ផ្សារទំនើបAeon3 ធំជាងគេរបស់កម្ពុជាបានបើកដំណើការកាលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ ខណៈផ្សារនេះបានចំណាយទឹកប្រាក់ប្រមាណ ៣០០លានដុល្លារ ដែលបានបង្កើតកន្លែងពិសេសជាច្រើននិងមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា
យោងតាមការចេញផ្សារតាមរយៈpage ផ្លូវការ របស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។ ក្រុមហ៊ុនបានបង្ហាញពីលក្ខណៈពិសេសមួយចំនួន មានដូចជា៖
១.Komsan Park
សួននេះស្ថិតនៅជាន់ទី ២ និងទី ៣ នៃផ្សារទំនើប Aeon មានជ័យ ដែលជាទីតាំងដែលមានសកម្មភាពលេងជាច្រើនសម្រាប់គ្រប់វ័យផងដែរ។
២. Kid’s slide
Kid’s slide នេះគឺចុះពីជាន់ទី២ រហូតដល់ជាន់ទី៣ សម្រាប់កុមារអាយុក្រោម១២ ឆ្នាំ។
៣. Sky Bridege
ស្ពានកញ្ចក់ដែលមានប្រវែង៤០ ម៉ែត្រនៅជាន់ទី៣ អាចផ្ទុកមនុស្សបានរហូតដល់ទៅ២០០ នាក់ក្នុងពេកតែមួយផងដែរ។
អ្វីដែលកាន់តែពិសេសសម្រាប់ការតុបតែងផ្នែកខាងក្នុងសុទ្ធសឹងតែបង្ហាញពីសិល្បៈបុរាណខ្មែរផងដែរ។ ក្នុងនោះដែរផ្សារ Aeon3 បានសហការណ៍ជាមួយសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈភ្នំពេញ ដើម្បីរៀបចំបង្ហាញរបាំបុរាណខ្មែរនិងលិល្បៈដ៏ទៃទៀតជាងរៀងរាល់១ខែម្ដងផងដែរ។ ដោយសិល្បៈទាំងនោះរួមមានសិល្បៈល្ខោនស្បែកធំ សិល្បៈគំនូររបស់កុមារ រួមជាមួយនិងគំនូរឌីជីថលផ្សេងៗទៀត ដែលសុទ្ធសឹងតែជាស្នាដៃនៅក្នុងស្រុក ផលិតដោយស្នាដៃកូនខ្មែរតែម្ដង។
គួររំលឹកឡើងវិញផងដែរថាផ្សារទំនើប Aeon3 នេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែនឬហៅថា ផ្លូវ ៦០ ម៉ែត្រ និងមានអគារកម្ពស់ ៥ ជាន់។ ខណៈផ្សារនេះនឹងក្លាយជាមជ្ឈមណ្ឌលហាងលក់ទំនិញទំនើបនិងធំបំផុតនៅភាគខាងត្បូងរាជធានីភ្នំពេញដែលមានហាងចំនួន ២៥០ហាង។ ដោយសាងសង់នៅលើកផ្ទៃដីសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េ ក្នុងទំហំទឹកប្រាក់ប្រមាណជា២៨៩,៦លានដុល្លារអាមេរិក ខណៈគម្រោងផ្សារថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០៕
អត្ថបទដោយ៖ ឌឿក ស្រី នុត