ធនាគារ ABA របស់ប្រទេសកម្ពុជា និងធនាគារ Mizuho នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងទិសដៅពង្រឹងសេវាហិរញ្ញវត្ថុឆ្លងប្រទេស និងពង្រីកឱកាសវិនិយោគក្នុងតំបន់។
ពិធីចុះហត្ថលេខាលើ MoU នេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ធនាគារ ABA ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ2024 ក្រោមវត្តមានរបស់នាយកប្រតិបត្តិ នៃធនាគារទាំងពីរ។ ភាពជាដៃគូយុទ្ធសាស្ដ្រនេះ មានគោលបំណងផ្ដល់នូវអត្ថប្រយោជន៍សម្បូរបែបជាច្រើន ជូនដល់អតិថិជនរបស់ធនាគារ ABA និងធនាគារ Mizuho រួមទាំងធុរកិច្ចរបស់ជនជាតិជប៉ុន និងសាជីវកម្មពហុជាតិ។ កិច្ចសហការនេះបានចែងនូវផ្នែកសំខាន់ៗ ដូចជា៖
លោក Askhat Azhikhanov នាយកប្រតិបត្តិការធនាគារ ABA បានមានប្រសាសន៍ថា “ភាពជាដៃគូជាមួយធនាគារ Mizuho ដែលជាធនាគារឈានមុខកម្រិតសកល គឺជាការបោះជំហានដ៏សំខាន់ និងជោគជ័យមួយ នៅក្នុងដំណើរធុរកិច្ចរបស់ធនាគារ ABA ក្នុងការផ្សារភ្ជាប់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ពិភពលោក។ យើងជឿជាក់ថា កិច្ចសហការរបស់យើង នឹងបើកឱកាសថ្មីៗជូនដល់អតិថិជន ដែលរួមចំណែកដល់កំណើនពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចរបស់កម្ពុជា”។
លោក Koichi Zaiki នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Mizuho មានមតិចំពោះភាពជាដៃគូនេះផងដែរថា “យើងមានសេចក្ដីសោមនស្សក្រៃលែង ក្នុងការសហការជាមួយ ABA ដែលជាធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា ហើយធនាគារនេះមានការយល់ដឹងយ៉ាងស៊ីជម្រៅ អំពីទីផ្សារក្នុងស្រុករបស់ខ្លួន។ ធនាគារ Mizuho ប្ដេជ្ញាចិត្តផ្តល់នូវសេវាកម្មធនាគារកម្រិតសកល ព្រមទាំងពង្រីកឱកាសវិនិយោគ និងពង្រឹងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម ក៏ដូចជា ចែករំលែកជំនាញ និងចំណេះដឹងរបស់ខ្លួនជាមួយធនាគារ ABA ផងដែរ។ យើងស្វះស្វែងផ្ដល់នូវដំណោះស្រាយល្អបំផុត និងលើសពីការរំពឹងទុក ជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ធនាគារទាំងពីរអាចសម្រេចបាននូវលទ្ធផល ឈ្នះ-ឈ្នះ ប្រកបដោយផ្លែផ្កា”។
តាមរយៈអនុស្សរណៈនេះ ធុរកិច្ចរបស់ជប៉ុន និងសាជីវកម្មពហុជាតិ មានលទ្ធភាពទទួលបានឱកាសថ្មីៗ សម្រាប់កិច្ចសហការ និងសកម្មភាពហិរញ្ញវត្ថុឆ្លងដែនប្រទេស។ ABA និងធនាគារ Mizuho នឹងចាប់ដៃគ្នា ដើម្បីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលើកកម្ពស់ និងជំរុញធុរកិច្ច ឲ្យចាប់យកឱកាសវិនិយោគទាំងនេះ ព្រមទាំងរួមចំណែកដល់ទិដ្ឋភាពសេដ្ឋកិច្ចដ៏រស់រវើក និងផ្សារភ្ជាប់គ្នាទៅវិញទៅមក នៅក្នុងតំបន់៕