នេះគឺជាដំណឹងដ៏ក្រៀមក្រំបំផុត ដោយឯកឧត្តម ជា ចាន់តូ ដែលជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានទទួលមរណៈភាពក្នុងជន្មាយុ ៧៣ឆ្នាំ។ ខាងក្រោមនេះ គឺជាប្រវត្តិ និងស្នាដៃធំៗ ដែលឯកឧត្តមបានបន្សល់ទុក៖
នៅក្នុងឆ្នាំ ១៩៩៨ ឯកឧត្តម ជា ចាន់តូ ត្រូវបានតែងតាំងជាទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែជួបវិបត្តិហិរញ្ញវត្ថុអាស៊ី។ ក្នុងនាមជាទេសាភិបាលឯកឧត្តមបានដឹកនាំកំណែទម្រង់ជាច្រើនក្នុងវិស័យធនាគារនិងបានពង្រឹងប្រព័ន្ធធនាគារនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ។
នៅក្នុងតំណែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តមត្រូវបានទទួលស្គាល់និងការស្ងើចសរសើរដោយបណ្តាលធនាគារកណ្តាលក្នុងតំបន់និងសកលលោកថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឱ្យមានភាពធន់និងការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា។ ដោយនៅក្នុងនោះឯកត្តម ជា ចាន់តូ មានសមទ្ធិផលធំៗដូចជា៖
គួរជម្រាបថា ដោយសារមានស្នាដៃដ៏ឆ្នើមក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនិងហិរញ្ញវត្ថុក្នុងតំបន់ ឯកឧត្ត ជា ចាន់តូ ក៏ធ្លាប់បានទទួលបាននៅរង្វាន់ធនាគារកណ្តាលឆ្នើមប្រចាំអាស៊ីប៉ាស៊ីហ្វិកក្នុងចំណោមទេសាភិបាលចំនួន៥ នៅជុំវិញពិភពលោកផងដែរ៕