ក្នុងការទិញលក់អចលនទ្រព្យ ភាគហ៊ុន និងទ្រព្យផ្សេងៗ កន្លងមក ពលរដ្ឋខ្មែរយើងតែងតែមានការព្រួយបារម្ភខ្លាចហានិភ័យដូចជា ខ្លាចមិនទទួលបានប្រាក់ ឬប្លង់ និងការផ្ទេរកម្មសិទ្ធិជាដើម ប៉ុន្ដែពេលនេះ លែងមានជាបញ្ហាចោទទៀតហើយ ខណៈដែលធនាគារ ABA បញ្ចេញសេវាកម្មថ្មីមួយឈ្មោះថា ABA Escrow ដែលជាសេវាកម្ម ជួយផ្ដល់សុវត្ថិភាពដល់ការទិញលក់អចលនទ្រព្យ ភាគហ៊ុន និងទ្រព្យផ្សេងៗដោយសុវត្ថិភាព។
ABA បានបញ្ចេញសេវាកម្ម ABA Escrow នេះឡើង បន្ទាប់ពីខ្លួនទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច ធ្វើជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម។
សេវា ABA Escrow គឺផ្ដល់នូវមធ្យោបាយជាទីទុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុត ក្នុងការពារផលប្រយោជន៍របស់លោកអ្នក ហើយធានាថា ប្រតិបត្តិការលក់ដូររបស់លោកអ្នក ប្រព្រឹត្តទៅដោយជោគជ័យ ជាពិសេសក្នុងការទិញលក់អចលនទ្រព្យ ភាគហ៊ុន និងទ្រព្យផ្សេងៗទៀត ដោយសេវា ABA Escrow ដើរតួជាភាគីទីបី ដោយរក្សាទុកលុយ ឬឯកសារប្លង់ទ្រព្យផ្សេងៗ រហូតដល់ភាគីទាំងសងខាង បានបំពេញកាតព្វកិច្ចរៀងៗខ្លួនរួចរាល់តាមលក្ខខណ្ឌដែលបានព្រមព្រៀង។
ABA Escrow គឺជាមធ្យោបាយផ្ដល់នូវសុវត្ថិភាពជូនលោកអ្នក ព្រោះលោកអ្នកប្រាកដថា ប្រតិបត្តិការ នឹងមានដំណើរការយ៉ាងមានសុវត្ថិភាព និងរលូន ដោយលែងបារម្ភពីហានិភ័យ ខ្លាចមិនទទួលបានប្រាក់ពីការលក់ដូរ ឬបញ្ហាផ្ទេរប្លង់ ឬកម្មសិទ្ធិទៀតហើយ។
យើងអាចនិយាយបានថា ABA Escrow ផ្ដល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់។ ជាក់ស្ដែង ABA Escrow នឹងរក្សាទុកទឹកប្រាក់ទូទាត់របស់អ្នកទិញ នៅក្នុងគណនីធនាគារពិសេសមួយ រហូតដល់ភាគីទាំងពីរបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកតាមការព្រមព្រៀង។
លើសពីនេះ នៅពេលភាគីទាំងពីរបញ្ជាក់ថា លក្ខខណ្ឌនៃប្រតិបត្តិការត្រូវបានបំពេញចប់សព្វគ្រប់ នោះប្រាក់ទូទាត់នឹងបញ្ចេញពីគណនី Escrow ទៅឲ្យអ្នកលក់។ ក្នុងការរៀបចំនេះ សេវាកម្ម Escrow ដើរតួជាទីតាំងមានសុវត្ថិភាពមួយ សម្រាប់រក្សាទុកប្រាក់របស់អ្នកទិញ ហើយបញ្ចេញប្រាក់នោះ ទាល់តែប្លង់រឹងត្រូវបានផ្ទេរ ឬកាតព្វកិច្ចជាក់លាក់ផ្សេងទៀត ត្រូវបានបំពេញដោយជោគជ័យពីភាគីអ្នកលក់។ វិធីនេះជួយបង្កើនស្រទាប់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុបន្ថែម ដោយធានានូវដំណើរការប្រតិបត្តិការប្រកបដោយតម្លាភាព និងយុត្តិធម៌ ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
បន្ថែមពីនេះទៀតសម្រាប់ប្រតិបត្តិការដូចជា ការវិនិយោគលើអចលនទ្រព្យ និង/ឬកិច្ចព្រមព្រៀងពាណិជ្ជកម្ម គណនី Escrow ក៏ដើរតួជាយន្តការសុវត្ថិភាពផងដែរ។ គណនីនេះ រក្សាទុកទឹកប្រាក់របស់អ្នកទិញ រហូតដល់អ្នកលក់បំពេញលក្ខខណ្ឌចាំបាច់រួចរាល់ ដូចជាការផ្ទេរប្លង់រឹង ឬកិច្ចសន្យាផ្សេងៗដែលបានព្រមព្រៀង។ ការណ៍នេះ អាចកាត់បន្ថយហានិភ័យ និងធានាថា ប្រតិបត្តិការបញ្ចប់តាមលក្ខខណ្ឌដែលបានព្រមព្រៀង។
មិនតែប៉ុណ្ណោះសេវាកម្ម Escrow របស់ធនាគារ ABA ក៏អាចជួយសម្រួលយ៉ាងសំខាន់ ដល់ដំណើរការលក់ភាគហ៊ុនផងដែរ។ អ្នកលក់ ដាក់ឯកសារភាគហ៊ុនក្រុមហ៊ុនទៅក្នុងគណនី Escrow ខណៈអ្នកទិញដាក់ទឹកប្រាក់ ដែលបានព្រមព្រៀងទៅក្នុងគណនីនោះដូចគ្នា។ ទឹកប្រាក់ និងភាគហ៊ុន ត្រូវបានផ្លាស់ប្តូរទៅមករវាងអ្នកលក់ និងអ្នកទិញ លុះត្រាតែភាគីទាំងពីរបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ដូចដែលបានបញ្ជាក់ដោយភ្នាក់ងារ Escrow។ ការណ៍នេះ ការពារប្រតិបត្តិការ, កាត់បន្ថយហានិភ័យ និងផ្តល់នូវសុវត្ថិភាពផ្លូវចិត្តជូនភាគីពាក់ព័ន្ធ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសេវា ABA Escrow លោកអ្នកអាចទាក់ទងទៅលេខ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា) ឬតាមអ៊ីមែល info@ababank.com៕