ព្រះអង្គម្ចាស់ Abdul Mateen បុត្រានៃសេ្តចព្រុយណេដារូស្សាឡាម ដែលជាព្រះរាជាណាចក្រសម្បូរទៅដោយឧស្ម័នធម្មជាតិនិងប្រេងកាត ហើយជាប្រទេសអ្នកមានបំផុតមួយនៅភូមិភាគអាស៊ីយើងនេះ។ ប្រសូតក្នុងគ្រួសាររាជវង្ស មានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារ ព្រះអង្គម្ចាស់រូបសង្ហា មានសមត្ថភាពពិសេសៗជាច្រើនក្នុងវ័យ៣១ព្រះវស្សានេះ។
ប្រថាប់នៅក្នុងព្រះរាជរាំងធំជាងគេក្នុងលោក រាជបុត្រទី៤ រូបនេះប្រសូតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩១ និងបានទទួលការសិក្សាអប់រំថ្នាក់បឋមសិក្សា នៅសាលា St. Andrew និងបានបន្តថ្នាក់មធ្យមសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្រ្តស៊ុលតង់ដែលជាសាលាកំពូលរបស់ព្រុយណេ។ ទ្រង់បានទទួលបរិញ្ញាបត្រសិល្បៈផ្នែកនយោបាយអន្តរជាតិពីមហាវិទ្យាល័យ King's College ចក្រភពអង់គ្លេសនិងថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈសិក្សាអន្តរជាតិនិងការទូតពីសកលវិទ្យាល័យទីក្រុងឡុងដ៍។
មិនត្រឹមតែប៉ុណ្ណោះព្រះអង្គធ្លាប់បានហ្វឹកហាត់កងទ័ព កាលពីទ្រង់មានវ័យត្រឹម១៩ព្រះវស្សា និងក្លាយជាអនុសេនីយទោនៅឆ្នាំ២០១១ ជាអនុសេនីយឯកនៅឆ្នាំ២០១២ និងក្លាយជាឧត្តមសេនីយក្នុងឆ្នាំ២០២១ ។ ក្រៅអំពីជំនាញជានាយទាហាននេះដែរ ព្រះអង្គគឺកីឡាករ Polo តំណាងឱ្យព្រុយណេក្នុងព្រឹត្តិការណ៍ស៊ីហ្កេមអាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៩ ទៀតផង។ ក្រៅពីនេះទ្រង់មានជំនាញគ្រប់គ្រាន់ក្នុងការបើកយន្តហោះនិងឧទ្ធម្ភាគចក្រក្រោយទទួលបានរង្វាន់ RAF Wing Badge ដែលបញ្ជាក់់ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជាអ្នកបើកបរយន្តហោះមួយរូប។
គួរជម្រាបផងដែរថាព្រះអង្គម្ចាស់ Abdul Mateen Brunei ត្រូវបានគេចាត់ទុកថាជារាជវង្សរូបសង្ហានិងមានប្រជាប្រិយភាពបំផុតមួយរូបនៅអាស៊ី ដែលមានអ្នកតាមដាននៅលើបណ្តេញសង្គម Instagram របស់ទ្រង់រហូតដល់២.៣លាននាក់គិតត្រឹមថ្ងៃនេះ៕
អត្ថបទដោយ៖ ពីង ជូអេង