ឡើងកូដណាស់! ក្រុមហ៊ុន AEON Mall នឹងជះទុនជាង ២០០លានដុល្លារសាងសង់ផ្សារទំនើបក្បែរខាងកម្ពុជានៅខែក្រោយនេះ
ធី ស្រីល័ក្ខNOVEMBER 25 20243.7 K views

ក្រុមហ៊ុនលក់រាយ Aeon Mall បានជះទុនទឹកប្រាក់ចំនួន ២០២លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារទំនើបរបស់ខ្លួននៅ ភាគខាងជើង Ha Long នៃប្រទេសវៀតណាមនៅដើមខែធ្នូនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ផ្សារទំនើប Aeon Mall នឹងបញ្ចប់ការសាងសង់ក្នុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈនាពេលនេះ ហាងលក់រាយរបស់ជប៉ុនមានផ្សារទំនើបចំនួន ៧កន្លែងហើយនៅក្នុងប្រទេសវៀតណាមហើយ។

1

លើសពីនេះទៅទៀត ថ្មីៗនេះ វៀតណាក៏ទើបតែអនុម័តឱ្យក្រុមហ៊ុនរបស់ជប៉ុនមួយនេះសាងសង់ផ្សារទំនើបតម្លៃរាប់លានដុល្លារនៅក្នុងទីក្រុង Can Tho ក្នុងតំបន់ដីសណ្តទន្លេមេគង្គ បន្ទាប់ពីក្រុមហ៊ុន Aeon Mall បានចាប់ផ្តើមសាងសង់ផ្សារទំនើប ក្នុងខេត្ត Long An ក្នុងខែឧសភានៃឆ្នាំនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏គ្រោងសាងសង់ផ្សារបន្ថែមទៀតក្នុង ទីក្រុង Thanh Hoa និងទីក្រុង Da Nang នៅភាគកណ្តាលប្រទេសវៀតណាមផងដែរ។

2

គួរបញ្ជាក់ថា ក្រុមហ៊ុនលក់រាយ Aeon Mall  បានវិនិយោគទឹកប្រាក់សរុបប្រមាណ ១,៥ពាន់លានដុល្លារហើយនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមកនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia