ក្រសួងអប់រំ ប្រកាសផ្តល់អាហារូបករ.ណ៍ពេញថ្លៃ រៀននៅសាលា ACE ចំនួន២ពា.ន់កន្លែង ដល់សិស្សថ្នាក់ទី១២
Ping Chou EngSEPTEMBER 2 2024463 views

ក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ព្រមទាំងសាលា អន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) នឹងផ្តល់អាហារូបករណ៍ពេញថ្លៃ ចំនួន ២០០០ ​កន្លែងដល់សិស្សថ្នាក់ទី១២ ដើម្បីរៀនវគ្គសិក្សាត្រៀមចូលប្រឡងបាក់ឌុបនាពេលឆាប់ៗខាងមុខនេះដោយសិស្សស្រី និងសិស្សនៅតាមបណ្តាខេត្តត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យស្នើសុំ។​

អាហារូបករណ៍នេះអាចធ្វើការដាក់ពាក្យ និងទទួលព័ត៌មានលម្អិតបន្ថែមតាមរយៈវេបសាយ http://acecambodia.org/ACEScholarship ដោយរយៈពេលនៃការដាក់ពាក្យចាប់ពីថ្ងៃទី ០១-១២ ខែកញ្ញា ២០២៤ និងការប្រកាសលទ្ធផលនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ចំពោះសិស្សជ័យលាភីអាចជ្រើសរើសចូលរៀននៅសាខាណាមួយនៃសាលាអន្តរជាតិ ACE ឬសាលា​ AusCam Academy ឬសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច។ ក្នុងនោះកាលវិភាគសិក្សាគឺនៅ ចុងសប្តាហ៍និងចាប់ផ្តើមចូលរៀននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។

គួរបញ្ជាក់ផងដែរថាកម្មវិធីអាហារូបករណ៍នេះគឺជាកិច្ចការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្សដែលមានគុណភាព ក្រោមការគាំទ្រពីគ្រឹះស្ថានសិក្សាចំនួន២ខាងលើសហការជាមួយក្រសួងអប់រំកម្ពុជាកម្មវិធីនេះត្រូវបានបង្កើតឡើងក្រោមប្រធានបទ “យុវជនដើម្បីការអប់រំ”

457800577 914562114030546 3136973379252649119 N

អត្ថបទដោយ៖ ពីង  ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia