បញ្ចុះតម្លៃកប់! ហាងដ៏ល្បី១ នៅផ្សារទំនើប ជីប ម៉ុង ២៧១ ប្រកាសលក់សម្លៀកបំពាក់ ស្បែកជើងប្រេនៗ រហូតដល់ ៨០%
ធី ស្រីល័ក្ខ•SEPTEMBER 27 2026•575 views

ជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលមានបំណងចង់ទិញនូវសម្លៀកបំពាក់ ស្បែកជើង និងការបូបស្អាតៗដែលមានគុណភាពខ្ពស់ជាមួយតម្លៃធូរថ្លៃ ពេលនេះត្រៀមលុយឲ្យហើយទៅ ខណៈនៅផ្សារទំនើប ជីប ម៉ុង ២៧១ ប្រកាសលក់បញ្ចុះតម្លៃសម្លៀកបំពាក់ ស្បែកជើងបុរសនារី ម៉ាក់ល្បីៗបញ្ចុះតម្លៃកប់។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ Chip Mong 271 Mega Mall បានឲ្យដឹងថា Adidas លេងឈុតធំហើយដោយមានប្រម៉ូសិន 80% OFF គ្រប់មុខទំនិញទាំងអស់ដូច្នេះអ្នកណាដែលកំពុងចង់បាន Adidas តម្លៃពិសេស ដល់ពេលហើយណា មក Shopping នៅ pop up ADIDAS CLEARANCE SALE ទាំងអស់គ្នានៅក្នុងផ្សារ Chip Mong 271 Mega Mall ចាប់ពីថ្ងៃទី២៣ កញ្ញា ដល់ ថ្ងៃ០១ តុលា ឆ្នាំ២០២៦ ។

796276617 1609480737302795 2512437524379634515 N

ជាមួយគ្នានោះដែរ ក្រៅពីមានប្រ៉ូមូសិនខ្នាតយក្សទៅលើប្រេន Adidas រដូវកាលភ្ជុំបិណ្ឌឆ្នាំនេះ ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បាននាំយកបរិយាកាសដ៏ស្រស់បំព្រង និងមន្តស្នេហ៍នៃ «ខេត្តបាត់ដំបង» មកទទួលស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាសកម្មភាពពិសេសៗនៅក្នុងព្រឹត្តិការណ៍នេះមានដូចជាការលក់ទំនិញបញ្ចុះតម្លៃពិសេស, ការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់,ការសម្តែងសិល្បៈបុរាណ,ការរៀនធ្វើនំខ្មែររួមទាំងមានសកម្មភាពផ្សេងៗជាច្រើនទៀតផងដែរ៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia