AIQAR Cambodia បានរៀបចំពិធីសម្ពោធ Showroom និងបង្ហាញចេញរថយន្តអគ្គិសនី ALL ROAD EV ដំបូងគេ នៅប្រទេសកម្ពុជា
Sreymom ChaDECEMBER 19 2023

ក្រុមហ៊ុន​ AIQAR Cambodia បាន​​ប្រារព្ធ​ពិធី​សម្ពោធ​បើកដំណើរការ​ Showroom របស់ខ្លួនជាផ្លូវការ​ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងការបង្ហាញចេញ​រថយន្តអគ្គិសនី​ប្រភេទថ្មី All ROAD EV ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា។

Photo 2023 12 19 14 59 58

ពិធីនេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន រួមជាមួយ​លោក Sergei Bakulin នាយកប្រតិបត្តិក្រុមហ៊ុន AIQAR Cambodia, លោក Sergei Below នាយក​ទីផ្សារ​របស់ក្រុមហ៊ុន AIQAR Cambodia និង លោក Peter Ng Meng Cheng ប្រធាន​ Charge+ Cambodia។ ក្នុងពិធីនេះ ក៏មានវត្តមាន​របស់​កញ្ញា ដាំ សុភ័ក្រ្តស៊ីនឌី ដែល​ជាបវរកញ្ញា ជាប់Top 10 ក្នុងកម្មវិធី Miss Planet International 2023 ផងដែរ។

Photo 2023 12 19 15 00 05

ពិធីនេះ បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការ​បង្ហាញ​ពីក្រុមហ៊ុន AIQAR Cambodia ដែល​ជាអ្នក​ចែកចាយដ៏មានមោទនភាព និងជាដៃគូសេវា​មួយរបស់ AIQAR ដែល​ជាបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន Chery New Energy Automobile។

ជាមួយ​នឹង​បទពិសោធន៍ទីផ្សារ​អន្តរជាតិរយៈពេល 26ឆ្នាំ និងប៉ាតង់បច្ចេកវិទ្យាជាង 25,000 ក្រុមហ៊ុន Chery Automobile Group មានវឌ្ឍនភាព​នៃគំនិតច្នៃប្រឌិត​រថយន្ត បន្តឆ្ពោះ​ទៅអនាគតប្រកបដោយនិរន្តរភាព។ ដោយបាន​ចាប់ដៃគូ​ជាមួយ​ Xiaomi និង Huawei ក្រុមហ៊ុន Chery មានគោលដៅ​ផលិត​រថយន្ត​អគ្គិសនី ដែលគិតគូរពីបរិស្ថាន (EVs) ដែលជាសញ្ញានៃការលោតឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាទំនើប ដោយបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការច្នៃប្រឌិត និងវឌ្ឍនភាពរបស់ប្រទេស។ AIQAR Cambodia បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​បរិស្ថាន បង្កើត​ឱកាស​ការងារ​ក្នុងស្រុក និង​ធ្វើឱ្យ​រថយន្ត EV ក្លាយ​ជា​ដំណោះស្រាយ​ចំពោះ​ប្រជាជនកម្ពុជា​ទាំងអស់។

Photo 2023 12 19 15 00 12

​ថ្លែង​ក្នុងពិធីនេះ​ ឯកឧត្តម ឯក រដ្ឋ បានកត់សម្គាល់​​ទៅលើភាព​សារៈសំខាន់នៃកិច្ចសហការ​រវាង​វិស័យ​ឯកជន និង​រាជរដ្ឋាភិបាល​ ក្នុងការជំរុញ​វិស័យ​រថយន្តអគ្គិសនី នៅក្នុងប្រទេស​កម្ពុជា និង​បាន​សង្កត់ធ្ងន់​លើ​ផលប្រយោជន៍​នៃ​រថយន្ត​អគ្គិសនី ពោលគឺ​មានទាំងផលចំណេញ និង​មិនប៉ះពាល់បរិស្ថាន បើប្រៀបធៀប​នឹងរថយន្តចំហេះក្នុង។

Photo 2023 12 19 15 00 20

ដើម្បី​ឱ្យកម្មវិធីនេះកាន់តែមានភាពឱឡារិក ក៏មាន Sabrage Ceremony  ដែលជាការសម្តែងបើកដប​ Champagne រៀបចំដោយសណ្ឋាគារ​ Raffle Le Royal ជាការអបអរផងដែរ ក៏ដូចជា​វត្តមាន​របស់ដៃគូ​សហការផ្សេងៗទៀត​រួមមានដូចជា Jusu, Siso Bakery, Mouton Cadet wines by Baron Philip de Rothschild, Red Apron Fine Wine Shop, Jusu Health Bar, Mscent, និង Katy School of Dance។

ក្រុមហ៊ុន AIQAR បាន​ធ្វើការបង្ហាញ​ត្រកូល​រថយន្ត​អគ្គិសនី​របស់ខ្លួន ​រួមមាន QQ Mini, EQ1, EQ1 PRO និង​រថយន្ត​ SUV EQ7 ហើយ​អ្វី​ដែល​គួរឱ្យចាប់អារម្មណ៍បំផុត​នោះគឺ​ការ​សម្ពោធ​រថយន្ត AIQAR EQ3 ដែល​ជាប្រភេទ ALL ROAD EV ដំបូងគេ​ នៅកម្ពុជា។

Photo 2023 12 19 15 00 26

រថយន្ត​ AIQAR EQ3 អាច​ធ្វើ​ដំណើរបានដល់ចម្ងាយ 501 Km នៅពេល​សាកពេញម្តង ជាន់ស្ទុះពី 0-100km/h ប្រើពេល 6.5 វិនាទី ប្រើប្រព័ន្ធប៉ុង2 (4WD) ជាមួយម៉ូទ័រ2 ដែល​ជាជម្រើស​រថយន្តថ្មីដ៏មាន​សក្តានុពល​សម្រាប់​ទីផ្សារកម្ពុជា។ តម្លៃ​របស់​រថយន្ត​នេះ  គឺ $59,900 ដោយបន្ថែម​ជូន​នូវ Body Kit និងសំបកកង់ off-road ដែលសក្តិសម​នឹង​ប្រជាជនកម្ពុជា​ដែលកំពុងស្វែងរក​រថយន្ត​ដ៏ល្អ​ឯកនេះ។

ពិធី​សម្ពោធ​រថយន្តរបស់ AIQAR Cambodia មិនត្រឹមតែ​ជា​ការបើកដំណើរការ Showroom មួយនោះទេ ប៉ុន្តែ​ជាជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះទៅរកនិរន្តភាព បរិស្ថាន និង​បង្កើត​យុគសម័យថ្មី​ក្នុង​វឌ្ឈនភាព​ និងគំនិតច្នៃប្រឌិត​ថ្មីរបស់ប្រទេស។

https://www.facebook.com/profile.php?id=100086442082968&mibextid=LQQJ4d

Sreymom Cha

អត្ថបទសរុប៖ 309

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia