មិនបាច់ចាយលុ.យទៅរៀន ! មកស្គាល់ App ២ មានបង្រៀនចិញ្ចឹមសត្វ ដាំបន្លែបានគ្រប់មុខដោយឥតគិតថ្លៃ
Sambat SokhlangFEBRUARY 4 20248.4 K views

 

របរកសិកម្មគឺជារបរដ៏មានសក្តានុពលមួយសម្រាប់ប្រជាជនកម្ពុជា ខណៈបច្ចុប្បន្នមានប្រជាកសិករជាច្រើនបាននឹងកំពុងចាប់យករបរនេះសម្រាប់ជារបររកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ហើយក៏មានប្រជាកសិករមួយចំនួនទៀតក៏បានចាប់អារម្មណ៍និងចង់សាកល្បងប្រកបរបរនេះ​ ប៉ុន្តែបែរជាមិនមានចំណេះដឹងទាក់ទងនឹងការធ្វើ មិនដឹងថាត្រូវទៅសួរបច្ចេកទេសដាំដុះ ការថែទាំពីអ្នកណា ដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia នឹងធ្វើការណែនាំនូវកម្មវិធី២ដែលមានឯកសារនិងវីដេអូបង្រៀនចិញ្ចឹមសត្វ ដាំដំណាំដោយឥតគិតថ្លៃ អ្នកណាក៏អាចរៀនបាន ៖

 

១.កម្មវិធី  “GDAHP MAFF”

គឺជាកម្មវិធីសម្រាប់ផ្សព្វផ្សាយ វីឌីអូបច្ចេកទេស សៀវភៅបច្ចេកទេស និងឯកសារគតិយុត្តពាក់ព័ន្ធនឹងវិស័យសុខភាពសត្វ និងផលិតកម្មសត្វ។តាមរយៈកម្មវិធីវ័យឆ្លាតមួយនេះ មានទូរស័ព្ទមួយគ្រឿងគឺបងប្អូនអាចរៀនពីបច្ចេកទេសចិញ្ចឹមចិត្ដ ការព្យាបាលជំងឺ បច្ចេកទេសដាំដំណាំគ្រប់ប្រភេទ តាមតែបងប្អូនត្រូវការ ដោយមិនបាច់ចំណាយថវិកានោះទេ។ ដូច្នេះបងប្អូនមិនចាំបាច់ទៅរៀននៅឯណាឆ្ងាយពីផ្ទះទៀតនោះទេ មានតែកម្មវិធីនេះមួយរៀនបានងាយស្រួលទៅទីណា កន្លែងណាក៏អាចរៀនបាន ជាមួយនឹងការបង្ហាញច្បាស់ៗ។

 

E35f190b B38a 45db A921 55e662d0cea7

 

កម្មវិធីទូស័ព្ទឆ្លាតវៃដែលមានឈ្មោះថា GDAHP MAFF នេះ មិនត្រឹមតែផ្ដល់ជា វីឌីអូបច្ចេកទេស សៀវភៅបច្ចេកទេស និងឯកសារគតិយុត្តពាក់ព័ន្ធនឹងវិស័យសុខភាពសត្វ និងផលិតកម្មសត្វតែប៉ុណ្ណោះនោះទេ វាក៏ជាកម្មវិធីមួយដែលអាចអ្នកផ្ដល់ពត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងការគ្រប់គ្រងព័ត៌មានទូទៅរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

បងប្អូនអ្នកអាចទាញយកកម្មវិធីនេះក្នុង៖ Play Store: https://play.google.com/store/apps/detail  ឬតាមរយៈ Apple Store: https://app.apple.com/us/app/gdahp-maff/id1521591768

 

124677839 2820465321498153 3757927671977270014 N

 

២.កម្មវិធី “ចំការ”

 

ជាកម្មវិធីទូរសព្ទថ្មីមួយដែលត្រួវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការដាំដុះ ផ្ដល់ចំណេះដឹង ក៏ដូចជាបច្ចេកទេសកសិកម្មថ្មីៗដល់បងប្អូនកសិករនៅទូទាំងប្រទេស។ដោយកម្មវិធី ចំាការ នេះមានមុខងារសំខាន់ៗចំនួន៦ សំខាន់ៗដែលរួមមាន ៖

  • មុខងារទី១ ៖ ក្នុងនោះមានមុខងារផ្ទុកឯកសារបច្ចេកទេស រួមមានឯកសារសំខាន់ៗដូចជាសៀវភៅទាក់ទងទៅនឹងការចិញ្ចឹមសត្វ និងដាំដំណាំជាដើម។
  • មុខងារទី២ គឺជំនួយបច្ចេកទេសដែលកសិករអាចសួរទៅកាន់អ្នកជំនាញដោយផ្ទាល់ ដូចជាពេទ្យសត្វទូទៅ អ្នកជំនាញខាងចិញ្ចឹមមាន់ និងអ្នកបច្ចេកទេសដាំបន្លែ និងស្រូវផងដែរ។
  • មុខងារទី៣ គឺមុខងារនៃការទិញ ដែលអាចឱ្យកសិករគាត់អាចបញ្ជាទិញនូវផលិតផលកសិកម្មនៅក្នុង app ផ្ទាល់ប្រមាណ៥០០មុខ ដែលក្នុងនោះរួមមានសម្ភារកសិកម្ម ចំណីមាន់ ពូជដំណាំ ពូជសត្វ ជីកសិកម្មជាដើមដែលបង្កភាពងាយស្រួលដល់កសិករក្នុងការបញ្ជាទិញតាមអនឡាញបានយ៉ាងងាយស្រួល មានទំនុកចិត្តទាំងគុណភាព និងតម្លៃ។
  • មុខងារទី៤ គឺការលក់ដែលអនុញ្ញាតឱ្យកសិករអាចដាក់លក់កសិផលរបស់គាត់បាននៅក្នុង​ app នេះនិងមានការចែករំលែកទៅកាន់ app មួយទៀតគឺ ផ្សារចំការ ដែលអាចជួយរកទីផ្សារឱ្យម្ចាស់កសិផល ក៏ដូចជាទំនិញផ្សេងៗផងដែរ។
  • មុខងារទី៥ គឺមុខងារកត់ត្រាចំណូលចំណាយ ពោលគឺអ្នកប្រើប្រាស់អាចកត់ត្រានូវចំណូលចំណាយនៃការទិញលក់របស់គាត់បាន។
  • មុខងារទី៦ គឺការអប់រំតាមរយៈវីដេអូខ្លីៗដែលផ្ដល់ជាសារសំខាន់ៗចំពោះបញ្ហាទូទៅក្នុងសង្គមថែមទៀតផង។

 

4683a271 5757 43f6 B9ab 74d497e3a394

 

ដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់ប្រកបរបរកសិកម្ម ប៉ុន្តែជំនាញនៅស្ទើរ ឬក៏បងប្អូនប្រជាកសិករដែលកំពុងតែជួយប្រទះនូវបញ្ហាដំណាំដូចជា សត្វល្អិត ធ្វើមិនសូវបានផល ឬ ជួបប្រទះបញ្ហាផ្សេងៗអាចដោនឡូតអេប ចំការ ដើម្បីសិក្សាបន្ថែមឬក៏ធ្វើការសាកសួរទៅអ្នកជំនាញអំពីបច្ចេកទេសបានផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia