ABA ទទួលបានពានរង្វាន់ចំនួន ៨ ពីក្រុមហ៊ុន VISA ពង្រឹងភាពឈានមុខក្នុងទីផ្សារកម្ពុជា
Daneth MechFEBRUARY 27 2025

ធនាគារ ABA ទទួលបានពានរង្វាន់ឈានមុខចំនួន 8 ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវា ទូទាត់បែបឌីជីថលនាំមុខគេរបស់ពិភពលោក។ ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ របស់ ABA ក្នុងការជំរុញកំណើននៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងបរិយាប័ន្នហិរញ្ញវត្ថុនៅ កម្ពុជាក្នុងឆ្នាំ 2024 ។  

ABA ទទួលបានពានរង្វាន់ទាំងនេះនៅក្នុងព្រឹត្តិការណ៍ VISA Client Appreciation 2024។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងអរគុណដល់ធនាគារទាំងអស់ ដែលបានចូលរួមចំណែកដល់ភាពរីកចម្រើននៃផលិតផល VISA ជាពិសេសការដាក់ឲ្យប្រើប្រាស់ និង ការលើកកម្ពស់ ការទូទាត់បែបឌីជីថលនៅកម្ពុជា ។  

ការយកចិត្តទុកដាក់របស់ធនាគារ ABA ចំពោះឧត្តមភាពក្នុងទីផ្សារ ត្រូវបានទទួលស្គាល់តាមរយៈ ការទទួលបានពានរង្វាន់ ចំនួន 8 ក្នុង ព្រឹត្តិការណ៍របស់ក្រុមហ៊ុន VISA នេះ៖  

  • Leadership in Consumer Debt Payment Volume;
  • Leadership in Consumer Credit Payment Volume;
  • Leadership in Credit Activation Rate;
  • Leadership in Debt Activation Rate;
  • Leadership in Spend per Active Card for VISA Debit in Affluent Segment;
  • Leadership in Total Merchant Sales Volume Growth.
  • Leadership in Active CAIDs Growth;
  • Leadership in Active Net New Acceptance Location;
  • ពានរង្វាន់ទាំងនេះគូសបញ្ជាក់សាជាថ្មីថា ABA គឺជាធនាគារឈានមុខគេ ក្នុងការទូទាត់កាតនៅកម្ពុជា។ ABA គឺជាធនាគារលេខមួយនៅក្នុងប្រទេស ផ្អែកលើបរិមាណនៃការទូទាត់កាត និងការស្គែនទូទាត់តាម KHQR សរុប ក៏ដូចជាចំនួនកន្លែងទទួលទូទាត់កាត និងតាម KHQR ច្រើនជាងគេបំផុត។​ បរិមាណដ៏ច្រើនទាំងនេះ បានធ្វើឲ្យ ABA ដើរតួនាទីយ៉ាងសំខាន់និងលេចធ្លោ ក្នុងការជំរុញប្រតិបត្តិការឌីជីថលទូទាំងប្រទេស។ 

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia