អ្នកឧកញ៉ា គួច ម៉េងលី ប្រកាសបើកការដ្ឋានសាងសង់សាលាថ្មីរាងអក្សរ U នៅភាគខាងត្បូងរាជធានីភ្នំពេញ
Bunthoeun KoemMARCH 29 20241.8 K views

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានប្រកាសពីការបើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៃសាលារបស់ខ្លួននៅក្នុងតំបន់ចំការដូង ភាគខាងត្បូងរាជធានីភ្នំពេញ។

2d0df0c1 6d9b 42ac A8dc A069989f6908

តាមការបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកអ្នកឧកញ៉ា បានបញ្ជាក់ថា ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ តាមការបញ្ជាក់បន្ថែមពីសាលា អេ អាយ អាយ បានឲ្យដឹងថា អគារសិក្សាសាខាថ្មីនេះ មានរាងជាអក្សរ U ដែលតំណាងលើការប្តេជ្ញាចិត្តរបស់ អេ អាយ អាយ និង អេ អាយ អេស ក្នុងផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សនៅក្នុងសហគមន៍អ្នកសិក្សានៅសតវត្សរ៍ទី២១។

គួររំលឹកផងដែរថា កាលពីទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ អ្នកឧកញ៉ាទើបនឹងបានរៀប​ចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មី មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ ដែលដែលគ្របដណ្ដប់លើផ្ទៃដី ១ ម៉ឺនម៉ែត្រការ៉េ មានទីតាំងស្ថិតនៅលើដីឡូត៍លេខ៣៨១G ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផងដែរ៕

434668666 724881983137983 430623736890677726 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia