បច្ចុប្បន្ន អ្នកប្រើប្រាស់សេវាធនាគារ ត្រូវប្រុងប្រយ័ត្នខណៈមានការឆបោកតាមអនឡាញច្រើនបែបច្រើនដែលជនខិលខូចអាចប្រើប្រាស់ក្នុងការឆបោកយកលុយអ្នកពីកុងធនាគារ។ ជាក់ស្ដែងថ្ងៃនេះធនាគារ អេស៊ីលីដាបានប្រកាសពីវិធីការពារខ្លួនដើម្បីចៀសវាងពីការឆបោក។
នៅក្នុងសេចក្ដីប្រកាស ធនាគារ អេស៊ីលីដា បានបង្ហាញថាជនឆបោកបន្លំជាសំឡេងនិងទូរស័ព្ទមកលោកអ្នក។ ត្រង់នេះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិកធនាគារ ហើយហៅទូរស័ព្ទមកកាន់អ្នកនិងប្រើប្រាស់ល្បិចផ្សេងៗដើម្បីទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នករហូតអាចឈានដល់ការhackលុយរបស់អ្នកពីកុងធនាគារ។
ចំណែកការឆបោកមួយទម្រង់គឺការប្រើប្រាស់កម្មវីធីពីភាគីទី៣ ដែលមិនគួរឲ្យទុកចិត្តក្នុងនោះមានដូចជា កម្មវិធី PAI និងPaiPay ជាដើម។ ធនាគារ អេស៊ីលីដាក៏បានណែនាំឲ្យផ្ទៀងផ្ទាត់អត្តសញ្ញាណនិងត្រូវគិតឲ្យច្បាស់មុននឹងធ្វើផ្ញើប្រាក់ដើម្បីចៀសវាងចាញ់បោកគេអស់លុយពីកុង។ ដើម្បីប្រើប្រាស់App ធនាគារ ឲ្យមានសុវត្ថិភាពនិងដឹងពីវិធីការពារសូមចុចអាននៅទីនេះ។


