វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដាដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា បានប្រែក្លាយទៅជាសាកលវិទ្យាល័យជាផ្លូវការដោយទទួលស្គាល់ដោយរដ្ឋាភិបាលនេះបើយើងតាមគេទំព័រផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
បើយោងតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ត្រូវបានទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដាទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដាដែលសរសេរជាអក្សរកាត់ ស.ព.អ និងជាភាសាអង់គ្លេស ACLEDA University of Business សរសេរជាអក្សរកាត់ថា AUB។
សាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដាធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញបត្រជាន់ខ្ពស់ដែលមានហាមវិទ្យាល័យចំនួន៥ដូចខាងក្រោមនេះ៖
១. ហាមវិទ្យាល័យហិរញ្ញវត្ថុនិងគណនេយ្យ
២. មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច
៣. មហាវិទ្យាល័យពាណិជ្ជសាស្រ្ត
៤. មហាវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត
៥. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្តនិងភាសា
គួរបញ្ជាក់ផងដែរ សាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា មានទីតាំងមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមអន្លូងក្ងាន សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញហើយសាកលវិទ្យាល័យនេះគឺជាបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដាផ្ទាល់៕