ជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលមានបំណងចង់ទិញនូវសម្លៀកបំពាក់ ស្បែកជើង នាឡិការដៃ គ្រឿងសំអាង សម្ភារៈប្រើប្រាស់ ការបូបស្អាតៗ ឬបងប្អូនចង់ញ៉ាំអាហារឆ្ងាញ់ៗ និងបងប្អូនដែលចង់ទិញអីវ៉ាន់មានគុណភាពខ្ពស់ជាមួយតម្លៃធូរថ្លៃ ពេលនេះហាងល្បីៗជាង ៣៥០នៅផ្សារទំនើបអ៊ីអន ប្រកាសលក់បញ្ចុះទំនិញរហូតដល់ទៅ ៧០%។
យោងតាមផេកផ្លូវការរបស់់ផ្សារទីនើប AEON Retail Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា Black Friday ជិតមកដល់ហើយ!!! នាថ្ងៃទី ១៧ ដល់ ១៩ ខែវិច្ឆិកាខាងមុខនេះ ហាងល្បីៗប្រមាណចំនួន ៣៥០ ហាងនៅក្នុងផ្សារទំនើប អុីអន ម៉ល ទាំងបីសាខានឹងមានការបញ្ចុះតម្លៃរហូតដល់ ៧០% ថែមទាំងមានការផ្ដល់ជូនកាដូ និង កម្មវិធីកំសាន្តពិសេសៗជាច្រើនទៀត។ ស្របគ្នានេះដែរក្នុងនោះក៏មានប្រេនល្បីៗដូចជា Toys&me, GOODY, Gong-cha, Kids-Park, IBC, NEM, Ucare-Pharmacy, Bear, MOMO, Sakura, Geox, ECCO, PUMA និងប្រេនជាច្រើនមុខទៀត។
លើសពីនេះទៅទៀត ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងមានកម្មវិធី ២០ដុល្លារ Clearance Sale នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ខាងមាត់ទន្លេអគារពង្រីកថ្មីជាន់ផ្ទាល់ដី និង នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ Prime Plaza ផងដែរ។ ក្នុងកម្មវិធីនេះ មានការបញ្ចុះតម្លៃសល់ត្រឹមតែ ២០ដុល្លារ លើគ្រប់ទំនិញពីហាងល្បីៗមួយចំនួនដូចជា Timberland, Love Bonito, Puma, Routine, The Body Shop និងបណ្ដាហាងជាច្រើនទៀត។ ដើម្បីធ្វើអោយអតិថិជនកាន់តែរីករាយ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និង ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ នឹងនាំមកនូវកម្មវិធីសប្បាយៗសម្រាប់កំដរអតិថិជនក្នុងការដើរស៊បភីង និងដើរលេងកម្សាន្តមានដូចជា ការលេងហ្គេមឈ្នះរង្វាន់ដោយសេរី ការបត់ប៉េងប៉ោងអោយទៅជារូបផ្សេងៗ ការចែកស្ករសំឡី និងការសម្ដែងចម្រៀងពីសិល្បៈករល្បីៗថែមទៀតផង។