ធនាគារ ABA ទើបចេញសេចក្ដីប្រកាសព័ត៌មាននៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនពីការបិទម៉ោងប្រតិបត្តិការនូវសាខារបស់ខ្លួននៅអំឡុងចុងខែធ្នូឆ្នាំ២០២៤នេះ។
បើយោងតាមហ្វេសប៊ុកផេករបស់ធនាគារ ABA បានឲ្យដឹងថាសាខាធនាគារ ABA (លើកលែងសាខាអ៊ីអន 2 និងអ៊ីអន 3) នឹងបិទប្រតិបត្តិការមុនម៉ោង នៅថ្ងៃអង្គារ ទី31 ខែធ្នូ ឆ្នាំ2024 ចាប់ពីម៉ោង4:00 រសៀល និងផ្អាកដំណើរការពេញមួយថ្ងៃ នៅថ្ងៃពុធ ទី01 ខែមករា ឆ្នាំ2025 ដើម្បីធ្វើការរៀបចំការងារដំណាច់ឆ្នាំ។ សាខានឹងដំណើរការឡើងវិញចាប់ពីថ្ងៃព្រហស្បតិ៍ ទី02 ខែមករា 2025 តទៅ។
គួរបញ្ជាក់ផងដែរថាធនាគារABA បិទប្រតិបត្តិការសេវាធនាគារតែនៅតាមសាខាប៉ុណ្ណោះ ចំពោះសេវាធនាគារ តាម App ធនាគារគឺបងប្អូននៅប្រើប្រាស់បានធម្មតានិងទីតាំងស្វ័យសេវាតាមទូATM គឺបងប្អូននៅតែប្រើប្រាស់បានធម្មតាដូចគ្នា៕


