ប្រយ័ត្នអស់លុយពីកុង! អ្នកប្រើiPhone បញ្ឈប់សកម្មភាព៥នេះជាបន្ទាន់ បើមិនចង់អស់លុយពីកុង
Toeuy HongAPRIL 20 20262.2 K views

នៅក្នុងការប្រើប្រាស់ ទូរស័ព្ទiPhone ប្រចាំថ្ងៃ មានសកម្មភាពមួយចំនួនដែលអ្នកបានធ្វើទាំងមិនដឹងខ្លួនហើយសកម្មភាពទាំងនោះវាអាចហុចឱកាសឲ្យhacker អាចមានឱកាសhackយកលុយពីគណនីធនាគាររបស់អ្នកគ្មានសល់។

 

ខាងក្រោមនេះគឺជាសកម្មភាពធំៗដែលអ្នកប្រើប្រាស់iPhone ធ្វើដោយមិនដឹងហើយវាអាចបើកដៃឲ្យក្រុមហ៊ុនHacker លួចលុយពីកុងធនាគាររបស់អ្នកបាន។

 

. ចុចចូលLink ដែលគេបន្លំ

ត្រង់នេះអ្នកអាចចុចចូលទៅLink ក្នុងអត្ថបទឬសារដែលជនខិលខូចបានប្រើប្រាស់ដើម្បីបន្លំក្នុងការយកទិន្នន័យដើម្បីចូលទៅកុងធនាគាររបស់អ្នក ដូចជាlink Email មើលទៅប្រើដូចជាធនាគាររបស់អ្នកផ្ញើរសារមកអ្នក ហើយបើអ្នកចុចចូលនិងបំពេញUsername និងលេខសម្ងាត់នោះអ្នកអាចបើកឲ្យដៃឲ្យhacker លួចលុយក្នុងគណនីធនាគារ។ ដូច្នេះសូមកុំចុចចូលLink ផ្ដេសផ្ដាស។

 

. Download App ក្លែងក្លាយឬមិនផ្លូវការ

 App នៅខាងក្រៅ App Store App បន្លំជាApp ធនាគារ, Wallet, Investment ហើយពេលអ្នកlogin ចូលAppទាំងនេះ គេអាចលួចយកព័ត៌មានក៏ដូចជាតាមដាននូវសកម្មភាពរបស់អ្នកដើម្បីឈានដល់ការលួចលុយក្នុងកុងរបស់អ្នក។

 

. ការប្រើប្រាស់ Wi-Fi សាធារណៈ

 ការប្រើប្រាស់ Wi-Fi សាធារណៈដែលមិនមានលេខសម្ងាត់គឺអាចបង្កជាហានិភ័យដល់អ្នកប្រើប្រាស់ទូរស័ព្ទ ពោលគឺក្រុមHacker អាចទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅពេលដែលអ្នកប្រើប្រាស់Wi-Fiដែលគ្មានសុវត្ថិភាព។

 

. ការព្រងើយកន្តើយក្នុងការUpdate iOS

  ការព្រងើយកន្តើយក្នុងការUpdate iOS ក៏ជាបញ្ហាមួយដែលធ្វើឲ្យទូរស័ព្ទរបស់អ្នកមិនមានសុវត្ថិភាពនោះទេ។ ដូច្នេះអ្នកត្រូវធ្វើការUpdate iOS ឲ្យបានទៀតទាត់ដើម្បីការពារសុវត្ថិនៃទូរស័ព្ទេបស់អ្នក។

 

. ការប្រើប្រាស់លេខសម្ងាត់ខ្សោយឬលេខសម្ងាត់ដដែលៗ

ការប្រើប្រាស់លេខសម្ងាត់ខ្សោយពេកឬប្រើប្រាស់លេខសម្ងាត់ឡើងវិញគឺអាចមានហានិភ័យដល់កុងធនាគាររបស់អ្នក។ ត្រង់នេះអ្នកខ្លះប្រើប្រាស់លេខសម្ងាត់តែមួយសម្រាប់Email, App ធនាគារ និងបណ្ដាញសង្គមនានាជាដើម។ ការធ្វើបែបនេះគឺមានហានិភ័យណាស់ ពោលគឺបើលេខសម្ងាត់ត្រូវបែកធ្លាយនោះគណនី បណ្ដាញសង្គម គណនីធនាគារ និងEmail របស់អ្នកក៏គេអាចដឹងបានទាំងអស់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia