នៅថ្ងៃនេះ ធនាគារ អេស៊ីលីដា ទើបតែចេញសេចក្ដីប្រកាសទៅដល់អតិថិជនរបស់ខ្លួនទាំងអស់ដែលកំពុងប្រើប្រាស់សេវាធនាគារ អេស៊ីលីដាឲ្យមានការប្រុងប្រយ័ត្នចំពោះល្បិចឆបោកថ្មីដែលជនខិលខូចបានប្រើប្រាស់ដើម្បីឆបោកលុយអ្នកប្រើប្រាស់សេវាធនាគារ។
នៅក្នុងសេចក្ដីប្រកាសលើហ្វេសប៊ុកផេករបស់ធនាគារ អេស៊ីលីដាបានឲ្យដឹងថា ថ្មីៗនេះមានការផ្ញើសារក្លែងបន្លំ ទៅក្នុងទូរសព្ទ (SMS) ឬអ៊ីម៉ែល ដើម្បីប៉ុនប៉ងចូលយកព័ត៌មានគណនីរបស់លោកអ្នក។
ដូច្នេះប្រសិនបើលោកអ្នក បានទទួលការស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មានគណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត។ សូមមើលរូបភាពខាងក្រោមដែលជាសារផ្ញើមកទូរស័ព្ទរបស់អ្នកដើម្បីឆបោក។
ធនាគារក៏បានបញ្ជាក់ផងដែរថា បុគ្គលិករបស់ធនាគារ អេស៊ីលីដា នឹងមិនទាក់ទងលោកអ្នកសួរអំពីលេខគណនី ឬព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក តាមរយៈសារ SMS, អ៊ីម៉ែល ឬទូរសព្ទនោះទេ។ ដើម្បីទទួលចំណេះដឹងសុវត្ថិភាពផ្ទាល់ខ្លួន និងរបៀបក្នុងការជៀសវាង ព្រមទាំងបង្ការពីការឆបោក (Phishing Scams សូមចុចអាននៅទីនេះ៕