ប្រយ័ត្ន! ធនាគារ អេស៊ីលីដា ប្រកាសឲ្យពលរដ្ឋប្រយ័ត្នពីល្បិចបោកមួយនេះ ចៀសវាងគេបោកយកលុយពីកុង
Toeuy HongJUNE 16 20262.7 K views

 នៅថ្ងៃនេះ ធនាគារ អេស៊ីលីដា ទើបតែចេញសេចក្ដីប្រកាសឲ្យពលរដ្ឋខ្មែរដែលជាអតិថិជនរបស់ធនាគារ អេស៊ីលីដា បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចដែលបន្លំធ្វើជាបុគ្គលិក ធនាគារ អេស៊ីលីដាដើម្បីបោកយកលុយបងប្អូន

 

នៅក្នុងសេចក្ដីប្រកាស ធនាគារ អេសីលីដា បានណែនាំថាសូមកុំធ្វើតាមការណែនាំរបស់ជនទាំងនោះជាដាច់ខាត។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មិនដែលតម្រូវឱ្យអតិថិជនបង់ថ្លៃសេវាក្រៅផ្លូវការ ឬផ្ទេរប្រាក់ទៅកាន់គណនីបុគ្គលណាម្នាក់ឡើយ ទោះបីជាជននោះអះអាងថាជាបុគ្គលិកធនាគារក៏ដោយ។


សូមចងចាំថាបុគ្គលិករបស់ ធនាគារ អេស៊ីលីដា នឹងមិនទាក់ទងអតិថិជនតាមលេខទូរសព្ទ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីសួរអំពីលេខគណនី, លេខសម្ងាត់ផ្ទាល់ខ្លួន, លេខសម្ងាត់ផ្ញើតាមសារ (OTP), ឬព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាដាច់ខាត។ ធនាគារក៏មិនទាក់ទងលោកអ្នក ដើម្បីស្នើសុំឱ្យធ្វើប្រតិបត្តិការសេវាណាមួយឡើយ។

 

សូមបញ្ជាក់បន្ថែមផងដែរថាលេខ OTP គឺជាទ្វាចុងក្រោយក្នុងការការពារកុងធនាគាររបស់អ្នក ដូច្នេះអ្នកមិនត្រូវបង្ហាញលេខនេះទៅឲ្យអ្នកណាម្នាក់ដឹងឡើយបើមិនចង់ខាតបង់លុយព្រោះពេលជនខិលខូចបានលេខនេះហើយនោះគេនឹងអាចចូលក្នុងកុងធនាគាររបស់អ្នកនិងយកលុយពីកុងរបស់អ្នកគ្មានសល់ឡើយ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia