ប្រើសេវាកម្ម អេស៊ីលីដា យូរហើយតិចអត់ស្គាល់! នេះគឺជាម្ចាស់ភាគហ៊ុនធំទាំង ៩ របស់ធនាគារ អេស៊ីលីដា
Pov SaruFEBRUARY 27 202618 views

អេស៊ីលីដា គឺជាធនាគារខ្មែរដ៏ចំណាស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយដោយមាន បណ្ឌិត អ៊ិន ចាន់នី ជាអភិបាល ព្រមទាំងជានាយកប្រតិបត្តិ គ្រប់គ្រង និងដឹកនាំធនាគារទាំងមូល។ បច្ចុប្បនេះមានមនុស្សច្រើនណាស់ដែលបានស្គាល់និងកំពុងប្រើប្រាស់សេវាកម្មរបស់ធានាគារមួយនេះរហូតជាប់ឈ្មោះជាកំពូលធនាគារដ៏ធំបំផុតមួយ នៅក្នុងចំណោមធនាគារធំៗមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះ គឺជាកំពូភាគហ៊ុនិកធំៗ ទាំង៩ ដែលឈរនៅពីក្រោយភាពរឹងមាំរបស់ធនាគារ អេស៊ីលីដា៖


១. AFT មានភាគហ៊ុនចំនួន ២៨.៣២%៖ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ (AFT) គឺជាអ្នកបន្តវេនពី អង្គការ អេស៊ីលីដា ដែលធ្វើសកម្មភាពជាប្រយោជន៍ដល់ជនទូទៅ និងមិនអនុវត្តគោលបំណងចម្បង ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មឯកជនផ្ទាល់ខ្លួនឡើយ។ 

 

២. SMBC មានភាគហ៊ុនចំនួន ១៨%៖ SMBC គឺជាធនាគារជប៉ុនធំមួយ ដែលប្រតិបត្តិការទូទាំងពិភពលោក។ SMBC បានវិនិយោគធនធានរបស់ខ្លួនយ៉ាងសកម្មក្នុងប្រទេសជាច្រើននៅតំបន់អាស៊ី ដែលមានសក្តានុពលរីកចម្រើនខ្លាំង ។ ដើម្បីផ្តល់ជូនអតិថិជនរបស់ធនាគារ អេស៊ីលីដា ទទួលបាននូវសេវាកម្មហិរញ្ញវត្ថុសមាហ័រណកម្មបានល្អប្រសើរ SMBC បានផ្តល់អ្នកជំនាញជាន់ខ្ពស់មកបម្រើការជាទីប្រឹក្សានៅក្នុងផ្នែកសាជីវកម្មអន្តរជាតិរបស់ធនាគារ អេស៊ីលីដា ចាប់តាំងពីឆ្នាំ២០១៣ ។

 

៣. ភាគហ៊ុននិកសាធារណៈ មានភាគហ៊ុនចំនួន ១៧.៤១%៖ ភាគហ៊ុនិកសាធារណៈ គឺជាភាគហ៊ុនិក ដែលបានទិញភាគហ៊ុន ធនាគារ អេស៊ីលីដា ដែលបានបោះផ្សាយលក់នៅលើផ្សារមូលបត្រកម្ពុជា ក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ។

 

៤. CFIBRED មានភាគហ៊ុនចំនួន ១២.១២%៖ ដោយ COFIBRED គឺជាបុត្រសម្ព័ន្ធពេញលេញរបស់ BRED BanquePopulaire ។ ភាគហ៊ុនរបស់ Cfibred បានមកពីបុត្រសម្ព័ន្ធ និងស្ថាប័នដែលពាក់ព័ន្ធចំនួនជាង ៤៥ ក្នុងវិស័យធនាគារ ធានារ៉ាប់រង អ៊ីខុមមើស និង/ឬក្រុមហ៊ុនហិរញ្ញវត្ថុ ។ បុត្រសម្ព័ន្ធ និងស្ថាប័នដែលពាក់ព័ន្ធទាំងនេះស្ថិតនៅទូទាំងពិភពលោក ។

 

៥. ORIX មានភាគហ៊ុនចំនួន ១២.១២%៖ ដោយ ORIX គឺជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុ និងវិនិយោគ និងធ្វើប្រតិបត្តិការអាជីវកម្មលើ៦វិស័យ រួមមាន៖ សេវាកម្មហិរញ្ញវត្ថុ សាជីវកម្ម ភតិសន្យាហិរញ្ញវត្ថុ អចលនទ្រព្យ វិនិយោគ និងប្រតិបត្តិការសេវាលក់រាយ និងអាជីវកម្មក្រៅប្រទេស ។

 

៦. ភាគហ៊ុនដែលធ្វើនិយ័ត្នកម្មពី ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី មានភាគហ៊ុនចំនួន ៥.៧៥%៖ ភាគហ៊ុនិកដែលធ្វើនិយ័តកម្ម ពីក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី គឺជាភាគហ៊ុនិកដែលតម្រូវឱ្យធ្វើនិយ័តកម្ម ពីក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី។

 

៧. NHTPE Rumdul មានភាគហ៊ុនចំនួន ៣.៥%៖ NHTPE Rumdul គឺជាមូលនិធិភាគហ៊ុនឯកជនជាក់លាក់មួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ Morgan Stanley។ 

 

៨. TMF មានភាគហ៊ុនចំនួន ១.៤៤%៖ TMF ជាមូលនិធិបើកដោយមានភាគហ៊ុន របស់អ្នកវិនិយោគ អ្នកមានទ្រព្យសម្បត្តិច្រើន និងអតិថិជនធនាគារឯកជននៅពាសពេញទ្វីបអឺរ៉ុប ។ សកម្មភាពចម្បងរបស់មូលនិធិនេះ ផ្តោតលើការបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារធុនតូច និងមធ្យម ដែលមានឯកសារបញ្ជាក់ត្រឹមត្រូវ ។

 

៩. TFSF មានភាគហ៊ុនចំនួន ១.២៣%៖ TFSF (គ្រប់គ្រងដោយ Legal Owner Triodos Funds B.V.) បានបង្កើតឡើងនាឆ្នាំ២០០២ ក្នុងប្រទេសហុល្លង់ដ៍ គឺជាមូលនិធិដំបូងគេបង្អស់ និងដ៏កម្រនៅក្នុងពិភពលោក ដែលផ្តល់ឱកាសដល់សាធារណជនទូទៅក្នុងការវិនិយោគក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារធុនតូច និងមធ្យម ។

 

គួរបញ្ជាក់ថា បងប្អូនដែលជាពលរដ្ឋសាមញ្ញក៏អាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ធានាគារ អេស៊ីលីដា បានដែរគឺតាមរយៈការវិនិយោគទិញភាគហ៊ុន អេស៊ីលីដានៅលើផ្សារហ៊ុនខ្មែរ។ ដូច្នេះសម្រាប់់បងប្អូនដែលមានចំណាប់អារម្មណ៍តែមិនដឹងគួរចាប់ផ្ដើមបែបណា អាចចូលរៀនជំនាញវិនិយោគផ្សារហ៊ុននៅ Baksey Acamdemy អាចចុះឈ្មោះចូលរៀនតាមរយៈ៖ https://bakseyacademy.com/courses/stock-market-incomemarket-income។ មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy ឬលេខទូរស័ព្ទ ០៨៩ ៤៤៦ ៤៣៨៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia