ចេញរូបរាងបណ្ដើរៗហើយ ស្ងាត់ៗព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០%
Bunthoeun KoemMARCH 29 2023345 views

គម្រោងព្រលានយន្តហោះអន្តរជាតិ សៀមរាបដែលប្រើទុនវិនិយោគប្រមាណ៨៨០លានដុល្លារ សម្រេចបាន៩០ភាគរយហើយ។  នេះបើយោងតាមការចេញផ្សាយរបស់លោកស្រី សេង សុមេត្តា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។​

313344470 5944850832239018 2593433842062973326 N

តាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការលោកស្រី អនុរដ្ឋលេខាធិការ បានបញ្ជាក់យ៉ាងដូច្នេះថា "គិតត្រឹមថ្ងៃទី២៨ ខែមីនានេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០% តាមផែនការគ្រោងទុក និងត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បងនៅខែឧសភា សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខ"។

337380424 743159240649037 1801335819126534488 N

គួររំលឹកឡើងវិញថា ​ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរនេះ មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្គ។ ចាប់ផ្ដើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​ ១៥ ខែមីនា ឆ្នាំ ​២០២០ ដោយសង់នៅលើ​ផ្ទៃដី​ទំហំ ៧០០,០៦​ហិកតា និង​បែង​ចែកជា ៣ ​ដំណាក់កាល មាន​ទុនវិនិយោគ ៨៨០ ​លាន​ដុល្លារ ក្នុងនោះ​ទឹកប្រាក់​ជាង ៥០០​ លាន​ដុល្លារ​ត្រូវ​ចំណាយ​ក្នុងដំណាក់កាល​ទី​ ១ និង​ទី​ ២​។

យោងតាមរបាយការណ៍ ព្រលានយន្ដហោះថ្មីនេះ គឺស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់៕

338432995 918787696024988 6015793469200631044 N

338178008 614229083579940 7383598210771508511 N

338493714 1952224421805779 8122266039981841637 N

338374587 1718934861855483 3497204875060197037 N

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia