មិនមានអ្វីចំឡែកទេ ជារៀងរាល់ចុងឆ្នាំ ផ្សារទំនើបអុីអន តែងតែរៀបចំឱ្យមាននៅកម្មវិធីដ៏ពិសេសលក់ប្រចាំឆ្នាំ ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននៅការបញ្ចុះតម្លៃដ៏ធំសម្បើម ជាមួយទំនិញរាប់ម៉ឺនមុខ រួមមានអាហារសម្រាប់បរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ។
យ៉ាងណាមិញកាលពីថ្មីៗនេះ បើយោងទៅតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ AEON បានឱ្យដឹងថា ផ្សារទំនើបអ៊ីអន និងមានការបញ្ចុះតម្លៃខ្នាតយក្សរហូតដល់៧០ភាគរយ នៅក្នុងកម្មវិធី Black Friday នៅចុងឆ្នាំ២០២២នេះទាំងពីរសាខាតែម្តង។
ដោយក្នុងនោះរួមមាន Bar-B-Q Plaza ប៊ឺហ្គឺឃីង KFC Coach Crocs JBL FILA H&M IBC Ice-Watch iOne Jelly Bunny LYN Major-Cineplex Pedro សររ៉េ Routine The Pizza Adidas Taxas Toy&me Yole និងប្រេនជាច្រើនមុខទៀត ដែលសរុបទាំងអស់មានចំនួន២៦០ ហាង ព្រមទាំងទទួលការបញ្ចុះតម្លៃរហូតដល់ ៧០%។
គួរជម្រាបផងដែរថា ឱកាសពិសេសនេះមានតែនៅក្នុងកម្មវិធី Black Friday តែប៉ុណ្ណោះ ដែលមានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥ វិច្ឆិកា រហូតដល់ ថ្ងៃទី ២៧ វិច្ឆិកា ២០២២ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ និងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ អតិថិជនទាំងអស់របស់ផ្សារទំនើប អ៊ីអន ម៉ល ដែលអញ្ជើញជាវទំនិញផ្សេងៗក្នុងកម្មវិធីពិសេសនេះ នឹងមានឱកាសទទួលបានកែវទឹកដ៏ស្រស់ស្អាតមួយឈុតដែលផលិតពីចំបើងស្រូវសាលីថែមទៀត។
អត្ថបទដោយ៖ នៅ ថាត់សណា