គម្រោងដីលំនៅឋាន និងពាណិជ្ជកម្មទំនើប AERIAL CLOUD ត្រូវបានសម្ពោធបើកលក់ជាផ្លូវការ
Bunthoeun Koem•NOVEMBER 1 2026•61 views

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ គម្រោងដីលំនៅឋាន និងពាណិជ្ជកម្មទំនើបរបស់ AERIAL CLOUD ដែលមានទីតាំងស្ថិតនៅតំបន់ដ៏មានសក្ដានុពលបំផុតមួយនៅភាគខាត្បូងរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកលក់ជាផ្លូវការ។ ដោយពិធីសម្ពោធនេះបានប្រព្រឹត្ដិធ្វើឡើងក្រោមវត្ដមានរបស់លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, លោក ងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុន Pointer, លោកស្រី សេង ដាលីន តំណាងក្រុមហ៊ុន AERIAL CLOUD និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។

 

845051001 1584412907063564 7454653045342321389 N

ការសម្ពោធគម្រោង AERIAL CLOUD នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញជូនសាធារណជន ធុរជន និងវិនិយោគិន នូវឧត្តមភាពនៃទីតាំងយុទ្ធសាស្ត្រ សក្ដានុពលនៃការអភិវឌ្ឍតំបន់ ក៏ដូចជាកាលានុវត្តភាពដ៏កម្រសម្រាប់ការរស់នៅ ការប្រកបអាជីវកម្ម និងការវិនិយោគដែលទទួលបានផលចំណេញខ្ពស់។

 

សូមជម្រាបថា គម្រោង AERIAL CLOUD មានទីតាំងនៅជាប់បណ្ដោយ មហាវិថី ឈុន គង់ និងមានចម្ងាយត្រឹមតែ ២ នាទីប៉ុណ្ណោះពីផ្សារទំនើប AEON 3 និង មហាវិថីសម្ដេច ហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ) ដែលមានងាយស្រួលក្នុងការធ្វើដំណើរទៅកាន់៖ ស្ពានព្រែកប្រា, ខណ្ឌច្បារអំពៅ, បុរី ប៉េង ហួត បឹងស្នោ, ផ្លូវជាតិលេខ ១,  កោះនរា និងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ជាពិសេសគម្រោងនេះក៏ស្ថិតនៅជាប់នឹងគម្រោងមន្ទីរពេទ្យអន្តរជាតិកម្ពុជា ទំហំ ១៣ ហិកតា ដែលគ្រោងនឹងសាងសង់នៅក្នុងពេលខាងមុខផងដែរ។

 

Photo 2026 11 01 11 12 37

 

អ្វីដែលគួរឲ្យកត់សម្គាល់ គម្រោង AERIAL CLOUD ក៏បានហ៊ុមព័ទ្ធទៅដោយគម្រោងអភិវឌ្ឍន៍ធំៗ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា មន្ទីរពេទ្យ VR ចតុមុខ, ផ្សារទំនើប AEON 3, ខុនដូពិភពថ្មីមានជ័យ, បុរី ប៉េង ហួត ដឹស្ដាដាយមិន ៦០ ម៉ែត្រ បុរី ប៉េង ហួត ភូមិនិមិត្ត និង បុរី ជីប ម៉ុង ជាដើម។

 

ក្រៅពីស្ថិតនៅទីតាំងសក្ដានុពល និងហ៊ុមព័ទ្ធទៅដោយគម្រោងធំៗនៅក្នុងគម្រោង AERIAL CLOUD ផ្ទាល់ក៏បានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវមេទំហំចាប់ពី ១២ម៉ែត្រ រហូតដល់ ២៤ម៉ែត្រ ព្រមទាំងមានផ្លូវតភ្ជាប់ពីមហាវិថីឈុនគង់ទៅកាន់ផ្លូវជាតិលេខ ២ ផងដែរ។ បន្ថែមពីលើនោះ ក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតរួមមាន៖ ផ្លូវបេតុង ប្រព័ន្ធទឹក ប្រព័ន្ធលូ ផ្លូវថ្មើរជើង និងចំណតយានយន្តជាដើម។

 

862464880 1584414577063397 1979070287230622053 N

 

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងវត្តមាននៃគម្រោងវិនិយោគឯកជនខ្នាតយក្សទាំងនេះ គឺជាកត្ដាដ៏សំខាន់ក្នុងការជំរុញសក្ដានុពលតម្លៃអចលនទ្រព្យនៅតំបន់នេះឱ្យហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដែលធ្វើឱ្យ AERIAL CLOUD ក្លាយជាជម្រើសដ៏វៃឆ្លាតបំផុតសម្រាប់ ការរស់នៅប្រកបដោយភាពស៊ីវិល័យ ការធ្វើអាជីវកម្មប្រាក់ចំណេញខ្ពស់ និងការវិនិយោគទុនរយៈពេលវែងប្រកបដោយសុវត្ថិភាព។

 

ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍន៍របស់អតិថិជន បច្ចុប្បន្នគម្រោង AERIAL CLOUD មានផ្ដល់ជូននូវដីសម្រាប់ជ្រើសរើសចំនួន ២ ប្រភេទសំខាន់ៗ៖

 

ប្រភេទទី១៖ ដីខ្នាតវីឡា

 

សម្រាប់ដីខ្នាតវីឡានេះគឺមានទំហំ 20m × 30m មានផ្ទៃដីសរុប 600 ម៉ែត្រការ៉េ សាកសមបំផុតសម្រាប់ការអភិវឌ្ឍជា៖ ផ្ទះវីឡាធំទូលាយ, ផ្ទះអាជីវកម្ម និងអាផាតមិនជាដើម។

 

ប្រភេទទី២៖ ដីខ្នាតធំ

 

ចំពោះដីខ្នាតធំវិញ គឺមានទំហំចាប់ពី 1,000 ម៉ែត្រការ៉េឡើងទៅ មានទីតាំងទាំងជាប់ផ្លូវធំ និងផ្លូវក្នុងគម្រោង។ ដីខ្នាតធំនេះមានសក្តានុពលបំផុតសម្រាប់ការអភិវឌ្ឍជា៖ ខុនដូ, អគារការិយាល័យ, អគារពាណិជ្ជកម្ម, សាលារៀនអន្តរជាតិ, ស្ថាប័នធំៗ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។

 

គួរជម្រាបផងដែរថា គម្រោងដីលំនៅឋាន និងពាណិជ្ជកម្មទំនើប AERIAL CLOUD ទទួលបានការគ្រប់គ្រង និងប្រឹក្សាលក់ផ្តាច់មុខដោយ ក្រុមហ៊ុន POINTER ដែលជាក្រុមហ៊ុនគ្រប់គ្រង និងប្រឹក្សាគម្រោងអចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ព័ត៌មានលម្អិតទាក់ទងនឹងគម្រោងខាងលើសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 070 887 336 ឬTelegram: https://t.me/Pointercallcenter ៕

 

861749575 1584407787064076 4857298443039617838 N

863753385 1584403523731169 1092037512938109973 N

855095883 1584406850397503 8714499678486774052 N

862433847 1584404077064447 6665164425628961944 N

Photo 2026 11 01 10 44 57

Photo 2026 11 01 11 22 16

Photo 2026 11 01 11 06 31

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia