អបអរសាទរការបើកសម្ពោធជាផ្លូវការ សាខាទី ២១ ផ្សារទំនើប អុីអន ម៉េកវែលយូ អ៉ិចប្រេស ដូនពេញ ១៣៦
Daneth Mech•NOVEMBER 6 2026•

នាថ្ងៃទី ៦ ខែវិចិ្ឆកា ឆ្នាំ ២០២៦, ផ្សារទំនើប អ៉ីអន ម៉េកវែលយូមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស ដូនពេញ ១៣៦ ជាមួយការដាក់ដំណើរការ សាខាទី២១ នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។

សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់ នៅជិតផ្សារកណ្ដាលប្រមាណ ២០០ម៉ែត្រ ហើយជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើង និង​គោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។

 

2

3

 

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖

·      ការចែកកាតសមាជិកអ៊ីអន ឥតគិតថ្លៃ (សម្រាប់អតិថិជន ២៥០នាក់ដំបូង)

·      ទទួលបានថង់បរិស្ថាន ឥតគិតថ្លៃ សម្រាប់ការចំណាយអស់ ១០ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី ៦ ដល់ ៨ វិច្ឆិកា ២០២៦

·      ទំនិញទិញ ១ ថែម ១ ទៅលើមុខទំនិញដែលបានជ្រើសរើស ពីថ្ងៃទី ៦ ដល់ ១០ វិច្ឆិកា ២០២៦

·      ទំនិញបញ្ចុះតម្លៃរហូតដល់ ៥០% ទៅលើមុខទំនិញដែលបានជ្រើសរើស ពីថ្ងៃទី ៦ ដល់ ២២ វិច្ឆិកា ២០២៦

·      ឈុតកាហ្វេនិងនំក្រូសង់ តម្លៃត្រឹមតែ ១.៥០ ដុល្លារ ពីថ្ងៃទី ៦ ដល់ ១០ វិច្ឆិកា ២០២៦

·      ទទួលបានកាដូលើកទឹកចិត្ត រាល់ពេលជាវទំនិញ ដោយប្រើថង់បរិស្ថានចំនួន ៥ដង

កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអ៉ីអន ម៉េកវែលយូ អ៉ីចប្រេស ដូនពេញ ។

 

1

2

10

9

8

 

សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃ ២៤ម៉ោង ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។

បច្ចុប្បន្ននេះផ្សារទំនើបអ៉ីអន ម៉េកវែលយូ បានពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ ២១ សាខា ដែល ២០សាខា នៅក្នុងរាជធានីភ្នំពេញ និង ១ សាខា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមអញ្ជើញអតិថិជនមកកាន់ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ីចប្រេស សាខាដូនពេញ ១៣៦ ចាប់ពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ តទៅជាមួយការផ្តល់ជូនពិសេសជាច្រើនទៀតក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ។

ឥឡូវនេះអតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញបាននៅគ្រប់សាខា ផ្សារទំនើប អ៉ីអន ម៉េកវែលយូ តាមរយៈអ៉ីអន អនឡាញបានដូចគ្នា។

ទាញយកកម្មវិធី AEON Online ឥឡូវនេះ https://onelink.to/aeononline

ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបើកសម្ពោធនឹងត្រូវបានប្រកាសតាមរយៈបណ្តាញសង្គមFacebook របស់ AEON MaxValu Cambodia។

https://www.facebook.com/aeonmaxvalucambodia

សម្រាប់ទីតាំងសាខាផ្សារទំនើប អ៉ីអន ម៉េកវែលយូ និង អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស

https://aeoncambodia.com/store-locator/?location=aeon-maxvalu

 

6

4

7

5

 

ព័ត៌មានអំពីហាង

ឈ្មោះហាង៖ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាដូនពេញ ១៣៦

កាលបរិច្ឆេទបើកដំណើរការ៖ ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦

ទីតាំង៖ ផ្ទះលេខ៩៩អឺ០ និង១០១អឺ០ ផ្លូវ១៣៦ កែងផ្លូវ១៣ ភូមិ១០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ខាងកើត ផ្សារកណ្ដល ប្រមាណ ២០០ម៉ែត្រ)

Google Map៖ https://maps.app.goo.gl/7yxhz8Ss2XpToCgv9

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia