មន្ដ្រីជាន់ខ្ពស់ថៃ១រូបស្នើរដ្ឋាភិបាលថ្មី គាំទ្រគម្រោងផ្លូវហាយវេតភ្ជាប់មកខ្មែរនិងប្រទេសក្បែរខាង
Bunthoeun KoemMAY 30 20231.3 K views

លោក Peerames Vudthitornetiraks ដែលជាប្រធានទីភ្នាក់ងារ NEDA បានស្នើសុំរដ្ឋាភិបាលថ្មីថៃ ជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗដ៏សំខាន់ចំនួន៤ដែលថៃ កំពុងធ្វើជាមួយបណ្ដាប្រទេសជិតខាង។ ជាពិសេសទាក់ទងនិងគម្រោងផ្លូវ Hight way ដែលមានប្រវែង ១៣៤,៦គីឡូម៉ែត្រ ខណៈផ្លូវនេះនឹងត្រូវតភ្ជាប់ចំនួន៤ ប្រទេសរួមមាន៖ ថៃ កម្ពុជា ឡាវ និងវៀតណាមផងដែរ។  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ប្រភពដដែលបានឱ្យដឹង ​ផ្លូវដែលថៃកំពុងស្នើរទៅរដ្ឋាភិបាលរបស់ខ្លួនគឺជា ផ្លូវហាយវ៉េ R12 Highway ដែលបានតភ្ជាប់ខេត្តណាខន ផានំ (Nakhon Phanom) របស់ថៃ មកកាន់ក្រុងថាក់ខេក (Thakhek) ប្រទេសឡាវ ហើយនឹងបញ្ចប់ត្រឹមភូមិសាស្ត្រក្នុងខេត្តក្វាងប៊ិញ (Quang Binh) ប្រទេសវៀតណាម។

ដោយឡែកចំពោះផ្លូវដែលត្រូវតភ្ជាប់កម្ពុជាវិញ ក្នុងនោះ លោក Peerames Vudthitornetiraks  បានឱ្យដឹងថា “គម្រោងដ៏សំខាន់មួយទៀតគឺពាក់ព័ន្ធនឹងការកែជួសជុលកែលម្អផ្លូវហាយវ៉េ NR67 Highway ប្រវែង១៣៤,៦គីឡូម៉ែត្រដែលភ្ជាប់មកខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ របស់កម្ពុជា ដែលត្រូវចំណាយទឹកប្រាក់អស់ប្រមាណជាង២៨លានដុល្លារ”។

Photo 2023 05 30 16 11 40

ក្នុងនោះលោកបានបន្តថា ការកែលម្អផ្លូវ NR67 Highway ដែលតភ្ជាប់ទៅខេត្តស្រះកែវ របស់ថៃ នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មដឹកជញ្ជូនសាធារណៈ និងភ័ស្តុភារកម្ម ដោយសារវាឆ្លងកាត់មជ្ឈមណ្ឌលសេដ្ឋកិច្ចជាច្រើនរួមមានរាជធានីភ្នំពេញ សៀមរាប ប៉ោយប៉ែត និងបន្ទាយមានជ័យផងដែរ។

គួរបញ្ចាក់ផងដែរថា គម្រោង២ទៀតគឺស្ថិតនៅក្នុងកម្រិតសិក្សា និងធ្វើផែនការនៅឡើយ ដោយគម្រោង២នោះរួមមានការបង្កើតច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ស្ទឹងបត់ នៅព្រំដែនស្រះកែវ-កម្ពុជា និងការជួសជុលកែលម្អផ្លូវហាយវ៉េ the NR68 Highway ដែលតភ្ជាប់ខេត្តសុរិន្ទ ជាមួយស្រុកសំរោង នៃឧត្តរមានជ័យ និងខេត្តសៀមរាប៕

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia