ផ្សារទំនើប អុីអន ម៉េកវែលយូ ប្រកាសបើកសាខាទី ២០ ថ្មីរបស់ខ្លួន ផ្សារទំនើប អ៊ីអន ម៉េកវែលយូ អ៉ិចប្រេស ឬស្សីកែវ ០៥
Daneth Mech•OCTOBER 30 2026•

នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦នេះ ផ្សារទំនើប អុីអន ម៉េកវែលយូ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អុីអន ម៉េកវែលយូ អ៊ិចប្រេស ឬស្សីកែវ ០៥ ជាមួយការដាក់ដំណើរការ សាខាទី២០ នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។

សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់ ឬស្សីកែវ និងនៅជិតវិទ្យាល័យ ឬស្សីកែវ ហើយជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើង និង​គោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖

·      ការចែកការ៉េម ៥០០ដើម រយៈពេល ៥ថ្ងៃ ដោយឥតគិតថ្លៃ (១០០ដើម ក្នុង១ថ្ងៃ) ពីថ្ងៃទី ៣០ តុលា ដល់ ៣ វិច្ឆិកា ២០២៦

·      ការចែកកាតសមាជិកអ៊ីអន ឥតគិតថ្លៃ (ចំនួនមានកំណត់)

·      ទទួលបានការបញ្ចុះតម្លៃទៅលើ ថង់បរិស្ថាន ៥០% សម្រាប់ការចំណាយអស់ ១០ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី ៣០ តុលា ដល់ ១ វិច្ឆិកា ២០២៦

·      ទំនិញទិញ ១ ថែម ១ ជាមួយការបញ្ចុះតម្លៃទៅលើមុខទំនិញរហូតដល់ ៥០% ទៅលើមុខទំនិញដែលបានជ្រើសរើស ពីថ្ងៃទី ៣០ តុលា ដល់ ១៥ វិច្ឆិកា ២០២៦

·      ទទួលបានកាដូលើកទឹកចិត្ត រាល់ពេលជាវទំនិញ ដោយប្រើថង់បរិស្ថានចំនួន ៥ដង

 

7

8

6

 

កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអុីអន ម៉េកវែលយូ អ៊ិចប្រេស ឬស្សីកែវ ។

សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ១១យប់ ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។

បច្ចុប្បន្ននេះផ្សារទំនើបអ៊ីអន ម៉េកវែលយូ បានពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ ២០ សាខា ដែល ១៩ សាខា នៅក្នុងរាជធានីភ្នំពេញ និង ១ សាខា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមអញ្ជើញអតិថិជនមកកាន់ ផ្សារទំនើប អុីអន ម៉េកវែលយូ អ៊ិចប្រេស សាខាឬស្សីកែវ ០៥ ចាប់ពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ តទៅជាមួយការផ្តល់ជូនពិសេសជាច្រើនទៀតក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ។

ឥឡូវនេះអតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញបាននៅគ្រប់សាខា ផ្សារទំនើប អុីអន ម៉េកវែលយូ តាមរយៈអ៊ីអន អនឡាញបានដូចគ្នា។

 

9

10

 

ទាញយកកម្មវិធី AEON Online ឥឡូវនេះ https://onelink.to/aeononline

ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបើកសម្ពោធនឹងត្រូវបានប្រកាសតាមរយៈបណ្តាញសង្គមFacebook របស់ AEON MaxValu Cambodia។

https://www.facebook.com/aeonmaxvalucambodia

សម្រាប់ទីតាំងសាខាផ្សារទំនើប អុីអន ម៉េកវែលយូ និង អ៊ីអន ម៉េកវែលយូ អ៊ិចប្រេស

https://aeoncambodia.com/store-locator/?location=aeon-maxvalu

ព័ត៌មានអំពីហាង

ឈ្មោះហាង៖ ផ្សារទំនើប អុីអន ម៉េកវែលយូ អ៊ិចប្រេស សាខាឬស្សីកែវ ០៥

កាលបរិច្ឆេទបើកដំណើរការ៖ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦

ទីតាំង៖ ផ្ទះលេខ៨៤២ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ខាងជើងច្រកចូល វិទ្យាល័យឬស្សីកែវ ប្រមាណ ៧០ម៉ែត្រ)។

Google Map៖ https://maps.app.goo.gl/zYq9KHbsAEaHtRkL8

 

2

4

3

5

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia