ធនាគារ ABA ដាក់ដំណើរការកម្មវិធីផ្តល់ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយរបស់ក្រុមហ៊ុន TotalEnergies
Daneth MechFEBRUARY 28 2025

ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាអ្នកនាំមុខនៃផ្នែកដំណោះស្រាយឌីជីថល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. (“TEMC”) ដែលជាក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារយូ ហើយបានបើកដំណើរការស្ថានីយចែកចាយរាយថ្មី និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TotalEnergies France​ ជាក្រុមហ៊ុនថាមពលដែលផលិត និងធ្វើទីផ្សារថាមពលជាលក្ខណៈ សកល។ កិច្ចសហការនេះធ្វើឡើង ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ និង ដល់អតិថិជនរបស់ TEMC តាមរយៈកម្មវិធីផ្តល់ ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយពិសេសមួយ។ 

នៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ 2025 អ្នកតំណាងពីភាគីទាំងសងខាង និងក្រុមការងារបានចូលរួមកម្មវិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានេះ។ កម្មវិធីនេះផងដែរ ក៏បានដើរតួជាវេទិកាសម្រាប់ក្រុមការងារ ABA ផ្តល់ព័ត៌មានដល់អតិថិជនរបស់ TEMC រួមមានតំណាងអ្នកលក់បន្ត និងដៃគូចែកចាយ អំពីលក្ខណៈជាក់លាក់របស់កម្មវិធី។  

Photo 2025 02 28 10 12 53

ក្រោមអនុស្សរណៈយោគយល់គ្នានេះ ABA នឹងផ្តល់ជូននូវឥណទាន និងសេវាកម្មផ្តាច់មុខដូចជាសេវាធនាគារសម្រាប់តម្រូវការអាជីវកម្ម រំហូរសាច់ប្រាក់/ឥណទានសម្រាប់ទុនបង្វិល និងឥណទានសម្រាប់ពង្រីកអាជីវកម្មដល់អតិថិជនរបស់ TEMC។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីអនុញ្ញាតឲ្យអាជីវកម្មបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេបានឆាប់រហ័សសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ឬគម្រោងពង្រីកអាជីវកម្ម។ 

Photo 2025 02 28 10 13 52

លោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA បានសង្កត់ធ្ងន់ទៅលើភាពបត់បែននៃកម្មវិធី និងការទទួលបានសាច់ប្រាក់យ៉ាងឆាប់រហ័ស ដែលបង្កើតឡើងក្នុងការពង្រឹងរំហូរសាច់ប្រាក់ គាំទ្រការពង្រីកស្ថានីយ៍ថ្មី ឬស្ថានីយ៍ដែលមានស្រាប់ និងផ្តល់នូវសេវាកម្មធនាគារដែលចាំបាច់។ “ភាពជាដៃគូសហការនេះមិនត្រឹមតែមានតម្លៃត្រឹមតែហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែក៏បានកសាងមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ និងចីរភាព។ ABA និង TEMC រួមគ្នាជំរុញភាពនវានុវត្តន៍ និងបង្កើតតម្លៃយូរអង្វែងសម្រាប់អាជីវកម្មរបស់លោកអ្នក។” 

Photo 2025 02 28 10 13 48

លោកស្រី Dinah Jogia Kumar អគ្គនាយិកាក្រុមហ៊ុន TEMC មានប្រសាសន៍ថា “ការសហការជាមួយ ABA ជាសាក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញការអភិវឌ្ឍន៍ និងផ្តល់ជូននូវឧបករណ៍ហិរញ្ញវត្ថុដល់អតិថិជនឆ្ពោះទៅរកភាពជោគជ័យ។ ភាពជាដៃគូនេះនឹងត្រួសត្រាយផ្លូវសម្រាប់ឱកាសថ្មីៗ និងជំរុញការច្នៃប្រឌិតក្នុងវិស័យនេះ។” 

ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយហិរញ្ញវត្ថុក្នុងប្រទេស ធនាគារ ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មធនាគារនិងហិរញ្ញវត្ថុ ជូនដល់អតិថិជនពីគ្រប់ស្រទាប់វណ្ណៈ។ មិនថាជាអាជីវកម្មគ្រួសារ ឬសាជីវកម្មពហុជាតិធំៗ ធនាគារយើងខ្ញុំធានាគ្រប់ក្រុមហ៊ុននឹងទទួលបានបទពិសោធន៍ធនាគារកំពូល។ 

សម្រាប់សំណួរ ឬចម្ងល់ពាក់ព័ន្ធនឹងកម្មវិធីហិរញ្ញប្បទាន និងដំណោះស្រាយសេវាធនាគារសាជីវកម្ម សូមទាក់ទងមកកាន់ តាមរយៈទូរស័ព្ទ 093 630 065។ 

Photo 2025 02 28 10 12 48

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia