ការងារក្រៅម៉ោង! លោក មន់ ភាច ឆ្លៀតពេលទំនេរពីការងារទៅដាំបន្លែប៉ុន្មានមុខនេះ អាចទាញចំណូលបានរាល់ថ្ងៃ
នៅ ហៀងNOVEMBER 24 20221.7 K views

មានមនុស្សជាច្រើននៅក្នុងសម័យបច្ចុប្បន្ននេះ តែងតែមានបំណងប្រថ្នាចង់បានជីវិតបែបសាមញ្ញាធម្មតាមួយ ក្រោយពេលលាឈប់ពីការងាដែលជួបរឿងស្ត្រេស និងតានតឹងច្រើន​​ និងការប្រគួតប្រជែងខ្លាំង។ ប៉ុន្តែបើក្រឡេកមកមើលលោក មន់ ភាច វិញអាចរកចំណូលបន្ថែមពីការដាំបន្លែរលក់ ព្រមទាំងអាចប្រកបការងារផ្សេងធម្មតា ដោយឆ្លៀតដាំបន្លែនៅផ្ទះ អាចរកចំណូលរាប់រយដុល្លារក្នុងមួយខែៗ។

Da

យោងតាមបទសម្ភាសជាមួយក្រុមការងារកូនចាបក្រហម លោក មន់ ភាច ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់បន្លែលើកទឹក ( HYDROPONIC)មួយកន្លែងដែលស្ថិតនៅខេត្តបាត់ដំបងបានឱ្យដឹងថា ទម្រាំអាចដាំបន្លែទាំងនេះឡើងបាន ដំបូងឡើយ លោកបានប្រើដើមទុនប្រមាណជាជាង ១ម៉ឺនដុល្លារក្នុងការទិញទុយយោ និងសម្ភារៈផ្សេងៗដើម្បីធ្វើការដាំដុះ ប៉ុន្តែចំណាយតែម្តងលោកអាចទាញចំណូលមកវិញខ្ទង់ពាន់ដុល្លារជារៀងរាល់ខែ។

Qe

លោក​បានមានប្រសាសន៍បន្តថា បន្លែដាំលើទឹករបស់លោកទាំងអស់​សរុប​មាន​ចំនួន ៣០ រៀន ហើយ​រៀននីមួយៗ​មាន​ប្រវែង ១៨ ម៉ែត្រ ដែលអាច​ប្រមូល​ផល​បាន​ជាង ១០០ គីឡូក្រាម​ (ក្នុងមួយថ្នាក់)។ ហើយអ្វីដែលពិសេសនោះលោកបានបង្ហើបថា លោកអាចប្រមូលផលបន្លែទាំងអស់នោះបានស្ទើរជារៀងរាល់ថ្ងៃ។

មូលហេតុដែលលោកអាចប្រមូលផលផលជាប្រចាំនោះគឺដោយសារតែលោកមានតួរនាទីធ្វើការរដ្ឋ ដូច្នេះហើយលោកមិនអាចដកមួយថ្ងៃម្តង៣០រងនោះទេ ដូច្នេះហើយលោកដាំម្តងមួយរង រំលងពីរទៅបីថ្ងៃទើបលោកធ្វើការដាំមួយរងបន្តទៀត ម៉្លោះហើយពេលប្រមូលផលលោកអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែវា ហើយអាចដកលក់បានជារៀងរាល់ថ្ងៃថែមទៀត។

A

លោកបានបន្តទៀតថា ការដាំបន្លែនៅលើទេឹកនេះ ពិតជាមានភាពងាយស្រួលមែនទែន បើធៀបទៅនឹងការដាំបន្លែនៅលើដីព្រោះយើងមិនពិបាកក្នុងការស្រោចទឹក សត្វស៊ី ស្មៅដុះ និងមិនពិបាកក្នុងពិនិត្យមើលប្រភេទដីថែមទៀត ដែលវាជួយកាត់បន្ថយកម្លាំងមែនទែន ជាពិសេសសម្រាប់អ្នកដែលមានតួរនាទីផ្សេងៗ មានបំណងចង់ធ្វើប៉ុន្តែមិនមានពេលវេលាធ្វើគ្រប់គ្រាន់ អាចធ្វើការសាកល្បងដាំបន្លែលើទឹកបាន។

S

លើសពីនេះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ៗផងដែរថា សម្រាប់អ្នកដែលមានដើមទុនតិច ប្រហែលជាមិនអាចដាំដុះបច្ចេកទេសនេះបានទេ ព្រោះការចំណាយអស់ច្រើន ជាពិសេសបំពង់ទឹក (ទុយយោ) ប៉ុន្តែយើងចំណាយត្រឹមតែម្តងតែប៉ុណ្ណោះ ហើយអាចប្រើការបានរាប់ឆ្នាំ ប៉ុន្តែយ៉ាងណាមុិចបងប្អូនក៏អាចចាប់ផ្តើមពីតូចៗទៅក៏បានដែរ។

គួរជម្រាបផងដែរថា បន្លែដែលលោកដាំរាល់ថ្ងៃទាំងអស់រួមមានស្ពៃក្រញាញ់ ស្ពៃតឿ និងខាត់ណា ដែលមិនមានជាតិគីមីដែលបង្កឱ្យប៉ះពាល់សុខភាពឡើយ ប៉ុន្តែបើក្រឡេកមកមើលតម្លៃវិញវានៅមានកម្រិតនៅឡើយ។ ដូច្នេះហើយសម្រាប់បងប្អូនដែលចង់ធ្វើការចង់ជាវនៅបន្លែសុវត្ថភាពអាចធ្វើការទំនាក់ទំនងតាមរយៈពេលលេខទូរសព្ទ ០៨១៤៨៧៧៧៩ ឬ០៩៧ ៧៩៨៦៦៩៦ ។

លើសពីនេះបងប្អូនដែលចង់ចេះជំនាញទាំងនេះ លោកនឹងធ្វើការបង្រៀនដោយមិនគិតថវិការទេ។

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia