អ៊ែរអេស៊ា ខេមបូឌា បើកសម្ពោធជើងហោះហើរត្រង់ ពីខេត្តសៀមរាបទៅកោះ Phu Quoc

ហោះហើរចំនួន ៣ ដងក្នុង ១ សប្តាហ៍ ចាប់ពី ៨៩ ដុល្លារ* ក្នុងមួយជើង។ ជើងហោះហើរថ្មីនេះនឹងតភ្ជាប់ តំបន់ទេសចរណ៍ដែលកំពុងពេញនិយមក្នុងប្រទេសអាស៊ានទាំង២។

 18ក្នុងរយៈពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ។

ខេត្តសៀមរាប-ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ - ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បើកដំណើរការជើងហោះហើរត្រង់ពី ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាទៅកោះ Phu Quoc នៃប្រទេស វៀតណាម ដែលជាការពង្រឹងការតភ្ជាប់ និងជំរុញកំណើនវិស័យទេសចរណ៍នៃតំបន់ទេសចរណ៍ដែលកំពុងពេញ និយមក្នុងប្រទេសអាស៊ានទាំង២នេះ។

 

ជើងហោះហើរថ្មីនេះ នឹងដំណើរការ ៣ ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងអាទិត្យ ជាមួយ នឹងតម្លៃសមរម្យ    និងភាពងាយស្រួលក្នុងការហោះហើរតភ្ជាប់រវាងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ល្បីល្បាញលើ ពិភពលោករបស់ខេត្តសៀមរាប និងជាកោះធំជាងគេរបស់ប្រទេសវៀតណាមដែលត្រូវបានគេស្គាល់ថាមាន ឆ្នេរខ្សាច់ពណ៌សនិងទឹកសមុទ្រដ៏ថ្លាឈ្វេង។ ជើងហោះហើរនេះ នឹងតភ្ជាប់ទីតាំងមរតកវប្បធម៌អមជាមូយសម្រស់ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរវាងប្រទេសទាំងពីរ ដែលធ្វើឱ្យដំណើរកម្សាន្ដកាន់តែមានភាពងាយស្រួល ហើយនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អ៊ែរអេស៊ា  ក្នុងការធ្វើឱ្យការធ្វើដំណើរក្នុងតំបន់ឱ្យកាន់តែមានភាព ងាយស្រួលបន្ថែមទៀត។

 

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា៖ " អ៊ែរអេស៊ា ខេមបូឌា បេ្ដជ្ញាចិត្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រីកជើងហោះហើរត្រង់ជាមួយនឹងតម្លៃសមរម្យរវាងគោលដៅកម្សាន្តដ៏ពេញនិយមនានា ព្រមទាំងបានគាំទ្រដល់កំណើនវិស័យទេសចរណ៍នៅទូទាំង តំបន់ផងដែរ "។

 

ក្នុងឱកាសនៃការបើកដំណើរការជើងហោះហើរថ្មីនេះ អ៊ែរអេស៊ា ផ្ដល់ជូនតម្លៃសរុបចាប់ពី ៨៩ ដុល្លារ* ក្នុងមួយជើងបូករួមជាមួយតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ អ្នកដំណើរអាចធ្វើការកក់សំបុត្រ យន្តហោះ ចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ សម្រាប់ការធ្វើដំណើរ ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ តាមរយៈកម្មវិធី AirAsia Move ឬ នៅលើគេហទំព័រ airasia.com ឬ អាចទំនាក់ទំនងផ្នែកលក់តាមរយៈ 089 583 168 | 081 583 168 | 060 583 168 ។

 

កាលវិភាគជើងហោះហើររវាង សៀមរាប និង កោះ Phu Quoc

19

សូមបញ្ជាក់៖ ម៉ោងចេញដំណើរ និងម៉ោងទៅដល់ គឺគិតជាទម្រង់ ២៤ម៉ោង (ម៉ោងក្នុងតំបន់)។ ការបើកជើងហោះហើរថ្មីនេះ គឺជាការបោះជំហានថ្មីមួយក្នុងការពង្រីកបណ្តាញជើងហោះហើររបស់ អ៊ែរអេស៊ា ខេមបូឌា  និងការបញ្ជាក់ពីតួនាទីសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជាទៅកាន់តំបន់ផ្សេងៗឱ្យកាន់តែមានភាពទូលំទូលាយ តាមរយៈការហោះហើរត្រង់ ដែលមានតម្លៃសមរម្យ និងការផ្ដល់ជូននូវជម្រើសជាច្រើនទៅដល់ អ្នកដំណើរ ព្រមទាំងគាំទ្រដល់កំណើនវិស័យទេសចរណ៍ប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

 

អំពី អ៊ែរអេស៊ា ខេមបូឌា

 

អ៊ែរអេស៊ា ខេមបូឌា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនសម្ព័ន្ធ អ៊ែរអេស៊ា  ដែលជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃសមរម្យបំផុតនៅលើពិភពលោក។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺធ្វើឱ្យមនុស្សគ្រប់រូបអាចហោះហើរបាន ហើយជាមួយនឹងកំណើនជើងហោះហើរទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា ប្តេជ្ញាផ្តល់ជូន នូវសេវាកម្មដ៏ល្អឥតខ្ចោះ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។ តម្លៃសំបុត្រលក់ក្នុងមួយជើងរួមមាន តម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia