ផ្សារទំនើប អ៊ីអន ទី៣ (AEON 3) នឹងត្រូវបើកដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុននេះហើយ។ អ្វីដែលចាប់អារម្មណ៍នៅពេលបើកដំណើរការ គឺផ្សារទំនើប អ៊ីអន ទី៣ នឹងក្លាយជាផ្សារទំនើបធំជាងគេបង្អោះនៅក្នុងព្រះរាជាណចក្រកម្ពុជាផងដែរ។ ជាផ្សារទំនើបធំជាងគេនៅកម្ពុជា តើ អ៊ីអន ទី៣ មានទំហំប៉ុន្មានម៉ែត្រការ៉េ?
បើតាមការបញ្ជាក់ផ្សារទំនើប អ៊ីអន ទី៣ នេះមានផ្ទៃក្រឡាលក់រាយរហូតដល់ទៅ ១៧៤០០០ ម៉ែតក្រឡាឯណោះ ខណៈដែលទំហំនេះគឺជាងផលបូកបញ្ចូលគ្នា រវាងផ្សារទំនើប អ៊ីអន ទី១ និងផ្សារទំនើបអ៊ីអន ទី២ ថែមទៀតផង។ ជាក់ស្ដែងផ្សារទំនើបអ៊ីអន ទី១ មានផ្ទៃក្រឡាទំហំ ៦៨០០០ ម៉ែត្រការ៉េ ឯផ្សារទំនើប អ៊ីអន ទី២ មានផ្ទៃក្រឡាទំហំ ១០០០០០ ម៉ែត្រការ៉េប៉ុណ្ណោះ។
ក្រឡេកមកមើលការសាងសង់វិញ ផ្សារទំនើប អ៊ីអន ទី៣ ត្រូវបានចំណាយថវិការហូតដល់ទៅ ២៨៩,៦លានដុល្លារអាមេរិក ដែលថវិកានេះត្រូវវិនិយោគទាំងស្រុងដោយក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD។
សូមជម្រាបថា ផ្សារទំនើបអ៊ីអនទី៣ មានទីតាំងជាប់បណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្នុងភូមិសាស្រ្ដ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ ហើយផ្សារនេះត្រូវបានបើកដំណើរការសាងសង់តាំងពីអំឡុងខែតុលា ឆ្នាំ២០២០ មកម្ល៉េះ។
សម្រាប់លោកអ្នកដែលចង់ដឹងព័ត៌មានអំពីការនាំប្រេនចូលទៅក្នុងផ្សារអ៉ីអន ឬចង់នាំផលិតផលទៅលក់ក្នុងផ្សារទំនើបមួយនេះ អាចទំនាក់ទំនងតាមលេខ 089 756 133 ឬតាមរយៈហ្វេសប៊ុកផេក AEON MALL Mean Chey ៕
អត្ថបទ៖ កឹម ប៊ុនធឿន