាន ឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងជំរុញសេដ្ឋកិច្ច របស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ ត្រឹមតែរយៈពេល ១ ម៉ោងប៉ុណ្ណោះ អ្នកដំណើរអាចទទួលបាននូវបទពិសោធលើឆ្នេរសមុទ្រដ៏ទាក់ទាញនៃកោះ Phu Quoc និងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដែលជើងហោះហើរនេះនឹងធ្វើឱ្យការធ្វើដំណើរក្នុងតំបន់កាន់តែមានភាពងាយស្រួល និងលឿនជាងមុន។

កាលវិភាគជើងហោះហើរ 


 

ចំនួនជើងហោះហើរ

៣ ជើងក្នុងមួយសប្តាហ៍ (ពុធ, សុក្រ, អាទិត្យ)

 

តម្លៃចាប់ពី

៧៩ ដុល្លារ* (តម្លៃសរុបក្នុងមួយជើង)

 

ចាប់ផ្តើមកក់សំបុត្រ

ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥
 

ជើងហោះហើរថ្មីនេះ ត្រូវបានរំពឹងទុកថានឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលមកកាន់ប្រទេសទាំងពីរ ហើយភ្ញៀវទេសចរអាចស្វែងយល់ពី បេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា និងដែន កោះដ៏ស្រស់ស្អាត របស់ប្រទេសវៀតណាម តាមរយៈជើងហោះហើរខាងលើនេះ។

អំពី “កោះ Phu Quoc”

“កោះ Phu Quoc”​ គឺជាកោះដែលត្រូវបានគេស្គាល់ថាជា "កោះគុជខ្យង" ដ៏ធំនិងល្បីឈ្មោះរបស់វៀតណាមដោយសារតែ មាន ឆ្នេរខ្សាច់សស្អាត ទឹកថ្លាឆ្វង់ និងជីវចម្រុះក្រោមសមុទ្រដ៏សម្បូរបែប។ ជាមួយរមណីយដ្ឋានប្រណីតៗ ផ្សារក្នុងតំបន់ដ៏មមាញឹក និងសកម្មភាពផ្សងព្រេងជាច្រើន បានធ្វើឱ្យ កោះ Phu Quoc ក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយមសម្រាប់សម្រាកលំហែកាយ និងដំណើរផ្សងព្រេងដ៏សម្បូរបែប។

អំពី អ៊ែរ អេស៊ា ខេមបូឌា
អ៊ែរ អេស៊ា ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អ៊ែរ អេស៊ា គ្រុប ដែលជាក្រុមហ៊ុន​អាកាសចរណ៍​តម្លៃសមរម្យបំផុតនៅលើពិភពលោក។​ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺធ្វើឱ្យមនុស្ស​គ្រប់រូប​អាច​ហោះ​ហើរបាន ហើយជាមួយនឹងកំណើនជើងហោះហើរទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា ប្តេជ្ញាផ្តល់​ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។


 

កាលវិភាគហោះជើងហើររវាង សៀមរាប និង កោះPhu Quoc៖

 

គោលដៅហោះហើរ

ជើងហោះហើរ

ម៉ោងចេញដំណើរ

ម៉ោងទៅដល់

ចំនួនជើងហោះហើរ

សៀមរាប - Phu Quoc

KT៦៣០

១៤:៥០

១៥:៥៥

ពុធ, សុក្រ, អាទិត្យ

Phu Quoc - សៀមរាប

KT៦៣១

១៦:២៥

១៧:២៥

ពុធ, សុក្រ, អាទិត្យ

 

សូមបញ្ជាក់៖ ម៉ោងចេញដំណើរ និងម៉ោងទៅដល់ គឺគិតជាទម្រង់ ២៤ម៉ោង (ម៉ោងក្នុងស្រុក)។

តម្លៃដែលដាក់លក់រួមមានតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia